ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តមណ្ឌលគិរី

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តមណ្ឌលគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយសហការីក្រសួងផែនការ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក-លោកស្រីអគ្គនាយក អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកស្រីប្រធានស្តីទីនាយកដ្ឋាន និងប្រតិភូអមដំណើរ ព្រមទាំងលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តមណ្ឌលគិរីជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរផែនការខេត្តមណ្ឌលគិរី។

លោកស្រី ប៉ុល វ៉ានី្នដា ប្រធានមន្ទីរផែនការខេត្តមណ្ឌលគិរី បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍គោរពជូនគណៈអធិបតីនិងអង្គពិធីទាំងមូល។ លោកស្រីប្រធានមន្ទីរ បានលើកឡើងអំពី (១) ស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលខេត្តមណ្ឌលគិរី (២) តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំ និងស្ថានភាពមន្ត្រីរាជការមន្ទីរ (៣) លទ្ធផលការងារចាប់ពីខែមករា ឆ្នាំ២០២៤ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ និង(៤) បញ្ហាប្រឈម និងសំណូមពរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តមណ្ឌលគិរី ជាពិសេសការសម្រេចបានសមិទ្ធផលការងារគួរជាទីមោទនៈ និងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងអង្គភាព។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនៅវឌ្ឍនភាពការងារ ដែលក្រសួងផែនការសម្រេចបាន ក្នុងរយៈពេលជាង ១១ខែកន្លងមក ដែលក្នុងនោះរួមមាន (១) ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២) ការរៀបចំកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល (៣) ការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (៤) ការតាមដានការអនុវត្តសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ (៥) ការកែទម្រង់រចនាសម្ព័ន្ធដឹកនាំ ការចាត់តាំង និងការអនុវត្តតួនាទីភារកិច្ច នៃក្រសួងផែនការ និង (៦) ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងការរៀបចំយុទ្ធសាស្ត្រចាកចេញដោយរលូន។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីអត្ថប្រយោជន៍មហាសាល នៃការកសាងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្ដួចផ្ដើមដ៏ឧត្តុងឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ និងត្រូវបានអនុវត្តបើកការដ្ឋានសាងសង់ នាពេលថ្មីៗកន្លងទៅនេះ។ ជាមួយគ្នាផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដោយសង្ខេបអំពីប្រវត្តិនៃ កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថា កិច្ចសហប្រតិបត្តិការនេះមានរយៈពេលជាង ២៥ឆ្នាំ កន្លងមកហើយ និងពុំមានធ្វើឱ្យបាត់បង់ទឹកដីដូចក្រុមឧទ្ទាមក្រៅច្បាប់បានបំភ្លៃ បំផុសបំផុល និងប្រតិដ្ឋព័ត៌មានបោកប្រាស់ ក្នុងចេតនាបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ និងបំបែកបំបាក់សាមគ្គីភាពជាតិខ្មែរនោះឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់មន្ត្រីរាជការនៃមន្ទីរផែនការខេត្តមណ្ឌលគិរី ចូលរួមពន្យល់និងផ្សព្វផ្សាយដល់អ្នកជុំវិញខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះព័ត៌មានក្លែងក្លាយដែលបង្កឡើង ក្នុងចេតនាបំផ្លាញសន្តិភាពនិងការអភិវឌ្ឍ ដែលកម្ពុជាបានមកដោយលំបាក។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ការកសាងនិងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីជំនាញ នៃមន្ទីរផែនការខេត្តមណ្ឌលគិរី ដើម្បីប្រែក្លាយខ្លួនជាមនុស្សស្នូលសម្រាប់អង្គភាព និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.