ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ត្រួតពិនិត្យកម្លាំង សម្ភារៈ ត្រៀមអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ត្រួតពិនិត្យកម្លាំង សម្ភារៈ ត្រៀមអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ត្រួតពិនិត្យកម្លាំង សម្ភារៈ ត្រៀមអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន
==================

ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានអញ្ជើញត្រួតពិនិត្យកម្លាំង សម្ភារៈ ត្រៀមអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន និងបានដាក់បទបញ្ជាដល់កម្លាំងទាំងអស់ ត្រូវត្រៀមនៅនឹងកន្លែង និងមធ្យោបាយចាំបាច់ ដើម្បីរងចាំអនុវត្តរាល់បទបញ្ជាឱ្យបានមួយរយភាគរយដែលថ្នាក់លើប្រគល់ជូន។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់យ៉ាងច្បាស់ថា៖ យើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលដាច់ខាតត្រូវមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ មានតួនាទី និងភារកិច្ចការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋជាពិសេសការពារ សន្តិភាព ឱ្យបានដាច់ខាតទោះបីត្រូវលះបង់អាយុជីវិតក៏ដោយ និងត្រូវកម្ទេចឱ្យអស់នូវក្រុមជ្រុលនិយមក្បត់ជាតិ ដែលមានបំណងចង់ផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសង្កត់ធ្ងន់ថា នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ពេលទទួលបានបទបញ្ជាដាច់ខាតត្រូវអនុវត្តឱ្យបានទាន់ពេលវេលា ដើម្បីសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ជូនឱ្យខានតែបាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.