នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំចសំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ខែសីហាឆ្នាំ២០១៨ ឯកឧត្តម កៅ ឆែ ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត តាកែវ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី២ ជាមួយ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកំម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ ដែលបានប្រារព្ឋធ្វើ ឡើងនៅលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត ។
របៀបវារៈដាក់ជូនកិច្ចប្រជុំរួមមាន ៖
១-ការពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៥០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
២-ការពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកក្ដដា ឆ្នាំា២០១៨ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តតាកែវ
៣-ការប្រកាសពេលវេលាប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី៥២៕





