ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

ឯកឧត្តម សុខ លូ ណែនាំ​មន្ត្រី​ជំនាញ​គ្រប់​ផ្នែក ត្រូវ​បង្ក្រាប​បទល្មើស​នៅក្នុង​មូលដ្ឋាន ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ជូន​ពលរដ្ឋ

ឯកឧត្តម សុខ លូ ណែនាំ​មន្ត្រី​ជំនាញ​គ្រប់​ផ្នែក ត្រូវ​បង្ក្រាប​បទល្មើស​នៅក្នុង​មូលដ្ឋាន ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ជូន​ពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៤ ក្នុងឱកាស ប្រជុំ​ការងារ​ប្រចាំខែ​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ដែល​បានសម្រេច​កន្លងមក និង​លើក​ទិសដៅ​សម្រាប់​ការងារ​បន្ទាប់ នៅឯ​សាលប្រជុំ​B២ សាលាខេត្ត​បាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​ណែនាំ​ទៅ​ដល់​មន្ត្រី​ជំនាញ​គ្រប់​ផ្នែក ត្រូវធ្វើ​យ៉ាងណា​បង្ក្រាប​ប​ទ​ល្មើស​នានា​នៅក្នុង​មូលដ្ឋាន ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ ។

​ក្នុងឱកាស​នោះ ឯកឧត្តម សុខ លូ បាន​លើកឡើង​ថា បច្ចុប្បន្ននេះ ត្រូវ​បន្ត​យកចិត្តទុកដាក់​ទៅលើ​គ្រឿងញៀន ដែល​ជា​បញ្ហា​ធំចម្បង​ព្រោះ​វា​ជា​បញ្ហា​ស្មុគស្មាញ​ក្នុង​ការទប់ស្កាត់ ក៏​ដូចជា​ត្រូវ​លុបបំបាត់​ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​បន្ត​ស្រាវជ្រាវ និង​បង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា​។ ដោយឡែក​ចំពោះ​អ្នកញៀន​គ្រឿងញៀន ត្រូវ​ធ្វើការ​បន្សាប​គ្រឿង​ញៀន​នៅ​ឯ​មជ្ឈមណ្ឌល​បន្សាប​គ្រឿង​ញៀន ដោយ​ត្រូវ​បង្រៀន​ចំណេះ ជំនាញ​បច្ចេកទេស​ផ្សេងៗ​ដល់​ពួកគាត់ ឱ្យ​មាន​ចំណេះ​ជំនាញ​ជាក់លាក់​មួយ ដែល​អាច​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​បាន​។​

​ឯកឧត្តម សុខ លូ បានបញ្ជាក់​ថា​៖ «​ក្រៅពី​នោះ​បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស និង​សត្វព្រៃ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ក៏​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ព្រោះនេះ​គឺជា​ធនធានធម្មជាតិ​ដែល​បន្សល់​ទុក​ឱ្យ​យើង​ជា​អ្នកថែរក្សា​មើល​ការខុសត្រូវ ហើយក៏​ជា​ផ្នែក​មួយ​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូល​មក​ទស្សនា​ក្នុង​តំបន់​នោះ ប្រសិនបើ​យើង​ធ្វើឱ្យ​មាន​ការខូចខាត ឬ​បំផ្លាញ​ទៅលើ​តំបន់​ជម្រក​ធម្មជាតិ​ទាំងអស់នោះ​ឱ្យ​បាត់បង់​កន្លែង​ទាក់ទាញ​ទេសចរណ៍​ឱ្យ​ចូល​មក​ទស្សនា​នៅក្នុង​តំបន់​នោះ ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ក៏ដូចជា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ទាំងមូល​ក្នុង​សហគមន៍​ផងដែរ »​។​

​ឯកឧត្តម សុខ លូ ក៏បាន​គូសបញ្ជាក់​ពាក់ព័ន្ធ​នឹង​សន្ដិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ខេត្ត​បាត់ដំបង​ថា មួយរយៈ​ក្រោយ​ល្បែងភ្នាល់ ល្បែងស៊ីសង ល្បែង​ពាណិជ្ជកម្ម​ទាំង​ដែល​បាន​ចុះបញ្ជី និង​មិន​បាន​ចុះបញ្ជី​គឺ​មាន​ការកើតឡើង​ដែល​មិន​ស្របតាម​ច្បាប់​ជាច្រើន​ករណី ដូចនេះ អាជា្ញធរ​មាន​សមត្ថកិច្ច​ត្រូវ​ត្រួតពិនិត្យ​លើ​បញ្ហា​អាជ្ញា​បណ្ណ និង​ទីតាំង​ឱ្យបាន​ច្បាស់លាស់ ស្របតាម​ច្បាប់ ក៏​ដូចជា​មាន​លិខិត​បទដ្ឋាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ​ឱ្យ​ហ្ម​ត​ចត់​ឡើងវិញ​ព្រោះ​ល្បែង​ពាណិជ្ជកម្ម​ដែល​មិន​បាន​ចុះបញ្ជី​នេះ បាន​ជ្រាប និង​រីក​សាយភាយ​នៅ​តាម​ភូមិ​ស្រុក​នីមួយៗ ជាពិសេស​នៅក្នុង​ទីប្រជុំជន​ដែល​អាច​​មាននៅ​តាម​ហាង​លក់​អាហារ កាហ្វេ និង​ភេសជ្ជៈ​ជាដើម ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ទទួលខុសត្រូវ​លើ​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​ស្រាវជ្រាវ​ទៅ​លើ​ល្បែង​ភ្នាល់ ព្រមទាំង​ល្បែង​ផ្សងសំណាង​ផ្សេងៗ ព្រោះ​ឥឡូវនេះ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ការបង្ក​ភាព​អាណាធិបតេយ្យ​ក៏​កាន់តែ​ច្រើន​ឡើង​ដូចគ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.