ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃ អាទិត្យ ៩ រោច ខែ ទុតិយសាឍ ឆ្នាំ ច សំរិទិ្ធសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៨ ការរត់ប្រណាំងម៉ារ៉ាតុង អន្តរជាតិ ចក្រភពខ្មែរ លើកទី៥ សម្រាប់ ឆ្នាំ២០១៨ បានព្រឹត្តទៅដោយ រលូន ! ដោយមានកីឡាករ កីឡាការិនីជាតិ និងអន្ដរជាតិចូលរួមសរុប ចំនួន ៣.០៥៥នាក់ មកពី៥០ប្រទេសលើពិភពលោក ក្នុងនោះមានជនបរទេសចំនួន ១.៦៥៥នាក់ ខណៈដែលប្រជាពលរដ្ឋចិនចូលរួមច្រើនជាងគេ ឈរលំដាប់ទី១ , ជនជាតិជប៉ុនឈរលំដាប់ទី២ និង ជនជាតិម៉ាឡេស៊ីឈរលំដាប់ទី៣ រួមទាំងប្រជាពលរដ្ឋកម្ពុជា ១.៤០០នាក់ ដែលចំនួននេះ ធ្វើឲ្យកើនឡើងប្រមាណ១៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ !
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ! និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង ! អភិបាលខេត្ត ខេត្តសៀមរាប ដែលរៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយអាជ្ញាធរខេត្តសៀមរាប ដើម្បីជំរុញព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះ ឆ្ពោះទៅរកភាពជោគជ័យ និងសម្រេចគោលដៅក្លាយជាប្រទេស Top-10 ក្នុងការរៀបចំព្រឹត្តិការណ៍ Full Marathon លើពិភពលោក ហើយការរៀបចំទិវារត់ប្រណាំង Full Marathon នេះ គឺផ្ដោតសំខាន់លើការទាក់ទាញភ្ញៀវទេសចរណ៍ និង ភ្ជាប់ជាមួយការងារសប្បុរសធម៌ ការរត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៥ ឆ្នាំ២០១៨ ! គឺមាន ៤វិញ្ញាសា រួមមានវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងវិញ្ញាសារត់លក្ខណៈកម្សាន្ដ ៣គីឡូម៉ែត្រ ។
ចំពោះគោលបំណងក្នុងការរៀបចំកីឡាបែបទេសចរណ៍នេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងរដូវភ្លៀងធ្លាក់ ដែលជារដូវភ្ញៀវទេសចរធ្លាក់ចុះ និងជួយដល់ផលិករទេសចរ បានរក្សានូវចំណូលប្រចាំថ្ងៃ ។








