ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

ក្រោយ​ការបោះឆ្នោត សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ផ្តល់​កាដូ​ពិសេស​២​ដល់​ប្រជាពលរដ្ឋ​ដោយ​អនុញ្ញាត​ឲ្យ​ជិះ​នាវា​ដោយ​ឥតគិតថ្លៃ​ពី​ខណ្ឌប្ញស្សីកែវ​ទៅ​ក្រុង​តាខ្មៅ និង​ជិះ​រថភ្លើង​ពី​ខេត្ត​បន្ទាយមានជ័យ មក​រាជធានី​ភ្នំពេញ ចាប់ពី​ពេល​នេះ​រហូតដល់​ដំណាច់ឆ្នាំ​២០១៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ក្រោយ​ពី​បោះឆ្នោត​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​ផ្តល់​កាដូ​ពិសេស​ចំនួន​២​ដល់​ប្រជាពលរដ្ឋ ដោយ​អនុញ្ញាត​ឲ្យ​ជិះ​នាវា​ដោយ​ឥតគិតថ្លៃ​ពី​ខណ្ឌប្ញស្សីកែវ ទៅ​កាន់​ក្រុង​តាខ្មៅ និង​ជិះ​រថភ្លើង​ពី​ខេត្ត​បន្ទាយមានជ័យ មក​កាន់​រាជធានី​ភ្នំពេញ ចាប់ពី​ពេល​នេះ​រហូតដល់​ដំណាច់ឆ្នាំ​២០១៨​។​

​ការប្រកាស​របស់ សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅ​ព្រឹក​ពុធ​នេះ ក្នុងឱកាស​ដែល​សម្តេច​បង្ហាញ​មុខ​ក្នុង​វេទិកា​សាធារណៈ​លើកដំបូង ក្រោយពេល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដើម្បី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ចំណត​នាវា​ដឹក​អ្នកដំណើរ នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ដែល​នឹង​ចាត់ទុក​ជា​សមិទ្ធផល​ថ្មី​មួយ​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណការ​បានរៀបចំ​ឲ្យមាន​ការដឹកជញ្ជូន​តាមផ្លូ​វ​ទឹក ដើម្បី​បង្កើត​ជា​ប្រព័ន្ធ​ដឹកជញ្ជូន​មួយ​ដែល​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា (​ផ្លូវទឹក ផ្លូវថ្នល់ ផ្លូវ​រថភ្លើង និង​ផ្លូវអាកាស​) ជំរុញ​ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរឡើង ដោយហេតុ​ថា ការដឹកជញ្ជូន​តាមផ្លូវ​ទឹក អាច​ដឹក​បាន​ច្រើន​ក្នុង​តម្លៃ​ទាប ប្រកបដោយ​សុវត្ថិភាព និង​ទៀងទាត់​ពេលវេលា​ដោយ​មិន​មាន​ការកកស្ទះ​ចរាច​រណ៍​។​

​កន្លងទៅ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​ប្រតិបត្តិការ​ដឹក​អ្នកដំណើរ​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​នាវា​ដឹក​អ្នកដំណើរ​ចំនួន​៤​គ្រឿង (២​គ្រឿង​ទិញ​ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​ទៀត ជួល​ពី​ក្រុមហ៊ុន Royal Express Boat) ដែល​នាវា​នីមួយៗ​មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​បាន ៥៤-៦០​នាក់ មាន​ល្បឿន​មធ្យម ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ប្រើ​រយៈពេល​ប្រមាណ​តិចជាង​មួយ​ម៉ោង​រវាង​ចំណត​នាវា​ដើមទី (​ឬ​ស្សី​កែវ​) និង​ចំណត​នាវា​ចុង​ទី (​តាខ្មៅ​) ដែល​រយៈពេល​នេះ​តិចជាង រយៈពេល​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​ប្រមាណ​២​ដង​។​

​ការធ្វើដំណើរ​មាន​ភាពទៀងទាត់ មាន​សុវត្ថិភាព និង​បាន​បម្រើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ម៉ោង ៥៖៣០​ព្រឹក រហូតដល់​ម៉ោង ៦៖៣០​ល្ងាច​។ គិត​ចាប់ពី​ថ្ងៃ​ដាក់​ដំណើរការ​បណ្តោះអាសន្នរ​ហូត​ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ មាន​អ្នកដំណើរ​សរុប ៣០,៦៤៧​នាក់ ដែល​ជា​មធ្យម​មាន​អ្នកដំណើរ​ប្រមាណ ២០០​នាក់​ក្នុង​មួយថ្ងៃ​។​

​សម្រាប់​ចំណត​នាវា​ឫស្សីកែវ​នេះ មាន​ផ្ទៃក្រឡា​បេតុង ៩៦៨​ម៉ែត្រការ៉េ ផែ​ដែក​បណ្តែត​មាន​ទំហំ ៣៦៦​ម៉ែត្រការ៉េ អាច​ផ្ទុក​បាន​ទម្ងន់​អតិបរិមា ១៨០​តោន ស្ពានដែក​មាន​ប្រវែង ៣០​ម៉ែត្រ និង​អគារ​រង់ចាំ​មាន​ទំហំ ៨៤​ម៉ែត្រការ៉េ ព្រមទាំង​មាន​បំពាក់​ឧបករណ៍​សម្ភារៈ​គ្រប់គ្រាន់ ដោយ​ប្រើប្រាស់​ថវិកា​ជាតិ​ទាំងស្រុង​ប្រមាណ ២.៣៥១.៧៣០.០០០​រៀល ស្មើនឹង​ជិត ៥៩​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ក្រៅពី​ចំណត​នាវា​ឫស្សីកែវ ដើម្បី​បម្រើ​ការងារ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នេះ​ឲ្យ​កាន់តែ​ងាយស្រួល​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​បាន​សាងសង់​ចំណត​នាវា​ចំនួន​៤​ផ្សេង​ទៀត​រួមមាន​៖ ចំណត​នាវា​ផ្សារ​ចាស់​, ចំណត​នាវា​ចតុមុខ​, ចំណត​នាវា​ច្បារអំពៅ និង ចំណត​នាវា​តាខ្មៅ​។ ទីតាំង​ចំណត​នាវា​ដឹក​អ្នកដំណើរ​នីមួយៗ មាន​ភ្ជាប់​ជាមួយ​ស្ថានីយ៍​រថយន្តក្រុង​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ការប្តូរ ឬ​ត​ភ្ជាប់​គ្នា​នូវ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវថ្នល់​/​ផ្លូវគោក​។ ចំណត​នាវា​ដឹក​អ្នកដំណើ​រទាំង​០៥​កន្លែង​ខាងលើ ត្រូវ​ចំណាយ​ថវិកាជាតិ​សរុប​ចំនួន ៦,០២៩,៤១៣,០០០​រៀល ស្មើនឹង​ជាង ១.៥​លាន​ដុល្លារ​អាមេរិក​។​

​ដោយឡែក កំណាត់​ផ្លូវ​ដែក​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ចាប់​ពី​រាជធានី​ភ្នំពេញ រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែត (​ព្រំដែន​កម្ពុជា​-​ថៃ​) ដែល​ត្រូវ​ជូន​ជា​កាដូ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​មិន​គិត​ប្រាក់​រហូតដល់​ដំណាច់​ឆ្នាំ​ដែរ​នោះ មាន​ប្រវែង​សរុប​៣៨៦​គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ឡើង​អំឡុង​ឆ្នាំ​១៩២៩ ដល់​១៩៤២ ក្នុង​សម័យ​អាណានិគម​បារាំង​។ តែ​ផ្លូវដែក​នេះ ត្រូវបាន​អាក់ខាន​ប្រើប្រាស់ ក្នុងពេល​កម្ពុជា​ជួប​ភ្លើងសង្គ្រាម​ទសវត្សរ៍​ឆ្នាំ​៧០​។​

​កំណាត់​ផ្លូវ​ដែក​ចាប់ពី​ប៉ោយ​ប៉ែត រហូត​ដល់​រាជធានី​ភ្នំពេញ ត្រូវ​បាន​ស្តារ និង​ដាក់ឲ្យ​ដំណើរការ​ឡើង​វិញ​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ​។ ការស្តារ​ឡើង​វិញ​កំណាត់​ផ្លូវ​ដែក​ពី​ភ្នំពេញ រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​នេះ បាន​ចំណាយ​ថវិកា​ប្រមាណ ៩៦.៦​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ទឹកប្រាក់​ប្រមាណ ១៣​លាន​ដុល្លារ​ជា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ហើយ​ក្រៅពី​នោះ​ទឹកប្រាក់ ៨៣.៦​លាន​ដុល្លារ ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​៕

 

r180801c4 r180801c5 r180801c6 r180801c7 r180801c8 r180801c9 r180801c10 r180801c11 r180801c12 r180801c13

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.