ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​បច្ចុប្បន្ន​ដោយសារ​វិស័យ​សំណង់​មាន​ការ​រី​ចម្រើន ក្រុមហ៊ុន អេស​ស៊ីជី (SCG)​បាន​បង្កើតឲ្យមាន​ការបណ្តុះ​បណ្តាល​ដល់​ជាង​សំណង់​ដើម្បី​បង្កើន​ប្រាក់ចំណូល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ បច្ចុប្បន្ន​ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញលេញ គេ​សង្កេតឃើញ​វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា បាននិងកំពុង​ដើរតួ​យ៉ាង​សំខាន់ ធ្វើឲ្យ​ប្រជាពលដ្ឋ​ដែល​មាន​ជំនាញ​ផ្នែក​សំណង់​នេះ មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​បាន​យ៉ាង​ក្រាស់ក្រែល សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​បាន​ធូរធា​ជាង​មុន​។​

​ទន្ទឹម​នឹង​វិស័យ​សំណង់​កំពុងតែ​មាន​ការ​ជឿនលឿន​នេះដែរ ក្រុមហ៊ុន​អេស​ស៊ី​ជី​(SCG)​ដែល​ជា​ពហុ​សាជីវកម្ម​ឈាន​មុខ​គេ​មួយ​នៅក្នុង​តំបន់​អាស៊ាន បាន​ផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​ដល់​ជាង​សំណង់​លើ​ការ​បូក​ស៊ីម៉ង់ត៍ និង​ការងារ​ប្រក់​ដំបូល ដោយ​ការបណ្តុះបណ្តាល​នេះ​ប្រព្រឹត្តទៅ​នៅ​ឯ​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​ពីរ ដែល​ជា​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​នឹង​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា​(NPIC)​និង​វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា​-​ថៃ​(CTSD)​ដែល​បាន​ចាប់ផ្តើម​វគ្គ​បណ្តុះបណ្តាល​សម្រាប់​ជាង​សំណង់ ស្តី​ពី​បច្ចេកទេស​សំណង់​ដែល​សមស្រប​និង​ការប្រើប្រាស់​បាន​ត្រឹមត្រូវ​នូវ​ផលិតផល និង​សម្ភារៈ​សំណង់​ទំនើប​ថ្មីៗ​។​ជាមួយ​នេះ​ក្រុមហ៊ុន អេស​ស៊ីជី មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ជាង​២០​ឆ្នាំ​មកហើយ ដែល​រួម​បញ្ចូល​ក្រុមហ៊ុន​ចំនួន​៦ គឺ​ក្រុមហ៊ុន​កំពត​ស៊ីម៉ង់ត៍ ក្រុមហ៊ុន អេស​ស៊ីជី ខន​គ្រីត រូ​ហ្វ ក្រុមហ៊ុន ស៊ីផេក ខេ​ម​បូឌា ក្រុមហ៊ុន ស៊ីផេក Plank ខេ​ម​បូឌា ក្រុមហ៊ុន ណា​រ៉ា​-​ខេ​ម និង​ក្រុមហ៊ុន អេស​ស៊ីជី ត្រេ​ឌី​ង​(​ខេ​ម​បូឌា​) ឌី​។​

​ជាមួយ​នេះ​នៅ​រសៀល​ថ្ងៃទី​២២​ខែកក្កដា ឆ្នាំ​២០១៨ ក្រុមហ៊ុន អេស​ស៊ីជី​បាន​រៀបចំ​ការប្រកួតប្រជែង​លើ​ការ​បូក​ស៊ីម៉ង់ត៍​ជញ្ជាំង នៅ​ឯ​ក្រុមហ៊ុន K.Cement (​កំពត​ស៊ីម៉ង់ត៍​) ក្នុង​ខេត្ត​កំពត​ដែល​មាន​ជាងសំណង់​ចូលរួម​ប្រកួតប្រជែង​ចំនួន​១៦​នាក់ ចែកជា​៨​ក្រុម មកពី​ខេត្ត​កំពត​និង​ខេត្ត​តាកែវ ដើម្បី​ជ្រើស​យក​អ្នក​មាន​ជំនាញ​ច្បាស់លាស់ ដោយ​បាន​ជម្រុះ យក​អ្នក​ទទួលបាន​ជ័យលាភី សម្រាប់​ទៅ​ចូលរួម​នៅក្នុង​ការប្រកួត​ថ្នាក់ជាតិ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ឯ​រាជធានី​ភ្នំពេញ នា​ចុងឆ្នាំ​២០១៨​ខាងមុខនេះ​។​

​លោក ពង់​ថា​ណា ដេ​វីតា​យ៉ាផន (Pongthana Dejvittayaporn)​នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន អេស​ស៊ីជី បានឲ្យដឹងថា​៖ កម្មវិធី​នេះ​គឺជា​ការឆ្លុះបញ្ចាំង​ឃើញ​ពី​សេចក្តី​តាំងចិត្ត​របស់ អេស​ស៊ីជី ដែល​មាន​បំណង​ជួយ​គាំទ្រ​ដល់​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ក្នុង​ការទទួលបាន​ឱកាសល្អៗ​ក្នុង​អាជីព​របស់​ខ្លួន និង​មាន​ឱកាស​អភិវឌ្ឍ​គុណភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

​លោក​បាន​បញ្ជាក់ទៀតថា ការប្រកួត​សំណង់ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជាង​សំណង់ ដែល​យើង​មានបំណង​អភិវឌ្ឍ​ជំនាញ​របស់​ជាង​សំណង់ ថែម​ទាំង​ផ្តល់​ឱកាស​ដល់​ពួកគាត់ ដើម្បី​រក​ប្រាក់​ចំណូល​ឲ្យ​កាន់តែ​បាន​ច្រើន​ជាង​មុន ពិសេស​ពួកគាត់​មានឱកាស​បង្ហាញ​ពី​ជំនាញ និង​សមត្ថភាព​របស់​ខ្លួន​ឲ្យ​ម្ចាស់​លំនៅឋាន ឬ​ក្រុមហ៊ុន​អចលនទ្រព្យ​នានា​បានឃើញ​ពី​ថ្វីដៃ​ប្រកបដោយ​ការ​បិុនប្រសប់​ផងដែរ ហើយ​ជាងសំណង់​ទាំងនោះ​នឹង​មាន​ឈ្មោះ​បោះ​សំឡេង ដែល​ធ្វើឲ្យ​ពួក​គាត់​ទទួលបាន​ការងារ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​។​

​តាមរយៈ​ការសហការ​ជាមួយ​នឹង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការប្រកួតប្រជែង និង​វគ្គ​បណ្តុះបណ្តាល ក្នុង​គោលបំណង​អភិវឌ្ឍ​ជំនាញ​របស់​ជាង​សំណង់ លើកកម្ពស់​គុណភាព​សំណង់ និង​អភិវឌ្ឍ​ឧស្សាហកម្ម​សំណង់​។​

​សូមបញ្ជាក់​ថា​៖ ជាងសំណង់​ចំនួន​១៦​នាក់ ដែល​បែងចែក​ជា​៨​ក្រុម​នោះ បន្ទាប់ពី​បាន​ប្រកួត​នៅក្នុង​ជុំទីមួយ លើ​ផ្នែក​បូកជញ្ជាំង​នោះ ត្រូវ​ជម្រើស​យក​តែ​មួយ​ក្រុម​ដែល​មាន​ចំនួន​ពីរ​នាក់ ហើយ​ក្រុម​ដែល​ទទួលបាន​រង្វាន់​ជ័យលាភី​សម្រាប់​ទៅ​បន្ត​ការប្រកួត​ថ្នាក់ជាតិ​នេះ គឺជា​ក្រុម​ទី​៧ មានឈ្មោះ សាយ វុទ្ធី និង​ឈ្មោះ ឃុំ ម៉ាញ រស់នៅ​ភូមិ​តា​ឌូ សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​៕ សេង ណា​រិទ្ធ​

r180723e1 r180723e5 r180723e4 r180723e3 r180723e2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.