ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​លោក​ឃួង ស្រេង​៖ នាំយក​ទៀនវស្សា ទេយ្យវត្ថុ​និង​បច្ច័យ​ទៅ ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​១៨​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ នៅសល់​តែ​ង​០៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បុណ្យ​ចូល​កាន់​ព្រះវស្សា​នឹង​ឈាន​ចូល​មក​ដល់ ស្រប​ជាមូយនឹង​ពិធីបុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​,​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​និង​អាជ្ញាធរ​ដែនដី នៅ​ព្រឹក​ថ្ងៃទី​២៣ កក្កដា ២០១៨​នេះ បាន​នាំ​យក​ទៀនវស្សា ប្រេងកាត បច្ច័យ​និង​ទេយ្យវត្ថុ​មួយចំនួន​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ចំនួន​១៨​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ ។​

​ទៀន​វស្សា ប្រេងកាត​និង​ទេ​យ្យ​វត្ត​មួយ​ចំនួន ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ចំនួន​១៨​នេះ ក្នុង​មួយ​វត្តៗ ទទួលបាន​បច្ច័យ​១០​ម៉ឺន​រៀល ទៀន​វស្សា​១​គូ សា​ដក​១​កញ្ចប់ អង្ករ ចំនួន​១០០​គីឡូក្រាម ប្រេង​មួយ​កាន​ចំណុះ​៣០​លីត្រ ស្កស​១​បាវ​ទំងន់​២៥​គីឡួក្រាម ទឹកដោះគោ​ចំនួន​១​កេស ៤៨​កំប៉ុង ទឹកក្រូច​២​កេស ទឹកបរិសុទ្ធ​២​កេស មី​២​កេស​។​

​ពាក់ព័ន្ធ​នឹង​បុណ្យ​ចូល​កាន់​ព្រះវស្សា នឹង​ត្រូវ​ធ្វើឡើង ក្នុង​រយៈពេល​៣​ខែ ហើយ​ក្នុង​រយៈពេល​នេះ​ព្រះសង្ឃ​គ្រប់​អង្គ ត្រូវការ​ភ្លើង​បំភ្លឺ ដើម្បី​សិក្សា​រៀនសូត្រ​ខាង​ព្រះពុទ្ធសាសនា ហើយ​ត្រូវការ​ទេយ្យវត្ថុ​ផ្សេងៗ សម្រាប់​ផ្គត់ផ្គង់​តាម​វត្ត​នីមួយៗ ព្រោះ​រយៈពេល​ចូល​វស្សា គឺជា​រដូវភ្លៀង ព្រះសង្ឃ​ពិបាក​ក្នុង​និមន្ត​បិណ្ឌបាត​នៅ​តាម​ទី​ដ៏​ទៃ​។ ដូចនេះ ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ផ្សេងៗ ដែល​នឹង​ត្រូវ​វេរ​ប្រគេន​ព្រះសង្ឃ គឺជា​ការចាំបាច់​បំផុត ជា​ទាន​ដ៏​ប្រពៃ ទទួលបាន​នូវ​បុណ្យ​កុសល​ពេញ​ដោយ​បរិបូរណ៍​តាម​ជំនឿ​។ បច្ចុប្បន្ន​ទូ​ទាំង​រាជធានី​ភ្នំពេញ​មាន​វត្ត​ចំនួន​១៥០​វត្ត មាន​ព្រះសង្ឃ​ជាង​៥០០០​អង្គ​ទាំង​មហានិកាយ និង​ធម្មយុត្តិកនិកាយ​។​

​សូមបញ្ជាក់​ថា​៖ ពិធី​ចូលកាន់​ព្រះវស្សា មាន​រយៈ​៣​ខែ ដោយ​ចាប់ពី​ថ្ងៃ​១​រោច​ខែ​អាសាឍ ត្រូវ​នឹង​ថ្ងៃទី​២៨​ខែកក្កដា រហូត​ដល់​ថ្ងៃ​១៥​កើត​ខែអស្សុជ ត្រូវ​នឹង​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨៕
លោក ហុក វិបុល​

 

r180724a1 r180724a9 r180724a3 r180724a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.