ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

សុខា រ៉េ​ស៊ីដេន ខុន​ដូមី​នៀម កំពស់​២១ ជាន់​ក្នុង ក្រុង​ប៉ោយប៉ែត ប្រកាស​លក់​ជា​ផ្លូវការ ជាមួយ​ការ​ផ្តល់​រង្វាន់ លើកទឹកចិត្ត​រហូតដល់ $70,000 ដុល្លារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​ ៖ ​ពិធី​សម្ពោធ​បើក​លក់​ជា​ផ្លូវការ គម្រោង​ខុន​ដូ មីនៀ​ម កំពស់ ២១ ជាន់ របស់​ក្រុមហ៊ុន អិម អេ សុខា រ៉េ​ស៉ី​ដេន ដំបូងបង្អស់​នៅ​ក្រុង​ប៉ោយ ប៉ែត ក្រោម​អធិបតីភាព ឧកញ៉ា សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត  ថ្ងៃ​សុក ៧​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ៣ ខែ​សីហា ឆ្នាំ​២០១៨​។​

​ក្រុង​ប៉ោយ​ប៉ែតៈ ដោយ​មើលឃើញ ពី​តម្រូវ ការ​នៃ​ជីវភាព​រស់នៅ ទំនើប​ទាន់សម័យ របស់​ប្រជាជាតិ​កម្ពុជា និង​កំណើន​នៃ​ជន​បរទេស​នា​ពេលបច្ចុប្បន្ន និង​អនាគត ក្រុមហ៊ុន អិម អេ សុខា រ៉េ​ស៉ី​ដេន គ្រុប ជា​ក្រុមហ៊ុន អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ​ដ៏​ធំ​មួយ បាន​ពាំនាំ​នូវ​អគារ​សហកម្មសិទ្ធិ ខុន​ដូមី​នៀម កំពស់​២១ ជាន់ ដែល​បាន​ប្រកាស​បើក​លក់​ជា​ផ្លូវកា​រហើយ នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព ឧកញ៉ា សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត ក្នុង​កម្មវិធី​ខាងលើនេះ សា​រពត័​មាន​យើងខ្ញុំ​ឃើញថា​៖ បងប្អូន​អាជីវករ​នៅក្នុង ក្រុង​ប៉ោយប៉ែត អតិថិជន​មកពី​បណ្តា​ខេត្ត​ក្រុង​ផ្សេងៗ និង​ឃើញ​មាន​វត្តមាន​ជនបរទេស ចិន ថៃ ឥណ្ឌា ឥណ្ឌូណេស៊ី កូរ៉ា …​ប្រមាណ​ជាង ១០០០​នាក់ ប្រកប​ដោយ​ការចូលរួម អបអ​សាទរ និង​រំភើប​រីករាយ​ជា​ខ្លាំង​។​

​ក្នុង​ការបើក​លក់ សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នេះ ក្រុមហ៊ុន បាន​ផ្តល់​រង្វាន់​ជូន​អតិថិជន ដែល​បាន​ចូលរួម និង អតិថិជន​ដែល​បាន​ទិញ​កន្លងមក ទាំងអស់​សរុប​ទឹកប្រាក់​ប្រមាណ $70,000 (​ប្រាំពីរ​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​) ជា​ការដូ​លើកទឹកចិត្ត សម្រាប់​អតិថិជន ដែល​បាន​ផ្ដល់​ទំនុកចិត្ត មក​លើ​គម្រោង សុខា រ៉េ​ស៊ីដេន ខុន​ដូមី​នៀម រួម​មាន​ដូចខាងក្រោមៈ​
១- រង្វាន់​ទឹកប្រាក់ ៥០០០ ដុល្លារ​
២- រង្វាន់​ទឹកប្រាក់ ២០០០ ដុល្លារ​
៣- រង្វាន់​ទឹកប្រាក់ ១០០០ ដុល្លារ​
៤- រង្វាន់​គ្រឿង​សង្ហា​រឹម ទឹកប្រាក់ ៣០០០ ដុល្លារ​
៥-​ការដូ ម៉ាស៊ីនត្រជាក់ បំពាក់​គ្រប់​បន្ទប់​គេង រួម​ជាមួយ​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ទៀត​។​

​លោក ឈាន សុខា ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អិម អ សុខា រ៉េ​ស៉ី​ដេន គ្រុប បាន​ថ្លែង​ក្នុង​កម្មវិធី​នេះ​ថា​៖ កម្ពុជា ប្រទេស កំពុង​មាន​សក្តានុពល និង​អភិវឌ្ឍន៍ ស្ទើ​គ្រប់​វិស័យ ជាពិសេស​វិស័យ អចលនទ្រព្យ​។ ក្រុង​ប៉ោយប៉ែត ជា​ក្រុង សក្តានុពល​ទី​៤ ដែល​ប្រៀបធៀប​ទៅ​នឹង​តំបន់​សេដ្ឋកិច្ច ពិសេស​ផ្សេងៗ​ទៀត​នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ក្រុង​ប៉ោយប៉ែត មាន​ភាពជឿនលឿន​លើ​គ្រប់​វិស័យ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវ​រថភ្លើង ព្រលានយន្តហោះ តំបន់ឧស្សាហកម្ម ទេសចរណ៍ និង​ការ​វិនិ យោគ ហេតុនេះហើយ​ទើប ក្រុមហ៊ុន អិម អ សុខា រ៉េ​ស៊ីដេន គ្រុប សម្រេចចិត្ត ក្នុង​ការវិនិយោគ​បន្ថែម ក្នុង​ការកសាង​គម្រោង សុខា រ៉េ​ស៊ីដេន ខុន​ដូមី​នៀម នៅឡើយ​។​

​លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែ បាន​គាំទ្រ​ចំពោះ​ការអភិវឌ្ឍន៍ របស់​ក្រុមហ៊ុន អិម អ សុខា​រ៉េ​ស៊ីដេន ដែល​បាន​បង្កើត​នៅ​គម្រោង​នៃ​ឡើង ហើយ​ឧត្តមភាព ឥស្សរៈភាព​សន្តិភាព និង​ការអភិវឌ្ឍន៍ ត្រូវ​បាន​កើតឡើង​ព្រមៗ​គ្នា ក្រោម​ការដឹកនាំ ដ៏​ប៉ិនប្រសព្វ របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំពោះ​ការប្តេជ្ញាចិត្ត​របស់​លោក​អភិបាលក្រុង គឺ​លោក​ខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ​ចិត្ត ក្នុង​ការអភិវឌ្ឍន៍ ក្រុង​ប៉ោយប៉ែត អោយ​កាន់តែ​រីកចំរើន ទៅ​ជាងនេះទៀត ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធ​លូ អនាម័យ​ទេសចរណ៍​ជាដើម​។​លោក​ក៏​បាន​ថ្លែង​អំណ​គុណ ចំពោះ​ក្រុមហ៊ុន​វិនិយោគទុន​ទាំងអស់ បងប្អូន​អាជីវករ ក្នុង​ក្រុង​ប៉ោយ​ប៉ែត ដែល​បាន​គាំទ្រ​រូបលោក ក្នុង​ការជួយ​អភិវឌ្ឍន៍​ក្រុង និង​ ​ដឹកនាំ​ក្រុង​នេះ​អោយមាន​ការរីកចម្រើន​ដូច​ប្រទេស​ជិតខាង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ ទីតាំង​របស់ ក្រុមហ៊ុន សុខា​រ៉េ​ស៊ីដេន ខុន​ដូមី​នៀម ស្ថិតនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជា​ទីតាំង​ស្ថិត​កណ្ដាល​ក្រុង​ប៉ោយប៉ែត​៕

 

r180805a1 r180805a2 r180805a3 r180805a4 r180805a5 r180805a6 r180805a7 r180805a8 r180805a9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.