ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​ក្រោយ​កាំកុងត្រូល​ចាប់​ទំនិញ​ខូច​គុណភាព​ជិត​១​តោន ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ប៉ៃលិន បារម្ភ​ខ្លាំង​ចំពោះ​សុខភាព​ចំណីអាហារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​សង្កេតឃើញ​កាលពី​ព្រឹក​នៅ​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​លោក ឈឹម វាសនា ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន បាន​សហកា​រណ៍​ជាមួយ​មន្ត្រី​នៃ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួតពិនិត្យ និង ដកហូត​ទំនិញ​ខូច​គុណភាព ហួស​កាលបរិច្ឆេទ នៅក្នុង ផ្សារ​ប៉ាង​រលឹម និង​តាម​គេហដ្ឋាន​មួយចំនួន ស្ថិតក្នុង​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដោ យ​រិបអូស​បាន​ជិត​១​តោន ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ព្រឺ​សម្បុរ និង​ព្រួយបារម្ភ​ចំពោះ​សុខភា ព ។ តែ​ពួកគាត់​មិន​សង្ឃឹមថា អាច​ចាប់​ទំនិញ​ទាំង​នោះ​អស់​ឡើយ ព្រោះ​ចាប់​តាម​ភូមិ​និង​តាម​ផ្សារ រីឯ​នៅ​ច្រកទ្វារ​វិញ​បើក​ឱ្យ​ឈ្មួញ​នាំចូល ដោយ​គ្មាន​ការត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ ពោល គឺ​បើក​ឱ្យ​ចូល​ទាំងយប់​ទាំង​ថ្ងៃ​តែម្តង ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា​លោក ឈឹម វាសនា ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ទំនិ ញ ដោយ​បាន​រកឃើញ​មាន​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​ជាច្រើន​ប្រភេទ ដូចជា​ទឹកក្រូច​ដប​ជ័រ ភេសជ្ជ​:​កំប៉ុង ស្រា​បៀរ​ដប ស្រា​បៀរ​កំប៉ុង មី​កំប៉ុង ទឹកម្ទេស​ដប ស្ករ​គ្រាប់​ដូង ចាហួយ​កញ្ចប់ និង ប័រ​ប្រអប់​ជាដើម សរុប​ទាំងអស់​ចំនួន​822 P’ksg ស្មើនឹង 401.5 គីឡូក្រាម ។​

​ប្រភព​បន្តទៀតថា ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ពួកគាត់​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព​សុខភាព​ចំណីអាហារ ដោយ​ឃើញ​ខាង​កាំ​កុង​ចុះ​ពិនិត្យ​ម្តងៗ ចាប់​បាន​ទំនិញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​គួរឱ្យកត់សម្គាល់ ។ ពួកគាត់​ក៏​សុំ​ឲ្យ​ខាង​កាំកុងត្រូល​ត្រួតពិនិត្យ​នៅ​ច្រក​ទ្វារ​អន្តរជាតិ ឲ្យបាន​ដិត​ដល់​ផង​ដែរ កុំ​ចេះតែ​បណ្តោយ​ឲ្យ​ទំនិញ​ថៃ ដែល​គេបោះបង់​ចោល​ទៅហើយ ឬ​ជិត​ហួស​កាលបរិច្ឆេទ ស្រាប់តែ​ឈ្មួញ​ខ្មែរ​នាំ​ចូល​មក​លក់​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ទ ទួល​ទាន​យ៉ាង​រំភើយ ជាហេតុ​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ផងដែរ ៕

 

r180810a6 r180810a7 r180810a8 r180810a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.