ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​ខេត្ត​ប៉ៃលិន សំណេះសំណាល​ជាមួយ​ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោតរ​បក្ស និង​ជំរុញ​ឲ្យ​ត្រៀម​ឯកសារ​បោះឆ្នោតឲ្យ​បាន​រួចរាល់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ លោក ផាន់ ចាន់​ធុល អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ចុះជួយ​ឃុំ​/​សង្កាត់ និង​ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោត​របស់​បក្ស​ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ដល់​ពួកគាត់​ត្រៀម​ឯកសារ​ឱ្យ​បាន​រួចរាល់ និង​ត្រូវ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ឱ្យបាន​គ្រប់ៗ​គ្នា​។​

​ក្នុងឱកាស​នោះ លោក ផាន់ ចាន់​ធុល បាន​លើកឡើង​ថា ការ​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន គឺជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុង​ការចូលរួម​ថែរក្សា​សុខសន្តិភាព និង​លើកទឹកចិត្ត​ដល់​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បន្ត​កសាង និង​អភិវឌ្ឍន៍​មូលដ្ឋាន​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​លោក​បាន​បន្តថា គម្រោង​ផែនការ​អភិវឌ្ឍ​ជាច្រើន​ទៀត នឹង​ត្រូវ​បាន​ផ្តល់​ជូន​បន្ថែម​លើ​សមិទ្ធផល ដែល​កើតចេញ​ពី​ការរួមចំណែក​របស់​ក្រុមការងារ​ដែល​បាន​គិតគូរ និង​ដោះស្រាយ​នូវ​រាល់​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ ក៏​បាន​ណែនាំ​ដល់​ក្រុមការងារ និង​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បំផុត នៅក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រហូត​ដល់​ថ្ងៃ​បោះឆ្នោត និង​ក្រោយ​ការបោះឆ្នោត គឺ​ត្រូវ​គោរព​ច្បាប់​ស្តីពី​ការបោះឆ្នោត អោយបាន​ហ្មត់ចត់​ដើម្បី​ធានា​ឱ្យបាន​នូវ​ការបោះឆ្នោត​មួយ ដែល​នឹង​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ជាពិសេស​អ្នក​សង្កេតការណ៍​បោះឆ្នោត ដែល​តំណាងឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ ត្រូវ​គោរព​ច្បាប់ នីតិវិធី និង​ការណែនាំ​ឱ្យ​បាន​ត្រឹមត្រូវ​៕

 

r180723b1 r180723b6 r180723b5 r180723b4 r180723b3 r180723b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.