ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ

លោក ឡៅ សុផល នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​សូទ្រនិគម និង ជា​គណៈ​ពង្រឹង​បក្ស​ឃុំ​ពពេល​ផ្សារភ្ជាប់​បេះដូង​ខ្លួន បំរើ​ការងារ​ជូន​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប ៖ ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​ការដឹកនាំ​អង្គភាព​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប លោក ឡៅ សុផល នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក សូទ្រនិគម និង​ជា​គណៈ​ពង្រឹង​បក្ស​របស់​គណបក្ស​ប្រជាជន​ចុះជួយ​ឃុំ​ពពេល បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ការងារ​ដឹកនាំ អង្គភាព និង​ផ្សារភ្ជាប់​បេះដូង​ខ្លួន​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត​។ បន្ទាប់ពី​ទទួលបាន​នូវ​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​លើ​ស្នាដៃ​ការងារ​បង្កើត​បាន​សមិទ្ធ​ផល​នានា​ជាច្រើន​របស់​អង្គភាព​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ និង​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប ។​

​លោក ឡៅ សុផល គណៈ​ពង្រឹង​បក្ស​ចុះ​ជួយ​ឃុំ​ពពេល​ត្រូវបាន​ប្រជាពលរដ្ឋ​គោរព​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ចុះ​មូលដ្ឋាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​មិន​គិត​ពី​ការនឿយហត់​ស្វែងយល់​ពី​ជីវភាព និង​ការរស់នៅ​ស្គាល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ និង​ដោះស្រាយ​រាល់​បញ្ហា​បាន​ទាន់ពេលវេលា ទើប​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ធ្វើឲ​បុគ្គលិក​មន្ត្រីក្រោមឱវាទ​តែងតែ​គោរព​ស្រឡាញ់​គាំទ្រ​លើ​ជំហរ​ដឹកនាំ​ដោយ​មាន​ភាពម៉ឺងម៉ាត់​ចំពោះ​ការងារ​ភាពស្មោះត្រង់ ភាពយុត្តិធម៌​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ជា​ពិសេស​ទឹកចិត្ត​សប្បុរសធម៌​ជួយ​សណ្តោស​ប្រោសប្រណី​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ទុក្ខលំបាក ។​

​លោក ឡៅ សុផល ដែល​ប្រជាពលរដ្ឋ​ស្រឡាញ់​គាំទ្រ​លើ​ជំហរ​ដឹកនាំ​ការងារ​យ៉ាង​មោះមុត​ម៉ឺងម៉ាត់​ដាច់ខាត ចំពោះ​ការអនុវត្ត​ច្បាប់​ទើប​សម្រេចបាន​ស្នាដៃ​ដ៏​ធំធេង​ជូន​ថ្នាក់ដឹកនាំ​ក៏ដូចជា ស្ថាប័ន​មន្ទីរ​ក្រសួង​សា​ម៉ី​ដើម្បី​រួមចំណែក ដល់​រាជរដ្ឋាភិបាល ជា​ពិសេស​បាន​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភាពកក់ក្តៅ​ដោយសារ​តែ​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៅក្នុង​មូលដ្ឋាន​បាន​ជួបជុំ​គ្នា​សំណេះសំណាល​ជាប់​ជាប្រចាំ​ប្រកប​ដោយ​ប្រជា​ប្រីយ៍ភាព​របស់លោក ឡៅ សុផល ទទួលបាន​នូវ​ការជឿជាក់​ពី​ប្រជាពលរដ្ឋ​ធ្វើ​ឱ្យ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​អាណត្តិ​ទី ៦ នា​ពេល​ថ្មីៗ​កន្លងទៅនេះ ទទួលបាន​ជ័យជំនះ​ទាំងស្រុង​នៅក្នុង​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

​ប្រជាពលរដ្ឋ​បាន​អះអាងថា លោក ឡៅ សុផល ពិត​ជា​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​មិន​ដូចជា ការចោទប្រកាន់​ពី​បណ្តាញ​ព័ត៌មាន​មួយចំនួន​នោះ​ឡើយ ដែល​បាន​សរសេរថា លោក ឡៅ សុផល នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក សូទ្រនិគម ខេត្តសៀមរាប កំពុង​រង​ការចោទប្រកាន់​ពី​អ្នក​ដឹកអុស​ធ្យូង តាម​គោយន្ត​កន្ត្រៃ​ថា បាន​គំរាមកំហែង​យក​ថ្លៃ​សេវា​ដឹកអុស​ធ្យូង​ថ្លៃ​កប់​ពពក​ពេល​ដឹក​ឆ្លងកាត់​មុខ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​របស់​គាត់​ទាំង​យប់​ទាំង​ថ្ងៃ​មិនឱ្យ​រួច​ខ្លួន​បាន​ឡើយ ដែល​ការ​ចោទ ប្រកាន់​បែបនេះ ជា​រឿង​មួលបង្កាច់​ទាំងស្រុង​ពុំមែន​ជា​រឿង​ពិត​នោះទេ ។​

​ចំណែក​ការិយាល័យ​និពន្ធ​យើង​ក៏​បាន​ទទួល​ការបញ្ជាក់​បំភ្លឺ​ជុំវិញ​ព័ត៌មាន​នេះ​ថា លោក ឡៅ សុផល សូម​បដិសេធ​ចោល​នូវ​រាល់​ការផ្សាយ​របស់​បណ្តាញ​សង្គម និង​គេហទំព័រ​មួយចំនួន មួលបង្កាច់​បង្ខូច​កិត្តិយស កេរ្តិ៍ឈ្មោះ និង​សេចក្តីថ្លៃថ្នូរ គឺជា​ការ​ប្រឌិត​មិន​សម​ហេតុផល​ទាល់តែសោះ ព្រោះ​លោក​មិន​ទៅ​កាក់​ទារលុយ​ពី​អ្នក​ដឹកអុស​ធ្យូង​នោះ សូម្បីតែ​មួយ​កាក់​មួយ​សេន​ក៏​គ្មាន​ដែរ​។ ក្នុងនាម​លោក ជា​ក្រុម​ការងារ​គណៈ​ពង្រឹង​បក្ស​នៅក្នុង​មូលដ្ឋាន​នេះ មិន​ដល់​ថ្នាក់​ដាច់ដាប​ទៅ​យកលុយ​ពី​អ្នក​ដឹកអុស​ធ្យូង​នោះទេ ផ្ទុយទៅវិញ​ក្រុមការងារ​របស់​លោក​តែងតែ​បាន​ពាំនាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ថ្នាក់ដឹកនាំ​ទៅ​ចែកជូន​ពួកគាត់​ទាំង​ពេល កន្លងមក​ក៏​ដូច​ពេល​បច្ចុប្បន្ន​នេះ និង​នៅ​តែ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក ដើម្បី​ដោះស្រាយ​រំលែក​បន្ទុក​លំបាក​នេះ​ជាមួយនឹង​រាជរដ្ឋាភិបាល ៕
​ដោយ ៖ រុន សារ៉េត​

sotnikum

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.