ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយនឹង​ប៉េអឹម​ចុះ​ចាប់​ឃាត់​គ្រឿងចក្រ​ជីក​កកាយ​ដីភ្នំ​២​កន្លែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍ បានឱ្យដឹងថា សមត្ថកិច្ច​ប៉េអឹម​ខេត្ត បាន​សហការ​ជាមួយនឹង ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ចុះ​ទៅ​ធ្វើ​ការឃាត់​គ្រឿងចក្រ និង​រថយន្ត​ដែល​ជីក​កកាយ​ដីភ្នំ​ខុសច្បាប់​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ការចុះ​បង្ក្រាប​នេះ ដកហូត​រថយន្ត​ដឹក​ដី​ចំនួន​៣​គ្រឿង គ្រឿងចក្រ​ជីក​កកាយ​ដី​ចំនួន​២​គ្រឿង រថយន្ត​ដឹក​គ្រឿងចក្រ​១​គ្រឿង និង​អ្នកបើកបរ​ចំនួន​៤​នាក់ យក​ទៅ​សួរនាំ ។​

​ហេតុការណ៍​ចុះ​ឃាត់​ម្ចាស់​រថយន្ត និង​រថយន្ត​ដឹក​ដី​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ ២០១៨ ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

​ប្រភពព័ត៌មាន មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​បង្ហើប​ឱ្យដឹងថា ម្ចាស់​គ្រឿងចក្រ ដែល​ធ្វើ​ស កម្ម​ភាព​ជីក​កកាយ​ដីភ្នំ​មានឈ្មោះ លីន ស្នាក់នៅ​ក្នុង​ភូមិ​ខាងលើ ហើយ​បាន​ធ្វើ​សកម្មភាព​ជីក​កកាយ​ដីភ្នំ​ដឹក លក់​នៅ​តាម​ភូមិ​ជា​រៀងរាល់ថ្ងៃ បណ្តាលឱ្យ​ខូច​ទ្រង់ទ្រាយ​យ៉ាងដំណំ ។ ប្រភព​បន្តទៀតថា បន្ទាប់ពី​ទទួល​បា ន​សេចក្តីរាយការណ៍ កម្លាំង​ប៉េអឹម​ខេត្ត សហការ​ជាមួយនឹង​ខាង​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅ​ធ្វើ​ការបង្ក្រាប​តែម្តង ។ ក្រុម​ឈ្មួញ​ធ្វើការ​ជីក​កកាយ​ដីភ្នំ​ដឹក​លក់​នេះ ធ្វើឡើង​ចំនួន​២​កន្លែង​ក្បែរ​គ្នា ទី​១. ស្ថិតនៅ​ខាងក្រោយ​អនុវិទ្យាល័យ​ផ្សារ​ព្រំ ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់  និង​ទី​២. ស្ថិត​នៅ​ចំណុច​ដី​ថ្មី ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ។​

​ប្រភព​បញ្ចាក់​ទៀតថា បន្ទាប់​ពី​ស្ងាត់​សកម្មភាព​រយ​:​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ ស្រាប់តែ​ក្រោយ មក​ថ្មីៗ​នេះ ក្រុម​ឈ្មួញ​សម្រុក​នាំគ្នា​ជីក​កកាយ​ដីភ្នំ​ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ខ្លាចញញើត​នឹង​ច្បាប់​អ្វី​នោះឡើយ ខណ​:​ដី​ស្ទើរ​រាប ក៏ដូចជា​ដីភ្នំ​នៅ​គ្រប់កន្លែង​នៅក្នុង​ភូមិ​ខាងលើ មានការ​ឡើងថ្លៃ​យ៉ាង​គំហុ ក​គួរឱ្យកត់សម្គាល់ ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ខាង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ចំនួន​៤​នាក់ យក​ទៅ​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ ដើម្បី សាកសួរ និង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ ឱ្យ​ចាត់ការ​តាម​នីតិវិធី រីឯ​រថយន្ត និង​គ្រឿងចក្រ​ជីក​ក​កាយ​ដី​ទាំងអស់ ត្រូវបាន​ជំនាញ​យកទៅ​រក្សាទុក​នៅ​ក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត រង់ចាំ​ធ្វើ​ការដោះស្រាយ ៕
​ដោយ ៖ នីយ៉ា​

 

r180901a1 r180901a2 r180901a4 r180901a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.