ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ស្ថិតក្នុង​ភូមិ​អូរ​ក្រសារ ត្រូវបាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​នៅ​រសៀល​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ ដែល​ជា​គម្រោង​មូលនិធិ​របស់​សង្កាត់​អូរ​ក្រ​សារ មាន​ប្រវែង​១.៨៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​អូរ​ក្រ​សារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ខេត្ត​កែប ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា នៅ​រសៀល​ថ្ងៃ​ច័ន្ទ​៥​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក ទេព យុទ្ធី សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​៥​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ លោកស្រី​ទិត សុខា អភិបាលក្រុង​កែប ព្រមទាំង​អស់លោក​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ទូទាំង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​។​

​លោកស្រី ទិត សុខា អភិបាលក្រុង​កែប​បានឲ្យដឹងថា ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​នេះ​មាន​ប្រវែង​១.៨៥០​ម៉ែត្រ ទទឹង ៤ ម៉ែត្រ បង្កប់​ដោយ​ប្រព័ន្ធ​លូ​ចំនួន ៥​កន្លែង និង​ដាំ​កូនឈើ​ប្រភេទ​ដើម​គគី​នៅតាម​ចញ្ចើមផ្លូវ​ផងដែរ​។​

​មានមតិ​សំណះសំណាល​ក្នុង​ពិធីបើកការដ្ឋាន​ផ្លូវ​នេះ លោក​កែន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ដោយសារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ ទើប​យើង​មានអី្វៗ​គ្រប់បែប​យ៉ាង​រហូតមក​ដល់​សព្វថ្ងៃនេះ ដូចជា សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ស្ពាន ផ្លូវលំ ផ្លូវថ្នល់ ផ្លូវ​បេតុង រហូត​ដល់​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​ស្រស់​ប្រណិត​។​លោក​ថា បើ​យើង​ក្រលេក​មើល​ដងផ្លូវ​ដ៏​ធំ​ទូលាយ​ដែល​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពី​រង្វង់​មូល​សេះស​ឆ្ពោះទៅកាន់​មាត់ឆ្នេរ​ហែល​ទឹក​នោះ​គឺជា​ផ្លូវ​ដោយ​បាន​ស្ថាបនា​យ៉ាង​ល្អ​ឥតខ្ចោះ​គឺ​អ៊ុត​កៅស៊ូ​”​អេ​សី​ុ​”​តាក់តែង​ដោយ​សួនផ្កា​នៅ​ចំ​កណ្តាល និង​បំពាក់​ដោយ​អំពូល​ភ្លើង​សឡា​(​ឋាម​ពល​ព្រះអាទិត្យ​) ហើយក៏​បាន​ចាត់ទុក​ជាប្រ​វតិ្ត​សាស្ត្រ​មួយដែល​ខេត្ត​កែប​របស់​យើង​ពុំ​ធ្លាប់​មាន​កន្លងមក​។​លោក អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់​ទៀត​ថា ចំពោះ​ពិធីបើកការដ្ឋាន​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ដែល​ជា​គម្រោង​មូលនិធិ​របស់​សង្កាត់​ខាងលើ នឹង​បាន​ផ្តល់​នូវ​ភាពងាយស្រួល ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​នៅក្នុង​មូលដ្ឋាន ពិសេស​ក្មួយៗ ចៅៗ​ជា​សិស្សសាលា​បាន​ទៅ​រៀនសូត្រ​ទាន់ពេលវេលា​។​ដូច្នេះ​បើ​បាន​ផ្លូវ​ល្អ​ហើយ សូម​លោកតា លោកយាយ​និង​បងប្អូន​ប្រជា​ពល​ព្រមទាំង​ក្មួយៗ ត្រូវ​ចេះ​រួមគ្នា​ថែរក្សា​ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស យូរអង្វែង​។​ជាមួយនេះ លោក កែ​ន សត្ថា ក៏បាន​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បន្ត​គ្រាំទ្រ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​នាវា​កម្ពុជា​ឲ្យមាន​ភាព​រីកចម្រើន មាន​សុខសន្តិភាព ដូច​សព្វថ្ងៃនេះ​។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​ចែក​ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​មក​ចូលរួម​កម្មវិធី​នេះ​ផង​ដែរ​៕
​សេង ណា​រិទ្ធ​
​

 

r180703a1 r180703a6 r180703a5 r180703a4 r180703a3 r180703a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.