ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​លោកស្រី លាង ហៃ ជាវ តា​យ អញ្ជេី​ញ​សំណេះសំណាល ជាមួយ​ក្រុម​បណ្តាញ​ចលនា​ស្ត្រី ថ្នាក់​មន្ទីរ អង្គភាព ក្រុង​កំពត ស្រុក​ទឹកឈូ និង​ឃុំ សង្កាត់ ភូមិ របស់ ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ លោកស្រី លាង ហៃ ជាវ តា​យ ប្រធានកិត្តិយស​ក្រុម​បណ្ដាញ​ចលនា​ស្ត្រី​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃអាទិត្យ​០៤​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ផ្ដល់​កិត្តិយស​អញ្ជើញ​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​បណ្ដាញ​ចលនា​ស្ត្រី​ដែល​មក​ពី​ថ្នាក់​មន្ទីរ អង្គភាព និង​ក្រុង​កំពត ស្រុក​ទឹកឈូ និង​ថ្នាក់​ឃុំ សង្កាត់ ភូមិ​សរុប​ចំនួន ២៥៣ នាក់ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​ស្នាក់ការ​គណៈកម្មាធិការ​គណបក្ស​ស្រុក​ទឹកឈូ​ខេត្តកំពត ។​

​មានប្រសាសន៍​សំណេះសំណាល លោកស្រី លាង ហៃ ជាវ តា​យ បាន​លើក​បញ្ជាក់​ថា​៖ កម្លាំង​ស្ត្រី​គឺ​ជា​កម្លាំង​ឆ្អឹងខ្នង​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ដំណើរការ​ការអភិវឌ្ឍ​ប្រទេសជាតិ ហើយ​ត្រូវបាន​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន​សែន បាន​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ក្នុង​ការលើកកម្ពស់​សម​ភាព​យេនឌ័រ​ក្នុង​សង្គម​រវាង​បុរស​និង​ស្ត្រី​ក្នុង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ជាមួយ​ឱកាស​នោះ​ដែរ​លោកស្រី​ក៏​បាន​បន្ត​ផ្ដល់​មតិ​ណែនាំ​ដល់​បងប្អូន​ស្ត្រី​គឺ​៖
-​ជួយ​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​ស្ត្រី ក៏​ដូច ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​ចេះ​ថែទាំ​សុខភាព​ប្រព្រឹត្ត​តែ​អំពើ​ល្អ អប់រំ​កូនចៅ​ឲ្យ​ប្រតិបត្តិនូវ​អំពើ​ល្អ ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម​និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក
-​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ និង​សូម​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល មាន​លេខ​រៀង​ទី​២០​រូប​សញ្ញា​ទេវតា​បាច​ផ្កា នៅលើ​សន្លឹកឆ្នោត​នា​ថ្ងៃអាទិត្យ ទី​២៩ ខែ កក្កដា ឆ្នាំ ២០១៨ ឲ្យបាន​គ្រប់ៗ​គ្នា  ។​

​ក្នុងឱកាស​នោះ​ដែរ លោកស្រី​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​បណ្ដាញ​ចលនា​ស្ត្រី ដែល​បាន​ចូលរួម​ក្នុង​ម្នាក់ៗ​ទទួលបាន អាវ និង​មួក​គណបក្ស សៀវភៅ និង ប៊ិច ព្រម​ទាំង​ថវិកា ១​ម៉ឺន​រៀល​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

r180702c1 r180702c7 r180702c6 r180702c5 r180702c4 r180702c3 r180702c2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.