ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ច្បាប់​ពាក់ព័ន្ធ​សារព័ត៌មាន​បង្កើតឡើង ដើម្បី​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​អ្នកសារព័ត៌មាន​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ច្បាប់​ពាក់ព័ន្ធ​សារព័ត៌មាន​បង្កើតឡើង ដើម្បី​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​អ្នកសារព័ត៌មាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ព័ត៌មាន នា​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា ការបង្កើត​ច្បាប់​ពាក់ព័ន្ធ​នឹង​សារព័ត៌មាន មិនមែន​ដើម្បី​បិទ​សិទ្ធិ សេរីភាព​អ្នកសារព័ត៌មាន​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ដើម្បី​ការពារ​សិទ្ធិ​អ្នកសារព័ត៌មាន ការពារ​អ្នកសារព័ត៌មាន​ដែល​ប្រព្រឹត្ត​ត្រឹមត្រូវ​តាមច្បាប់ ការពារ​តម្លៃ​របស់​ពួកគេ​ទៅ​វិញ​ទេ​។​

​នា​ឱកាស​នោះ សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ដល់​ក្រសួង​ព័ត៌មាន សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ដទៃ រៀបចំ​ឱ្យមាន​ក្រម​ស្ដង់ដា​ប្រតិបត្តិ​ក្រមសីលធម៌​សារព័ត៌មាន​ជាតិ ដែល​ជា​ធម្មនុញ្ញ​សារព័ត៌មាន​មួយ​សម្រាប់ អង្គភាព​សារព័ត៌មាន​ជាតិ និង​អ្នកសារព័ត៌មាន​គោរព និង​អនុវត្ត​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា «​ការបង្កើត​ច្បាប់​ពាក់ព័ន្ធ​សារព័ត៌មាន មិនមែន​ដើម្បី​បិទ​សិទ្ធិ​អ្នកសារព័ត៌មាន​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ដើម្បី​ការពារ​អ្នកសារព័ត៌មាន ការពារ​អ្នកសារព័ត៌មាន​ដែល​ប្រព្រឹត្ត​ត្រឹមត្រូវ​តាមច្បាប់ ការពារ​តម្លៃ​របស់​ខ្លួន​ទៅវិញ​ទេ​»​។​

​សម្ដេច​ធិបតី​បាន​បន្តថា តាមរយៈ​ច្បាប់​ស្ដី​ពី​សារព័ត៌មាន ក៏​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក៏​នឹង​យល់​កាន់តែ​ច្បាស់​ចំពោះ​សិទ្ធិ​អនុវត្ត​ការងារ​របស់​អ្នកសារព័ត៌មាន ហើយ​អ្នកព័ត៌មាន​ក៏​នឹង​ពី​តួនាទី​របស់​ខ្លួន​ផងដែរ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​មិន​យក​អ្នកសារព័ត៌មាន​ធ្វើ​ជា​សត្រូវ​ទេ តែ​គឺជា​ដៃគូ​ដ៏​ចាំបាច់​របស់​រាជរដ្ឋាភិបាល​។ នៅ​ប្រទេស​ប្រជាធិបតេយ្យ ដូចជា​ប្រទេស​កម្ពុជា​នេះ គឺ​ត្រូវតែ​មាន​ច្បាប់​អនុវត្ត​ឱ្យ បាន​ត្រឹមត្រូវ​ដូច្នេះហើយ ដើម្បី​ជៀសវាង​ការប្រព្រឹត្ត​អនុវត្ត​ការងារ​ប៉ះពាល់​លើ​សិទ្ធិ​របស់​អ្នកដទៃ​។​

​លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងថា បច្ចុប្បន្ន កម្ពុជា​មាន​សារព័ត៌មាន​ជាង​២​ពាន់​អង្គភាព និង​អ្នកសារព័ត៌មាន​ប្រមាណ ១​ម៉ឺន​នាក់ ប៉ុន្តែ​អ្នកស្នើសុំ​កាត មាន​តែ​ប្រមាណ ៤​ពាន់​នាក់​ប៉ុណ្ណោះ​។​

​លោក នេត្រ ភ​ក្ត្រា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​បច្ចុប្បន្ននេះ ស្ថាប័ន​ព័ត៌មាន​ទាំង​បុរាណ និង​ទំនើប ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន មាន​ជាង ២​ពាន់​អង្គភាព រួមមាន គេហទំព័រ និង​ទូរទស្សន៍​អន​ឡាញ ៩៣៨​អង្គភាព កាសែត​ចំនួន ៤៤៧​អង្គភាព សមាគម​សារព័ត៌មាន ៥២​អង្គភាព ទស្សនា​វ​ដ្តី ១៩៤​អង្គភាព ព្រឹត្តិបត្រ ២១​អង្គភាព រោង​ពុម្ភ ១១៣​អង្គភាព សៀវភៅ​ចំនួន ២២​អង្គភាព ទីភ្នាក់ងារ​ព័ត៌មាន​បរទេស និង​ការិយាល័យ​តំណាង ២៧​អង្គភាព ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ២​អង្គភាព ស្ថានីយ​វិទ្យុ FM រាជធានី​ភ្នំពេញ និង​ខេត្ត ២៨៣​អង្គភាព និង​វិទ្យុ AM ភ្នំពេញ ចំនួន​១ ទូរទស្សន៍​ផ្សាយ​ផ្ទាល់ ១៩​ស្ថានីយ៍ និង​ផ្សាយ​បន្ត ១៦៥​ស្ថានីយ៍​។ ស្ថានីយ៍​ទូរទស្សន៍​ឌីជីថល ១២​ស្ថានីយ៍ និង​ទូរទស្សន៍​អន​ឡាញ ១០​ស្ថានីយ៍ ទូរទស្សន៍​ខ្សែកាប រាជធានី​ភ្នំពេញ និង​តាម​ខេត្ត ចំនួន ៤៤​ស្ថានីយ៍ និង​ទូរទស្សន៍​អាណា​ឡូ​ក ១៤៤​ស្ថានីយ៍ ប្រព័ន្ធ OOT ៨​ស្ថានីយ៍ និង​ប្រព័ន្ធ​ផ្កាយរណប ចំនួន ២​។ នៅ​កម្ពុជា មាន​អ្នកសារព័ត៌មាន​ប្រមាណ ១​ម៉ឺន​នាក់ ដែល​ក្នុងនោះ ក្នុងនោះ​មាន​អ្នកស្នើសុំ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នកសារព័ត៌មាន មាន​ចំនួន​ជិត ៤​ពាន់​នាក់​»៕


 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.