ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួប​និង​នាំយក​អំណោយ​ទៅ​ចែកជូនប្រជា​ពលរដ្ឌ​ទីទ័លក្រ ចំនួន​5​គ្រួសារ​មក​ពី​បី​ភូមិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពី​ថ្ងៃអាទិត្យ ៤ រោច ខែ​បឋម​សា​ឍ ឆ្នាំច សំរិ​ទ្ឌសក៌ ពស 2562 ត្រូវ​និង​ថ្ងៃទី​01 ខែកក្កដា ឆ្នាំ​2018 ក្រុម​កា​ងារ​ថ្នាក់កណ្តាល ចុះជួយ​ឃុំ​ជើង​គោ ដឹកនាំ​ដោយ ឯកឧត្តម​ចៅ យុត្តិ​បុត្រ តំណាង​អោយ​ឯកឧត្តម ឧត្តមសេនីយ៍ ប៉ុល សារឿ​ន ប្រធាន​គណៈ​ពង្រឹង និង​ចុះជួយ​ខេត្ត​ព្រះសីហនុ រួម​និង​ឯកឧត្តម អ្នកឧកញ៉ា ផៃ ប៊ុន​វណ្ណៈ តំណាង​អោយ​ឯកឧត្តម ជាម ហឹម និង ឯកឧត្តម​យន្ត មីន ប្រធាន​គណបក្ស​ខេត្ត​បាន​ចុះ​សាកសួ​រសុខ​ទុក និង​នាំយក​អំណោយ​ដ៌​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ឌ​បណ្ឌិ​តប៊ុន រ៉ានី​ហ៊ុន សែន ទៅ​ចែកជូន​ប្រជា​ពលរដ្ឌ​ទីទ័លក្រ ចំនួន​5​គ្រួសារ​មក​ពី​បី​ភូមិ ។​

​នៅក្នុង​ពិធី​ចែក​អំណោយ​និង​សួរ​សុខ​ទុក​ឯកឧត្តម ចៅ យុត្តិ​បុត្រ និង​ឯកឧត្តម អ្នកឧកញ៉ា ផៃ ប៊ុន​វណ្ណៈ បាន​ពាំនាំ​ការ​សួរ​សុខ​ទុក​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​គិតគូរ​ពី​ជីវភាព និង​សុខភាព​ពលរដ្ឋ​ជានិច្ច ទោះបី​ជាប់រវល់​យ៉ាងណាក៏ដោយ ក៏​ថ្នាក់ដឹកនាំ​មិន​ភ្លេច​ពី​បងប្អូន​ឡើយ ក្នុង​រូបភាព និង​គ្រប់​កាលៈទេសៈ ទោះ​យ៉ាងណា​ក៌​ចាត់​អោយ​តំណាង​របស់​លោក​ចុះ​ជួប​ប្រជា​ពលរដ្ឌ​គ្រប់ពេលវេលា​។​

​នៅក្នុង​ថ្ងៃ​នោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តាំផ្ញើ​សូមអោយ​បងប្អូន​ត្រូវ​រស់នៅ​ស្អាត​ជានិច្ច ហូប​ស្អាត ផឹក​ទឹកស្អាត​និង​អនាម័យ ដើម្បី​សុខភាព​និង​សូម​អោយ​បងប្អូន​ត្រូវ​ទៅ​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាង​មុខ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រូប​សញ្ញា​ទេវតា​បាច​ផ្កា និង​មាន​លេខ​រៀង​ទី ២០ ងាយ​គូស និង​ងាយ​ចាំ ។​

​ក្នង​ពិធី​នេះ​ផង​ដែរ ឯកឧត្តម​អ្នក​ឧ​កញ្ញ៉ា ផៃ ប៊ុន វណ្ណៈ​និង​ឯកឧត្តម ចៅ យុត្តិ​បុត្រ និង​អាជ្ញាធរ​ភូមិ​ឃុំ​បាន​ចែក​អំណោយ​ជូន​ប្រជា​ពលរដ្ឌ​ទីទ័លក្រ ចំនួន​5​គ្រួសារ មក​ពី​បី​ភូមិ គឺ​ភូមិ​ចំការកៅស៊ូ ភូមិ​ត្រពាំង​មូល ភូមិ​ជើងគោ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​100​គី​ឡូ ទឹកត្រី​ពី​យួរ ទឹក​សី​អី​វ​ពី​យួរ​មី​ពី​កេះ ប៊ីចេង​ពី​កញ្ចប់ តង់​មួយ ទឹកដោះគោ​ពី​កេះ អាវ​យឹត និង​មួក​គណបក្ស​ចំនួន​ពីរ និង​ថវិកា​សែសិប​មឺ​នរៀល​(400000៛)​ផងដែរ ។​

​នៅក្នុង​ពិធី​សាកសួរ​សុខទុក្ខ និង​ចុះ​ពង្រឹង​បក្ស​ពី​របៀប​គូស​សន្លឹកឆ្នោត​ឆ្លៀត​ពេល​នេះ ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ជើងគោ​ក៏បាន​នាំយក​អំណោយ​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឌ​ទីទ័លក្រ ហើយ​ឯកឧត្តម អ្នកឧកញ៉ា ផៃ ប៊ុន​វណ្ណៈ តំណាង​អោយ​ឯកឧត្តម យន្ត មីន បានធ្វើការ​ក្រើនរំលឹក​អោយ​បងប្អូន​ប្រជា​ពលរដ្ឌ​ទាំង​អស់ កុំ​ភ្លេច​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​29 ខែកក្កដា ឆ្នាំ​2018 ខាង​មុខ​អោយ​បាន​គ្រប់ៗ​គ្នា និង​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​ទេវតា​បាច​ផ្កា និង​មាន​លេខ​រៀង​ទី​20 ដើម្បី​អោយ​សម្តេច​តេជោ​ហ៊ុន សែន បន្ត​ដឹកនាំ​ប្រទេស​បន្តទៅទៀត និង​ការកសាង​ប្រទេសជាតិ​អោយមាន​ការរីកចម្រើន​ជា​លំដាប់ ។​

​នៅក្នុង​ពិធី​សួរ​សុខ​ទុក​និង​ចែក​អំណោយ​ឯកឧត្តម ចៅ យុត្តិ​បុត្រ និង​ឯកឧត្តម​អ្នក​ឧ​កញ្ញ៉ា ផៃ ប៊ុន​វណ្ណៈ បាន​សំណូមពរ​ប្រជា​ពលរដ្ឌ​ជឿ​ពាក្យ​ញុះ​ញ៉ុង របស់​ជន​អគតិ​មួយ​ចំនួ ន​នៅ​ក្រៅប្រទេស ជាពិសេស​ទណ្ឌិត សម រង្សី ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឌប្រហារ​និង​លាប​ពណ៌​មក​លើ​សម្តេច​តេជោ ហ៊ុន សែន រា​ជរា​ដ្ឌា​ភិបាល​ស្រប​ច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​របស់​ប្រជាជន​កម្ពុជា ។​

​សូម​បងប្អូន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​ទេវតា​បាច​ផ្កា និង​មាន​លេខ​រៀង​ស្រួល​គូស និង​ស្រួល​ចាំ​លេខ​20 ជ៌យយោ​គណបក្ស​ប្រជាជ​ន​កម្ពុជា ជយោ​សម្តេច ហ៊ុន សែន ៕
​ដោយ រុន សារ៉េត 077797952
​

 

 

r180702d1 r180702d5 r180702d4 r180702d3 r180702d2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.