ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​បច្ចុប្បន្ន​សំរាម​និង​កាកសំណល់​គឺជា​បញ្ហា​ប្រឈម​មួយ ដែល​អាជ្ញាធរ​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ សំរាម​និង​កាកសំណល់​នានា បច្ចុប្បន្ន​បាន​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តៅគគុក ខណៈ​ដែល​មហាជន​បាន​ចាត់ទុក​ជា​បញ្ហា​ប្រឈម​មួយ​គួរតែ​អាជ្ញាធរ​ជួយ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ដើម្បី​បង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​។​

ផ្តើមចេញ​ពី​ភាព​អសកម្ម​ជាច្រើន​ទាក់ទង​នឹង​ករណី​ការ​បោះចោល​សំរាម​និង​កាក​សំណល់​នៅតាម​ទីសាធារណៈ​កន្លងមក បើ​ទោះជា​អាជ្ញាធរ​ក្នុង​តំបន់​និមួយៗ​ក្នុង​ខេត្ត​កំពត បាន​និង​កំពុង​ជំរុញ​ដល់​មហាជន​គ្រប់​ស្រទាប់ឲ្យ​ជ្រួបជ្រាប​ពី​កត្តាអ​នាម័យ​បែបណា ប៉ុន្តែ​គេ​នៅតែ​កត់សម្គាល់ឃើញ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មួយចំនួន​ហាក់​យល់ដឹង​នៅមានកម្រិត​នៅឡើយ ។ ម្ល៉ោះហើយ​ការ​លួច​យក​សំរាម ឬ​កាកសំណល់​ផ្សេងៗ​យក​ទៅ​ប្លុង​ចោល​នៅ​តាម​ទីសាធារណៈ និង​តាម​ចិញ្ចើម​ផ្លូវ​បាននិងកំពុង​កើតមាន​ជា​ហូរហែរ​មិន​ថា​នៅ​តាម​ទីប្រជុំជន ឬ​ទីជនបទ​ឡើយ​។ ម្យ៉ាងទៀត បើ​តាម​មជ្ឈដ្ឋាន​ជាច្រើន​បាន​លើកឡើង​ថា ការ​យក​សំរាម​ទៅ​បោះចោល​រប៉ាត់រប៉ាយ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ គឺ​ច្រើន​កើតមាន​នៅពេល​យប់​ស្ងាត់ ដោយ​គេ​តែងតែ​សង្កេតឃើញ​ពលរដ្ឋ​មួយចំនួន​បាន​ដឹក​សំរាម​និង​កាកសំណល់​ទាំងនោះ​តាម​ម៉ូតូ​ចេញពី​លំនៅដ្ឋាន រួច​យក​ទៅ​ប្លុង​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ ឬ​តាម​ទីតាំង​ដី​ទំនេរ​ជា​ដើម​។​

​មជ្ឈដ្ឋាន​ដដែល​បាន​ទម្លាយ​ទៀតថា អ្នក​ដែល​លួច​យក​សំណល់​គ្រប់​ប្រភេទ​បោះចោល​ពាស​វាល​ពាស​កាល​នោះ ភាគច្រើន​តែ​មនុស្ស​ដដែលៗ ដោយ​ពួកគាត់​មាន​លំនៅឋាន​ក្នុង​ទីប្រជុំ តែ​បាន​នាំយក​កាកសំណល់​ទាំងនេះ​បោះចោល​តាម​តំបន់​ជនបទ ពិសេស​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣៣ នៃ​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច​។​

​ជាមួយនឹង​គំនរ​សំរាម​ដែល​កើតមាន​នៅ​តាម​មូលដ្ឋាន​ដូចខាងលើ ត្រូវបាន​គេ​ដឹងថា ច្រើន​តែ​ដឹក​មក​ចាក់ចោល​នៅពេល​យប់ ស្រប​ពេល​កម្លាំង​មូលដ្ឋាន​មិនទាន់​មាន​គ្រប់គ្រាន់ សម្រាប់​ការឃ្លាំមើល​ពី​សកម្មភាព​នោះ ហើយ​នេះ​ជាការ​ធម្មតា​ទេ ពេល​ណា​មាន​គេ​លួច​ចាក់សំរាម​ពាសពេញ​ផ្លូវ ក៏​មាន​អ្នក​ចាំ​សម្អាត​ដែរ ព្រោះ​អ្នកខ្លះ​គេ​ស្រលាញ់​បរិស្ថាន ស្រលាញ់​ធម្មជាតិ និង​ចូល​ចិត្ត​ការរស់នៅ​ស្អាត​ប្រកបដោយ​អនាម័យ​។​

​ពាក់ព័ន្ធ​នឹង​ការ​បោះចោល​សំរាម និង​កាក​សំណល់​គ្មាន​សណ្តាប់ធ្នាប់​នេះ អាជ្ញាធរ ក៏​ដូចជា​ជំនាញ​គ្រប់លំដាប់​ដ​ថ្នាក់ សូម​អំពាវនាវ និង​សំណូមពរ​ដល់​អស់លោក​ឈប់​យក​សំរាម កាកសំណល់​ទៅ​ប្លុង ឬ​បោះចោល​នៅតាម​ដងផ្លូវ និង​ទីសាធារណៈ​ទៀត ដើម្បី​ជៀសវាង​នូវ​ការផាកពិន័យ​តាម​ផ្លូវ​ច្បាប់​របស់​អាជ្ញា​ធរ​៕
​សេង ណា​រិទ្ធ​

 

r180901c2 r180901c1 r180901c3 r180901c4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.