ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ

​លោក ហ៊ុន ម៉ា​ណែ​ត​៖ យុវជន​យើង ត្រូវតែ​ចូលរួម ការពារ​សុខ​សន្តិភាព​ឲ្យបាន​ដា​ច់​ខាត​ដើម្បី​ភាពសុខសាន្ដ​របស់​ប្រជាជន​និង​ការអភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​តទៅ​អនាគត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ ទន្ទឹម​នឹង​មាន​ការឃោសនា​បំផុសបំផុល​ញុះញង់​នូវ​ឧបាយកល​ដ៏​ខ្មៅ​កខ្វក់​ពិសពុល​មិន​អស់​មិន​ហើយ​ក្នុង​បំណង​បំផ្លិចបំផ្លាញ​ការរីកចម្រើន​របស់​ប្រទេសជាតិ​និង​ការរស់នៅ​សុខសាន្ត​របស់​ប្រជាជន​ពី​សំណាក់​មេដឹកនាំ​និង​បរិវា​អតីត​បក្សប្រឆាំង​យ៉ាង​ងងើល​ជា​បន្តបន្ទាប់​ក្នុង​គោលដៅ​ទាំង​នៅមុន​និង​ពេល​ក្រោយ​ការបោះឆ្នោត​ជ្រើស​ ​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​មក​ ​ដល់​ពេល​ខាងមុខ​នេះ យុវជន​ត្រូវ​រួមគ្នា​ការពារ​សុខ​សន្តិភាព​ឲ្យបាន​ជា​ដាច់ខាត ដើម្បី​ការរស់នៅ​សុខសាន្ត​របស់​ពលរដ្ឋ​។​

​ជាមួយនេះ លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ ​ប្រជាជន​កម្ពុជា​និង​ជា​អនុប្រធាន​ ក្រុមការងា​យុវជន​គណបក្ស​ថ្នាក់កណ្ដាល បាន​អំពាវនាវ ដល់​យុវជន​គណបក្ស​ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា​ថែរក្សា​នូវ​សមិទ្ធផល​ទាំងឡាយ​ក្នុង​សង្គមជាតិ​យើង​ដែល​មាន​សព្វថ្ងៃ​ពិសេស​បន្ត​ពង្រឹង​ការថែរក្សា​សុខសន្តិភាព​អោយបាន​គង់វង្ស​យូរ​អង្វែ​រ ដែល​យើងទាំងអស់គ្នា​រកបាន​មក​ដោយ​ការលំបាក​និង​បាន​មក​ដោយ​ការលះបង់់​រហូតដល់​អាយុជីវិត​មនុស្ស​ជាច្រើន​ទម្រាំ​បាន​ដូច​សព្វថ្ងៃនេះ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​អំពាវនាវ​ដូច្នេះ ក្នុងឱកាស​នៃ​ពិធី​សំណេះសំណាល និង​ធ្វើការ​បូក​សរុប​វាយតម្លៃ​លទ្ធផល​សកម្មភាព​ការងារ​យុវជន​គណបក្ស​ឆ្នាំ​២០១៧​និង​ទិសដៅ​ឆ្នាំ​២០១៨​របស់​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា​ឆ្នាំ ២០១៨ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ដែល​ពិធី​នេះ ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់ លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ ​ប្រជាជន​និង​ជា​ប្រធាន​គណបក្ស​ ប្រជាជន​ខេត្ត​កំពត​ផងដែរ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​លើកឡើង​ថា​៖ មិន​ថា​នៅ​មុន​ពេល​ការបោះឆ្នោត​ឬ​ក្រោយ​ពេល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​មក​ដល់​ខាង​មុខ​នេះ​ទេ គឺ​ពួក​មេដឹកនាំ​និង​បរិវា​អតីត​បក្សប្រឆាំង​ឋ​ពួកគេ​នៅតែ​ចិញ្ចឹម​ចិត្ត មាន​មហិច្ឆតា​ចង់បាន​អំណាច តាមរយៈ ការដុត​កម្ដៅ​មិនចេះ​ឈប់​ឈរ​ដោយ​យក​ប្រជាពលរដ្ឋ​ធ្វើ​ជា​ឧបករណ៍​ឈ្នាន់​ដើម្បី បំផ្លាញ​ជាតិ​និង​ប្រជាជន ដោយ​មិន​កោតញញើត​កើតឡើង​នូវ​វិនាសកម្ម​ឬ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ​និង​អាយុជីវិត​ប្រជាជន​យើង​ឡើយ​។​

​ដូច​សព្វថ្ងៃនេះ​ពួក​មេដឹកនាំ​គណបក្សប្រឆាំង​ក្រៅច្បាប់​ទាំងអស់នោះ ពួកគេ​តែងតែ​បាន​បំផុសគំនិត​តាមរយៈ​បំបិទ​សិទ្ធ​សេរីភាព​ប្រជាពលរដ្ឋ កុំឲ្យ​ទៅ​បោះឆ្នោត ការអំពាវនាវ​អន្តរជាតិ ដាក់​គំនាប​សេដ្ឋកិច្ច និង​កាត់​ជំនួយ​ដល់​កម្ពុជា ការដក​អាសនៈ​កម្ពុជា​ពី​កៅអី​អង្គការសហប្រជាជាតិ ពិសេស​ការអំពាវនាវ​មិន​ឲ្យ​អន្តរជាតិ​ទិញ​ទំនិញ​ផលិតផល​ពី​កម្ពុជា ដែល​ក្នុងនោះ​កូនចៅ​ប្រជាពលរដ្ឋ​រាប់សែន​នាក់​ដោយ​ផ្ទាល់​និង​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ដោយ​ប្រយោល​កំពុង​តែ​ទទួល​ផលប្រយោជន៍​ពី​ការរីកចម្រើន​លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នា​បច្ចុប្បន្ន​នេះ​ជាដើម​។  ហើយ​បើ​អន្តរជាតិ​ធ្វើ​តាម នូវ​ឧបាយកល់​ខ្មៅ​កខ្វក់​របស់​ពួកគេ ប្រទេសជាតិ​នឹង​វិល​ទៅ​រក​ភាពក្រីក្រ​ដែល​ជា​បំណង​ចង់​បានរ​បស់​ពួកគេ ដើម្បី​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ថ្នាំងថ្នាក់​ចំពោះ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណបក្ស​ ប្រជាជន ។ ​ហើយ​ជា​បន្ត​ទៀត​ពួក​បក្សប្រឆាំង​ក្រៅច្បាប់​នេះ​គេ​នឹង​បំផុស​ញុះញុង​ប្រជាពលរដ្ឋ​បង្កើត​ជា​ចលាចល​ក្នុង​សង្គម​រហូត​បង្កើត​ជា​សង្គ្រាម​តាមរយៈ​យក​អាយុជីវិត​ប្រជាជន​ធ្វើ​ជា​ឈ្នាន់​ដើម្បី​បាន​អំណាច​ដល់​ដៃ​ពួកគេ​។​

​ដោយ​មើលឃើញ​ពី​នយោបាយ​ក្នុង​គោលដៅ​ប្រកបដោយ​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ និង​អាយុជីវិត​ប្រជាពលរដ្ឋ​នេះ​ហើយ​។ លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បន្ត​សង្កត់ធ្ងន់​រំឭក​ដល់​យុវជន ពិសេស​យុវជន​គណបក្ស​ប្រជាជន​ទាំង​៦០០​នាក់​នា​ឱកាស​នោះ ដែល​ជា​កម្លាំង​ស្នូល​នៃ​អនាគត​ប្រទេសជាតិ យើង​ត្រូវ​រួម​គ្នា​ទប់ស្កាត់​រាល់​ឧបាយកល​ពិសពុល​របស់​អតីត​បក្សប្រឆាំង​ព្រមទាំង​ពង្រឹង​ថែរក្សា​ការពារ​សុខ​សន្តិភាព​ឲ្យបាន ដាច់ខាត​។ ហើយ​ត្រូវ​នាំ​គ្នា​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី ២៩ កក្កដា ខាងមុខ​នេះ​ដែល​ជា​ការ​បោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​ដែល​ខ្នួន​ស្រឡាញ់​និង​យល់​ថា​បាន​បន្ត​ដឹកនាំ​ប្រទេស​ជាតិ​ឲ្យបាន​កាន់តែ​រីកចម្រើន និង​ថែរក្សា​សុខ​សន្តិភាព​បាន​យូរអង្វែង​បន្តទៀត​។​

​លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ថ្នាក់ដឹកនាំ​និង​សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​គ្រប់​លំដាប់ថ្នាក់​ខេត្ត​កំពត​ទាំង​អស់ ដែល​បាន​រួមចំណែក​ក្នុង​សកម្មភាព​កិច្ចការ​ជួយ​សង្គម និង​ប្រជាពលរដ្ឋ​បាន​លទ្ធផល​ល្អ​ប្រសើរ​និង​សូម​ឲ្យ​ថ្នាក់ដឹកនាំ​និង​ក្រុមការងារ​យុវជន​ទាំងអស់​បន្ត​យកចិត្តទុកដាក់​ការងារ​ជួយ​សង្គម​ក៏ដូចជា​ជួយ​គណបក្ស​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​ផង​ដែរ ។​

​ក្នុងឱកាស​នោះ​លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ចែក​ព្រឹត្តបត្រ​សិក្សា​ជូន​ដល់​គណៈប្រតិភូ​យុវជន​បក្ស​និង​ប្រគល់​ប័ណ្ណសរសើរ​ជូន​ដល់​ក្រុមការងារ​យុវជន​បក្ស​សរុប​ប្រមាណ​២០០​នាក់ និង​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​អង្គពិធី​នេះ​ផង​ដែរ​៕ សេង ណា​រិទ្ធ​

 

r180704a1

r180704a2 r180704a3

r180704a8

r180704a7

r180704a6

r180704a4

 r180704a9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.