ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​ផ្លូវជាតិ​លេខ​៣ ដែល​រង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់​ត្រូវបាន​ជួសជុល​ឲ្យស្អាត​ឡើងវិញ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ខាងមុខនេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ ផ្លូវជាតិ​លេខ​៣  ដែល​ឆ្លងកាត់​ខេត្ត​កំពត​រង​ការខូចខាត​ដោយសារតែ​គ្រោះទឹកជំនន់ មួយ​សប្តាហ៍​កន្លងមក​ដែល​ផ្លូវជាតិ​លេខ​៤​បាន​ត្រូវ​ផ្អាក​ការធ្វើ​ចរាចរ​ដឹក​ជញ្ជូន​មួយរយៈ ហើយ​រថយន្ត​តូច​ធំ​ដែល​ដឹក​ទំនិញ​ចេញពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះ​ស៊ី​ហ​នុ គឺ​ត្រូវ​ធ្វើ​ចរាចរ តាម​ផ្លូវជាតិ​លេខ​៣​ដោយ​ឆ្លងកាត់​តាម​ខេត្ត​កំពត​អស់​មួយរ​យៈមក​នោះ​។ ដោយសារតែ​ការធ្វើ​ចរាចរ​ទាំង​យប់​ទាំង​ថ្ងៃ​របស់​រថយន្ត​ដឹក​ទំនិញ​តូចធំ​ខាងលើ ផ្លូវជាតិ​លេខ​៣​ដែល​ឆ្លងកាត់​ខេត្ត​កំពត​បានរ​ង​ការខូចខាត​អស់​ជាច្រើន​កន្លែង​បើ​តាម​តួរ​លេខ​ប្រវែង​នៃ​ការខូចខាត​សរុប​ចំនួន​១៥​គីឡូម៉ែត្រ​។

​បន្ទាប់ពី​មាន​ករណី​ខូចខាត​ផ្លូវ​ជាច្រើន​កន្លែង​ខាងលើ លោក​អភិបាលខេត្ត​ក៏​បាន​សំណូមពរ ទៅ​ក្រសួង​សារ​ធា​រណការ​និង​ដឹកជញ្ជូន ដើម្បី​សុំឲ្យ​ជួយ​ជួសជុល​ផ្លូវ​ដែល​រង​ការខូចខាត​នេះ​ឡើង​វិញ ។​

​ដោយ​មាន​ការស្នើសុំ​របស់លោក អភិបាល​ខេត្ត​កំពត លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ញ្ជ​ន​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​សិក្សា​ការខូចខាត​ផ្លូវ​ខាង​លើ ហើយក៏​បាន​ប្រគល់​ការងារ​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ខាងលើ​ជូន​ទៅ​ក្រុមហ៊ុន​ចិន​មួយ ដើម្បី​ធានា​នៃ​ការជួសជុល​ផ្លូវ​ខូចខាត​ដែល​មាន​ប្រវែង ១៥ គីឡូម៉ែត្រ គឺ​ចាប់ពី​ព្រំប្រទល់​ខេត្ត​ព្រះ​ស៊ី​ហ​នុ មកដល់​ចំណុច​ផ្លូវបំបែក​ដូន​ស៊យ ស្ថិតក្នុង​ភូមិ​ទ្វា​ថ្មី ឃុំ​ព្រៃ​ថ្នង​ស្រុក​ទឹកឈូ ខេត្ត​កំពត គឺ PK130+50​ទៅដល់​PK 145+ 770 និង​ផ្លូវ​លេខ​41​ផងដែរ​។

​ប៉ុន្តែ​ការជួសជុល​ផ្លូវ​ខាង​លើ​បើ​តាម​មន្ត្រី​មន្ទីរ​សាធារណការ​ខេត្ត​ម្នាក់​បានឲ្យដឹងថា ផ្លូវ​ដែល​ត្រូវ​ជួសជុល​ខាងលើ ត្រូវបាន​ក្រុមហ៊ុន​២​ដេញថ្លៃ​ជួសជុល គឺ​ក្រុមហ៊ុន​ទី​១ (​ក្រុមហ៊ុន​ចិន​) ជួសជុល​ពី​ផ្លូវបំបែក​ដូន​ស៊យ​និង​កំណាត់​ផ្លូវ​លេខ​៤១ ផង រហូត​មកដល់​ស្ពាន​ព្រះ​ពន្លា ។ ហើយ​ចាប់ពី​ស្ពាន​ព្រះ​ពន្លា​រហូត​ដល់​ព្រំប្រទល់​ខេត្ត​ព្រះ​ស៊ី​ហនុមាន​ក្រុមហ៊ុន​មួយ​ផ្សេងទៀត​បាន​ដេញថ្លៃ​ជួសជុល​ផងដែរ​។​

​ជាមួយគ្នានេះដែរ លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ចុះ​ពិនិត្យ​ផ្ទាល់​និង​មើល​ការជួសជុល​ផ្លូវ​របស់​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ធ្វើ​សកម្មភាព​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ ២០១៨​នេះ​ផង​ដែរ​។

បើ​តាម​ប្រភព​ពត៌មាន​ពី​ក្រុម​ការងារ​ក្រសួង​បាន​ឯកភាព​ជាមួយ​ក្រុមហ៊ុន​ទាំងពីរ​ដែល​បាន​ធានា​ការជួសជុល​ផ្លូវ​ខាង​លើ​គឺ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ឲ្យ​ហើយ​រួចរាល់​ជា​ស្ថាពរ ឲ្យបាន​មុន​ថ្ងៃ​បោះឆ្នោត គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ​។​

​ជាមួយ​និង​ការជួសជុល​ផ្លូវ​ដែល​ខូចខាត​ឲ្យ​ល្អ​ឡើង​វិញ​នេះដែរ លោក​ទេស​
​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សំណូម​ដល់​ម្ចាស់​ក្រុមហ៊ុន​ដែល​មាន​រថយន្ត​ធំៗ​ដឹក​ទំនិញ​ទាំងអស់ សូម​បងប្អូន​មេត្តា​យោគយល់​កុំ​ផ្ទុកទំនិញ​ហួស​ចំណុះ​ដូច​ពេល​កន្លង​មក​បន្តទៅទៀត វា​នាំ​បណ្តាលឲ្យ​ខូចខាត​ផ្លូវ​ជាតិ​របស់​យើង​ហើយ​ការជួសជុល​ក៏ត្រូវ​ខាតបង់​ថវិកាជាតិ​អស់​យ៉ាង​ច្រើន​ផង​ដែរ​៕ សេង ណា​រិទ្ធ​

r180724c1 r180724c4 r180724c3 r180724c2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.