ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ពី​ការ​បែងចែក​ការប្រើប្រាស់​ទឹក ចាប់ពី​ថ្ងៃ​ទី​២៧ មករា ដល់​ថ្ងៃ​ទី​០៨ កុម្ភៈ ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ពី​ការ​បែងចែក​ការប្រើប្រាស់​ទឹក ចាប់ពី​ថ្ងៃ​ទី​២៧ មករា ដល់​ថ្ងៃ​ទី​០៨ កុម្ភៈ ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ដឹកនាំ​កិច្ចប្រជុំ ស្តី​ពី​ការពិភាក្សា​ការប្រើប្រាស់​ទឹក បន្ត​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ដល់​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ ដែល​កំពុង​ខ្វះខាត​ទឹកជា​ចាំបាច់ ខណៈ​ដែល​ពួកគាត់​ធ្វើ​លើស​ផែនការ​កំណត់​។​

​កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង នៅ​សាលប្រជុំ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ដោយ​បាន​ការចូលរួម​ពី មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ ស្រុក​បាកាន ស្រុក​ភ្នំក្រវាញ ស្រុក​កណ្តៀង ស្រុក​តា​លោ​សែន​ជ័យ និង​ក្រុង​ពោធិ៍សាត់​មួយចំនួនទៀត​។​

​បើ​តាម​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បានឲ្យដឹងថា យើង​មាន​ទំនប់​ទី​៣ និង​ទី​៥​សម្រាប់​អន្តរាគមន៍​សង្គ្រោះ​ស្រូវប្រាំង ប៉ុន្តែ​ទំនប់​ទី​៥ យើង​បាន​បើក​ចំនួន​២​ដង​ហើយ​។ ឥឡូវនេះ​យើង​កំពុងបើក​ទំនប់​ទី​៣​ទៀត ប្រើ​អស់​៤០​ភាគរយ នៅសល់តែ​៦០​ភាគរយ​ទេ​។​

​លោក​ប្រធាន​មន្ទីរ​បន្តថា យើង​កំពុង​ពិចារណា​ថា បើ​យើង​បើក​ទាំងអស់ អាច​សង្គ្រោះ​ស្រូវ​បាន​គ្រប់​គោលដៅ និង​ដល់​ទីបញ្ចប់​ដែរឬទេ​? ម្យ៉ាងវិញទៀត យើង​នៅពេល​៣​ខែ​ទៀត ទើប​មាន​ភ្លៀង​ធ្លាក់ បើ​យើង​បើក​ទឹក​សម្រាប់​តែ​ស្រូវ អាច​ប្រឈម​នឹង​មនុស្ស​សត្វ​គ្មាន​ទឹក​ប្រើប្រាស់​។​

​លោក​បាន​ថ្លែងថា បើ​អត់​អង្ករ​១០០​តោន ឬ​២០០​តោន ថ្នាក់ដឹកនាំ​ខេត្ត អាច​ដោះស្រាយបាន តែ​បើ​អត់​ទឹក​ក្នុង​ស្ដុក មិន​អាច​ដោះស្រាយបាន​នោះទេ​។ ការខ្វះ​ទឹក​នេះ ដោយសារ​តែ​យើង​មិន​គោរព​ទៅតាម​គោលការណ៍ ផែនការ ដែល​មន្ទីរ​ជំនាញ​បានកំណត់​ជូន​។​

​លោក​សំណូមពរ​ដល់​សហគម​ន៍​គ្រប់គ្រង​សូ​ឡា​នៅ​តាម​ស្ទឹង ពិសេស​នៅ​ភូមិ​កោះ ភូមិ​លលកស និង​ស្រុក​ណ្ដៀ​ង សូម​បិទ​ទុក​សិន ព្រោះ​បើ​នៅតែ​បូម​ទាំង​យប់​ទាំង​ថ្ងៃ​បែបនេះ អាច​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់ ជាក់​ជាមិនខាន​។​

​លោក​ឲ្យដឹងថា ថ្នាក់ដឹកនាំ​ក្រសួង បាន​ធ្វើ​គម្រោង​សុំ​ទៅ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ហើយ​សម្ដេច​បាន​សម្រេច​ឲ្យ​សាងសង់​ទំនប់​ទី​២ ជាបន្ទាន់ ជា​អាទិភាព របស់​ខេត្ត​ពោធិ៍សាត់ ដោយសារ​ខេត្ត​ពោធិ៍សាត់​យើង ជួប​បញ្ហា​ខ្វះ​ទឹក​សម្រាប់​ស្រែប្រាំង លើស​បណ្ដា​ខេត្ត​នានា​។​

​ឯកឧត្តម ឡាយ វិសិដ្ឋ បាន​ថ្លែងថា ឆ្នាំ​២០២៣ ២០២៤​នេះ ជា​ឆ្នាំ​បទពិសោធន៍​ដែល​ខ្វះ​ទឹក​ធ្វើ​ស្រែប្រាំង​។ រៀងរាល់ឆ្នាំ ទំនប់​ទី​៣ និង​ទំនប់​ទី​៥ មិន​ដែល​អស់​ទឹក​ទេ ទើបតែ​ឆ្នាំនេះ អស់​ទឹក​ហើយ​ប្រើ​មិន​គ្រប់​ទៀត នេះ​ដោយសារ​ប្រជាកសិករ​ធ្វើ​លើស​ផែនការ​កំណត់ និង​អាច​និយាយបាន​ថា​ដោយសារ​ស្រូវ​ឡើងថ្លៃ​។​

​លោក​សូម​មេឃុំ មេភូមិ​ទាំងអស់ គួរ​ពិនិត្យ​ពិចារណា​ទៅលើ​បទដ្ឋាន​បច្ចេកទេស ពី​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​ជំនាញ ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ ជូន​បងប្អូន​ប្រជាកសិករ ចៀសវាង​ធ្វើ​លើស​ផែនការ​កំណត់ ដូច​ឆ្នាំ​នេះ ដែល​នាំ​ឲ្យ​ខាតបង់​ថវិកា​។​

​ជាមួយគ្នា​នោះ មេឃុំ​ចៅសង្កាត់ និង​សហគមន៍​ប្រើប្រាស់​ទឹក ត្រូវ​ឆ្លាត​វៃ ក្នុង​ការទំនាក់ទំនង​ជាមួយ​ក្រុមការងារ អាជីវករ និង​បដិភាគ​ជា​មួយ​ប្រជាពលរដ្ឋ ក្នុង​ការស្ដា​របឹង​ធម្មជាតិ ស្ដារ​ប្រឡាយ​គោក​រាក់ ឬ​សំរាម​កកស្ទះ​ផ្លូវ​ទឹកជា​ដើម​។​

​លោក​អភិបាលរង​ខេត្ត ក៏​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ជា​ថ្ងៃ​បិទ​បញ្ចប់​ការធ្វើ​ស្រូវប្រាំង និង​ថ្ងៃ​ទី​១៥ ខែតុលា ជា​ថ្ងៃ​បិទ​បញ្ចប់​ការ​ធ្វើ​ស្រូវ​វស្សា ព្រមទាំង​បាន​ប្រកាស​កំណត់ ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​មករា ដល់​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គឺ​បើក​បញ្ជូន​ទឹក​ជូន​ប្រជាកសិករ ឃុំ​រំលេច ឃុំ​ខ្នារ​ទទឹង ឃុំ​មេទឹក និង​ឃុំ​បឹង​បត់​កណ្ដោល​, ហើយ​ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៨ ខែ​កម្ភៈ ឆ្នាំ​២០២៤ គឺ​បើក​បញ្ជូន​ទឹក​ជូន​ប្រជាកសិករ ឃុំ​អូរ​តា​ប៉ោង និង​ឃុំ​ស្វាយដូនកែវ​។ ចំណែក​ស្រុក​កណ្ដៀង ដែល​នៅ​ប៉ែក​ខាងក្រោម គឺ​បើក​បង្ហៀរ​ជា​បន្តបន្ទាប់​។​

​គួរ​ជម្រាបជូន​ថា ឆ្នាំ​២០២៣ ២០២៤​នេះ ដោយសារ​តែ​ស្រូវ​ឡើងថ្លៃ ប្រជា​កសិករ​បាន​សម្រុក​ធ្វើ​ស្រែប្រាំង​យ៉ាងច្រើន​លើសលប់ ជា​ហេតុ​ដែល​ជួប​បញ្ហា​ខ្វះខាត​ទឹក ពាក់កណ្ដាល​ទី​។​

​តាម​ផែនការ​កំណត់ របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត នៅ​ទូទាំង​ខេត្ត បងប្អូន​ប្រជា​កសិករ​ដែល​នៅជាប់​ប្រភពទឹក អាច​ធ្វើ​ស្រូវប្រាំង បានតែ​២​ម៉ឺន​ហិកតា​ប៉ុណ្ណោះ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២៤ ប្រជា​កសិករ​យើង បាន​ធ្វើ​រហូតដល់​ជាង​៥​ម៉ឺន​ហិកតា ពោល​គឺ​លើស​ផែនការ រហូត​ទៅ​ដល់ ២៧១%​ឯណោះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.