ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​លោក ជាវ តា​យ ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​ក្នុងស្រុក​កំពង់ត្រាច និង​ស្រុក​បន្ទាយមាស ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែ កក្កដា ឆ្នាំ ២០១៨ លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ ចំនួន​ពីរ គឺ​ស្រុក​កំពង់ត្រាច និង​ស្រុក​បន្ទាយមាស  ដែល​មាន​ចំនួន​សរុប ១៥៨៣​នាក់​។ ជាមួយគ្នានេះដែរ លោក​ជាវ តា​យ ប្រធាន​គណបក្ស​ខេត្ត​បានបញ្ជាក់​ថា វិស័យ​អប់​ជា​វិស័យ​អាទិភាព​ក្នុង​ការចូលរួម​ចំណែក​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។

​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នៃ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​កំព់ង់​ត្រាច​នាឱកាស​នេះ ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពត​បាន​ប្រកាស​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣៣ ទៅកាន់​តំបន់​ទេសចរណ៍​ភ្នំ​កំពង់ត្រាច ដែល​មាន​ប្រវែង​១៧០០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ ស្ថិតនៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត និង​ឃុំ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​ខាងត្បូង  សម្រាប់​ទុក​ជូន​ជា​ចំណងដៃ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់ត្រាច​យើង​។

​ជាមួយ​នូវ​សមិទ្ធិផល​ដ៏​ថ្លៃថ្លា​នេះ លោកគ្រូ អ្នកគ្រូ ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កំពង់ត្រាច​ទាំងមូល ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​អភិបាល​ខេត្ត​កំពត ដែល​បាន​ជួយ​សម្រួល​និង​ដោះស្រាយ​តាម​សំណូមពរ​របស់​បងប្អូន​បាន​ទាន់ពេលវេលា ។

​ជាមួយ​នេះ​ប្រជាពលរដ្ឋ​បាន​ប្តេជ្ញា​ចិត្ត​នឹង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា  នៅ​ថ្ងៃ​ទី​២៩ ខែ កក្កដា ២០១៨​នេះ ដើម្បី​ឲ្យ​សម្តេច​តេជោ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​និង​បន្ត​ដឹកនាំ​ប្រទេសជាតិ​ជា​បន្ត​ទៀត​៕
​សេង ណា​រិទ្ធ​

 

 

r180702b1 r180702b5 r180702b4 r180702b3 r180702b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.