ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ

សម្តេច​តេជោ ហ៊ុន សែន ផ្ញើ​សារ​ថ្លែងអំណរគុណ​ជនរួមជាតិ​ភ្លាមៗ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះឆ្នោត​គ្រប់គ្រង​អាសនៈ​ទាំង​១២៥ នៅក្នុង​រដ្ឋសភា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ ភ្លាមៗ​បន្ទាប់​ពី​គ​.​ជ​.​ប ប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ សម្តេច​តេជោ  ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ថ្មី នៅ​យប់​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ដល់​ជនរួមជាតិ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ឈ្នះ​អាសនៈ​ទាំង​ស្រុង​១២៥ នៅក្នុង​រដ្ឋសភា​។​

សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​អរគុណ​បងប្អូន​ជនរួមជាតិ​ទូទាំង​ប្រទេស​ដែល​បាន​សម្រេចចិត្ត​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ (២០១៨-២០២៣) កាលពី​ថ្ងៃ​ទី ២៩ កក្កដា ២០១៨ កន្លងមកនេះ​ដែល​មាន​ចំនួន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដ៏​ច្រើន​លើសលុប បំផុត ៦,៩៥៦,៩០០ (៨៣.០២%)«​។​

​សម្តេច​បាន​បន្តថា «​សូម​អរគុណ​បងប្អូន​កូនក្មួយ​សមាជិក​សមាជិកា​រ​គណបក្ស​ប្រជាជន​ទូទាំង​ប្រទេស ជា​ពិសេស​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ទាំង​នៅក្នុង​ពេល​យុទ្ឋនាការ​ឃោសនាបោះឆ្នោ​ត និង​បាន​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​លេខ​២០ ភ្លូកទឹកភ្លូកដី ដែល​លទ្ឋផល​ផ្លូវការ​ពី គ​.​ជ​.​ប នៅ​មុន​នេះ​បន្តិច​គឺ​បាន​ប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ទាំង ១២៥ នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​២៥​មណ្ឌល​។ នេះ​សរ​បញ្ជាក់​ឱ្យ​ឃើញ​ច្បាស់​ថា បងប្អូន​ជនរួមជាតិ​មាន​ជំនឿ​ទុកចិត្ត​ឥត​ងាករេ​លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត ហើយ​បងប្អូន​បាន​សម្រេចចិត្ត​ជ្រើសរើស​សន្តិភាព ការអភិវឌ្ឍ និង​បន្ត​ចាក់​ឬ​ស​ប្រជាធិបតេយ្យ​ជា​សំខាន់​បំផុត​សម្រាប់​ប្រទេសជាតិ​យើង​ទាំងមូល​»​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​គណបក្ស​នយោបាយ​ទាំង ១៩​ទៀត ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​តាម​បែប​លទ្ឋិប្រជាធិបតេយ្យ ដោយ​ស្មើភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​ប្រកាស​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ថ្មី​នឹង​ត្រូវ​បាន​រៀបចំ​បង្កើត​នៅ​សប្តាហ៍​ទី​១​នៃ ខែ​កញ្ញា​ខាង​មុខ​នេះ​។​

​សូមបញ្ជាក់​ថា លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ បានបង្ហាញ​ទាំងស្រុង​ហើយ នៅវេលា​ម៉ោង​៧៖៣០​នាទី​យប់ ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច បាន​គ្រប់គ្រង​អាសនៈ​ទាំង​១២៥ នៅក្នុង​រដ្ឋសភា​តែ​ម្តង ចំណែក​គណបក្ស​ផ្សេងៗ ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត​ពុំ​បាន​ទទួល​អាសនៈ​ណាមួយ​ឡើយ​។​

​តាម​លទ្ធផល​ផ្លូវការ​ដែល​ចេញផ្សាយ​ដោយ គ​.​ជ​.​ប បានឲ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​បាន​ទទួល​សំឡេងគាំទ្រ​ច្រើន​លើសលប់ រហូតដល់​៤,៨៨៩,១១៣​សំឡេង ស្មើ​នឹង​ប្រមាណ ៧៧​ភាគរយ​នៃ​សំឡេង​សន្លឹកឆ្នោត​បានការ ទាំងមូល ៦,៣៦២,២៤១​។ នៅ​គ្រប់​បណ្តា​រាជធានី​/​ខេត្ត គណបក្សកាន់អំណាច​៥ អាណត្តិ​ជាប់ៗ​គ្នា​កន្លងមក ទទួលបាន​សំឡេង​គាំទ្រ​នាំមុខ​គេ​ដាច់ បើ​ធៀប​នឹង​គណបក្ស​នយោបាយ​ទាំង​១៩​ផ្សេងទៀត ដែល​ចូលរួម​ប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​៕
​លោក រូប សារ៉េត​

r180616a1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.