ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

ពិធី​ប្រគល់​ម៉ូតូ​ចំនួន ៥០ គ្រឿង​ជា​អំណោយ​របស់​ក្រសួង​មហាផ្ទៃះ​ត្រូវបាន ប្រគល់ជូន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​ទាំង ៥០ នៅ​ទូទាំង​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​រ​តន​:​គិរី​)៖​នា​ព្រឹក​ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨ លោក ថង សាវុន​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​រតនគិរី បាន​អញ្ជើញ​ជា អធិបតីភាព​ក្នុង​ពិធី​ប្រគល់​ទទួល​ម៉ូតូ​ចំនួន ៥០ គ្រឿង ដែល​ជា​អំណោយ​របស់​សម្តេច ក្រ​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជូន​ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​សង្កាត់​ទាំង ៥០ នៅ​ទូទាំង​ខេត្ត ។ ពិធី​ប្រគល់​ទទួល​ម៉ូតូ​ខាងលើ​នេះ ប្រារព្ធ​ធ្វើ ឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

​លោក​ឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការ​នគរបាល​ខេត្ត បានអោយដឹងថា ក្នុង​គោល បំណង​ពង្រឹង​ខឿន​សន្តិសុខ​ជាតិ រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងមហាផ្ទៃ បាន​ដាក់ចេញ​នូវ គោលនយោបាយ​ពង្រឹង​និង​កែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ ក្នុងនោះ​រួម​ទាំង​កែ​ទម្រង់​ការ ងារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដែល​ជា​យន្តការ​ដ៏​សំខាន់ ក្នុង​ការធានា​ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់​នៅ​មូលដ្ឋាន ។​

​លោកស្នងការ​នគរបាល​ខេត្ត​បាន​បន្តរ​ថា ឆ្លើយតប​ទៅ​និង កំណែទម្រង់​ខាងលើនេះ​សម្តេច​ក្រឡាហោម សរ ខេង បាន​សម្រេច​ផ្តល់​ទោចក្រយានយន្ត ជូន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បន្ថែម​ទៀត​សរុបការ​ផ្តល់​ពីមុនមក និង​ពេល​នេះ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​នីមួយៗ ទទួល​បាន​ម៉ូតូ​សម្រាប់​ប្រើប្រាស់​ចំនួន ៤ គ្រឿង​រួចមកហើយ ។​

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដែរ​មក​ទទួល ម៉ូតូ​នាពេលនេះ លោក​ថង សាវុន អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការកែទម្រង់​របៀបរបប​ធ្វើ​ការងារ​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាន​ធ្វើអោយ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល មាន​ការប្រែប្រួល​ឥរិយាបថ អត្ត​ចរិក​ធ្វើ​ការងារ គួប​ផ្សំ ការគាំទ្រ​ទាំង​ផ្នែក​ស្មារតី និង​សម្ភារៈ បាន​ធ្វើអោយ​ការងារ​ប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំ​សង្កាត់ ត្រូវបាន​លើកកម្ពស់ និង​មាន​ភាព​រីកចម្រើន​គួរអោយកត់សំគាល់​។ អភិបាលខេត្ត បាន​បន្តរ​ថា កងកម្លាំងប្រដាប់អាវុធ គឺ​ជា​កងកម្លាំង​របស់​រាជរដ្ឋាភិបាល ដូច្នេះ ក្នុងនាម​ជា​កងកម្លាំង​ប្រដាប់អាវុធ ត្រូវ​ស្មោះត្រង់​នឹង​រាជរដ្ឋាភិបាល ប្តេជ្ញា​ការពារ​រាជ រដ្ឋាភិបាល​ស្របច្បាប់ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ និង​ត្រូវ​ចូលរួម ប្រឆាំង​ដាច់ខាត​នូវ​រាល់​ឧបាយកល​ណាមួយ​ដែរ​មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ និង​ញុះ​ញ៉ុង​បំបែកបំបាក់ សាមគ្គីភាព ឯកភាព​ជាតិ អោយ​បាន​ដាក់​ខាត ។​

​ជាពិសេស កងកម្លាំង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ត្រូវ​សហការគ្នា​ជាមួយ​កម្លាំង​ប្រជា​ការពារ ប្តេជ្ញា​ការពារ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ អោយ​ធានា​បាន​សន្តិសុខ​សុវត្ថិភាព អោយ​មាន​របៀបរៀបរយ និង​សូម​អោយ​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ទៅ​បោះឆ្នោតអោយ បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃ អាទិត្យ ទី ២៩ ខែ កក្កដា ខាងមុខ​នេះ​ដើម្បី​សម្តែង​ឆន្ទៈ​និង​ប្រើប្រាស់ សិទ្ធិ​សេរីភាព​របស់​ខ្លួន​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ ក្នុង​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ដែរ​មាន សមត្ថភាព​ក្នុង​ការរក្សា​សន្តិភាព រក្សា​សមតិ​ផល​សង្គមជាតិ និង​ការអភិវឌ្ឍ​ប្រទេសជាតិ អោយមាន​ការរីកចម្រើន​ត​ទៅ​មុខ​ទៀត​។​

​បន្ទាប់ពី​ពិធី​ប្រគល់​សោរ​ម៉ូតូ​ជូន​ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង ៥០ ឃុំ​សង្កាត់ រួម​មក លោក​ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏​បាន​ជួប​សំណេះសំណាល និង​ផ្តល់​ថវិការ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ជូន​ដល់​មន្ត្រីនគរបាល​ដែរ​ចូល​និវត្តន៍ ចំនួន ៣៣ នាក់ និង​គ្រួសារ​មរណៈ ៤​នាក់ ផងដែរ ។

​អភិបាលខេត្ត​បាន​លើកឡើង​នូវ​ការគិតគូរ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ចំពោះ​និវត្តន៍​ជន​នៅ ទូទាំង​ប្រទេស​ដោយ​រាជរដ្ឋាភិបាល បាន​ផ្តល់​គោលនយោបាយ​ឧបត្ថម្ភ​ប្រាក់​បៀវត្ស​រៀង រាល់​ឆ្នាំ ជា​ពិសេស​បាន​ផ្តល់ជូន​នូវ​ការពិនិត្យ​និង​ព្យាបាល​ជម្ងឺ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ ឥត​គិតថ្លៃ​ផង​ដែរ ៕
​

 

IMG-20180723-WA0011 IMG-20180723-WA0010 IMG-20180723-WA0009 IMG-20180723-WA0012

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.