ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​ខណ្ឌ​ឬ​ស្សី​កែវ ដឹកនាំ​សមាជិក​ជាង​៣​ពាន់​នាក់ បន្ត​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ជា​លើក​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សំឡេង​ស្រែក​ខ្លាំងៗ ព្រមៗ​គ្នា នូវ​ពាក្យស្លោក​មួយចំនួន តាម​បណ្ដា​ផ្លូវ​ទាំង​តូចធំ ស្ទើរ​គ្រប់​ច្រកល្ហក​ទូទាំង​ខណ្ឌ​ឬ​ស្សី​កែវ ក្នុង​ឱកាស​បន្ត​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត​ជា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ បាន​បន្លឺ​ឡើង​ថា «​ជ័យ​យោ​! គណបក្ស​ប្រជាជន​កម្ពុជា សូម​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា គឺ​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង ហើយ​ការ​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង​នោះ គឺ​ដើម្បី​រក្សា​សុខ​សន្តិភាព និង​ការ​អភិវឌ្ឃន៍​បន្តទៀត​» ចេញ​ពី​មាត់​សមាជិក សមាជិកា នៃ​គណបក្ស​ប្រជាជន​កម្ពុជា សរុប​ជាង​៣​ពាន់​នាក់ ដង្ហែ​ជា​ក្បួន ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក ជា ពិសី សមាជិក​ក្រុម​លេខា​សម្ដេច​តេជោ និង​ជា​អនុប្រធាន​គណបក្ស​ខណ្ឌ ។​

​ដៃ​កាន់​ក្បាល​មេក្រូ​ហ្វូន លោក ជា ពិសី បាន​ស្រែក​ខ្លាំងៗ​ថា ជ័យ​យោ​! គណបក្ស​ប្រជាជន​កម្ពុជា សូម​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា គឺ​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង ហើយ​ការ​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង​នោះ គឺ​ដើម្បី​នាំមក​នូវ សន្តិភាព និង​ការអភិវឌ្ឍន៍​បន្ត​ទៀត ក៏​ព្រោះតែ គណបក្ស​ប្រជាជន​កម្ពុជា មាន​គុណបំណាច់​យ៉ាងច្រើន ដែល​មិន​អាច​គណនា​បាន ដូចជា​ការរំដោះ​ប្រជាពលរដ្ឋ ឲ្យ​រួចផុត​ពី​ភ្លើងសង្គ្រាម នៃ​បន​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​បាន​ចូលរួម​សុខ​រួមទុក្ខ ជាមួយ​ប្រជាជន បើទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ថែមទាំង​បាន​ចូលរួម​ថែរក្សា​សុខសន្តិភាព យូរអង្វែង​ជាងគេ​សម្រាប់​ប្រទេស​។​

​លោក​បន្តថា ក្នុងនោះ បាន​ផ្ដល់​ឱកាស​ជា​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ជូន​ប្រជាជន កម្មករ កម្មការិនី នាពេល​បច្ចុប្បន្ន ធ្វើឲ្យ​ប្រទេស​កម្ពុជា ចាកចេញ​ពី​ប្រទេស​មាន​ដោយ​ភ្លើងសង្គ្រាម ឲ្យក្លាយ​ទៅ​ជា​ប្រទេស​អច្ឆរិយៈ​មួយ មាន​ការរីកចម្រើន យ៉ាង​ឆាប់រហ័ស ជាពិសេស គណបក្ស​ប្រជាជន​កម្ពុជា មាន​ការប្រមូលផ្ដុំ សំបូរ​ទៅដោយ​ធនធានមនុស្ស ដោយ​គ្មាន​គណបក្ស​នយោបាយ​ណាមួយ ប្រៀប​បាន​នោះ​ទេ ដូច្នេះ​សូម​នាំគ្នា​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ ជូន​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០ ដើម្បី​ថែរក្សា​សុខសន្តិភាព និង​ការ​អភិ​វ​ឌ្ឃ​បន្តទៀត ក្រោម​ការដឹកនាំ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី ទាំង​អាណត្តិ​នឹង និង​អាណត្តិ​ក្រោយៗ​បន្តទៀត​៕
​លោក ហុក វិបុល​

 

r180723c1 r180723c7 r180723c6 r180723c5 r180723c4 r180723c3 r180723c2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.