ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ច្រានចោល​ព័ត៌មាន​ថា​អាជ្ញាធរ​នៅ​ពីក្រោយ​ខ្នង​ពលរដ្ឋ​រំលោភ​ទន្ទ្រាន​គម្រប​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ពយ​ម៉ាចូ​វ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ព្រះសីហនុ ៖ ថ្មីៗ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ច្រានចោល​ការចុះផ្សាយ​បំផ្លើស​ព័ត៌មាន ថា ក្រោម​ការគ្រប់គ្រង​ក្នុង​រជ្ជកាល​ឯកឧត្តម យន្ត មីន ជម្លោះ​ដីធ្លី​ក៍​ចាប់ផ្តើម​កក្រើក​ដោះស្រាយ​មិនចេះចប់ ។

​ពាក់ព័ន្ធ​នឹង​ពាក្យ​ច​ចាម​រ៉ា​ម​នេះ មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​ច្រានចោល​ថា មិន​ដូច​ជា​ការចុះ​លេចលឺ​នោះឡើយ ។ ហើយ​ពាក់ព័ន្ធ​និង​ដី​ព្រៃ​គម្រប​ព្រៃឈើ​ចំនួន ២៦ ហិកតា ដែល​ស្ថិត នៅ​ពយ​ម៉ាចូ​វ ក្នុងភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ចោទប្រកាន់​ថា ឯកឧត្តម យន្ត មីន​ឃុបឃិត​គ្នា គៀងគរ​ប្រជាពលរដ្ឋ​អានាធិបតេយ្យ​ចូល​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​នោះ គឺជា​ការ​មិន​ពិត​ឡើយ ។​

​មន្ត្រី​សាលាខេត្ត​បាន​បញ្ជាក់​ឲ្យដឹង ថា ប្រជាពលរដ្ឋ​ក្រីក្រ ដែល​គ្មាន​ផ្ទះសម្បែង ពួកគាត់​បាន​ដាក់ពាក្យ​ស្នើ​សុំ​តាមរយៈ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក មក​ដល់​រដ្ឋបាល​ខេត្ត ដើម្បី​កាន់កាប់​និង​អាស្រ័យ​ផល​នៅ​និង​ដី​តំបន់​នោះ ។ ទើប​រដ្ឋបាលខេត្ត​បាន​បង្កើត​គណៈកម្មាធិកា​រ​ចុះ​វាយ​តំលៃ និងសិក្យា ហើយ​ក៏​ធ្វើ​សំណើរ​ទៅ​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ ដើម្បី​ឆ្វា​ល​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​ការពិនិត្យ​ជាក់ស្តែង ។​

​កាលពី​ថ្ងៃ​ទី ១០ ខែ​សីហា ឆ្នាំ​២០១៨ មន្ត្រីជាន់ខ្ពស់​សាលាខេត្ត​បាន​អោយ​បញ្ជាក់​យ៉ាង​ច្បាស់លាស់ ថា ពាក់​ពន្ធ័​ដី​ព្រៃ​គម្រប​ព្រៃឈើ​នៅ​ត​បន់​ពយ​ម៉ាចូ​វ ជាង​២០​ហិកតា​នេះ រដ្ឋបាល​ខេត្ត​មិន​មាន​សិទ្ធិ​វាស់វែង ឬក៏​បែងចែក​ទៅអោយ​បុគ្គល​ណាមួយ​ទេ ។ ដោយសារ​មាន​ការស្នើសុំ​ពី​ប្រជា​ពលរដ្ម​មក​រដ្ឋបាលខេត្ត ហើយ​លោក​គិតថា ជា​ប្រជាពលរដ្ឋ​របស់​យើង​ក្រីក្រ និង​គ្មាន​ដី​ពិតប្រាកដ​ដើម្បី​អាស្រ័យ​ផល ទើប​ឯកឧត្តម​អភិបាលខេត្ត ស្នើសុំ​ទៅ​ក្រសួង​កសិកម្ម ដើម្បី​ចុះ​ពិនិត្យ​សិក្សា​ទៅលើ​តំបន់​ដី​ព្រៃឈើ​របស់​រដ្ឋ​នោះ ។​

​ក្រោយ​ពេល​ក្រសួង​ចុះ​ពិនិត្យ​មើល​ឃើញ​ថា តំបន់​នោះ ពលរដ្ឋ​បាន​កាន់​កាប់ឆ្កា​ព្រៃ​បានជា​អំណោយផល និង​មាន​ដាំ​ដំណាំ​ហូប​ផ្លែ​យ៉ាង​ច្រើន​និង​មាន​សាងសង់​ផ្ទះ​ពទ្ធ័​របង​ថ្មផង​នោះ ក្រសួង​ក៏​សម្រេច​ឆ្វា​ល​ដី​គម្រប​ព្រៃឈើ របស់​រដ្ឋ​នៅ​តំបន់​នោះ ជូន​ប្រជាពលរដ្ឋ​ទាំង​៤៨​គ្រួសារ ដែល​បាន​ធ្វើ​ការស្នើសុំ​កាន់កាប់​និង​អាស្រ័យ​ផល​នៅ​កន្លែង​នោះ​តែម្តង ។​

​មន្ត្រី​សាលាខេត្ត​បាន​បន្តថា ពាក់ព័ន្ធ​និង​ការចុះផ្សាយ​ព័ត៌មាន​ខ្លះ​មិន​ពិត​ទេ តែ​សំខាន់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​លោក​ខិតខំ​សម្បើម​ខ្លាំង​ណាស់​ធ្វើយ៉ាងណា​អោយ​ខេត្ត​ទេសចរណ៏​មួយ​នេះ​មាន​ការរីកចម្រើន​ជា​លំដាប់​ស្ទើ​គ្រប់​វិស័យ ស្រប​តាម​ប្រសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លោក​បាន​ណែនាំ​អោយ​អាជ្ញាធរ​ខេត្ត​ត្រូវ​រក​ដី​ចែកជូន​ប្រជាពលរដ្ឋ​ណា ដែល​គ្មាន​ដី​អាស្រ័យ​ផល​ពិតប្រាកដ និង​ចេះ​ចែក​នូវ​វប្បធម៌​ចែករំលែក និង​រួម​គ្នា​ដោះស្រាយ​នូវ​និង​កន្លែង​ទើប​ជា​មន្ត្រី​ល្អ​។​

​គួរ​បញ្ជាក់​ផង​ដែល​ថា ចាប់តាំងពី​ឯកឧត្តម យន្ត មីន​ចូល​កាន់តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ ពេលណា​ខេត្ត​មួយ​នេះ​បាន​ប្រែ​មុខមាត់​ថ្មី​ជា​លំដាប់ ។ អាជ្ញាធរខេត្ត តែង​ខិតខំ​រក្សា​សុ​វត្តិភាព ជូន​អ្នកវិនិយោគ​បរទេស ក្នុង​និង​ក្រៅ​មាន​កក់ក្តៅ ទៅលើ​ទំនួល​ខុស​ត្រូវ​របស់​អាជ្ញាធរ ។ ក្នុងនោះ រដ្ឋបាល​ខេត្ត​បាន​យកចិត្តទុកដាក់​រក្សា​សណ្តាប់ សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដ្ធំ​អោយ​សុ​វត្តិភាព យ៉ាង​មាន​ទំនុក​លើ​ថ្នាក់ដឹកនាំ​មួយ​រូប​នេះ​មិន​ខ្លាច​ការនឿយហត់​ឡើយ ធ្វើយ៉ាងណា​អោយ​ប្រជាពលរដ្ឋ​របស់​មាន​សុខសន្តិភាព​និង​មាន​ជីវភាព​ធូរធារ តាមរយៈ​ការអភិវឌ្ឍ​ន៏​នានា​ហើយ​ថែមទាំង​ខិតខំ​គៀងគរ​អ្នក​វិនិយោគទុន​ក្នុង និង​ក្រៅ​ស្រុក​អោយ​វិនិយោគ ក្នុង​ខេត្ត​ទេសចរណ៏​មួយ​នេះ អោយមាន​ការរីកចម្រើន​ស្ទើ​គ្រប់​វិស័យ ៕
077 797952
088 7797952
Whatsapp: 012 580 455

 

r180811b1 r180811b2 r180811b4 r180811b5 r180811b9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.