ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​អញ្ជើញ​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​អញ្ជើញ​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)​។ ពិធី​នេះ​រៀបចំ​ឡើង​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក យ៉ាង​មហោឡា​រឹក​បំផុង ដោយ​មាន​ការបង្ហាញ​កម្លាំង​កងទ័ព និង​យុទ្ធោបករណ៍​មកពី​តាម​បណ្តា​អង្គភាព​នានា​ចំណុះ​ឱ្យ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។​

ការរៀបចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥​ឆ្នាំ ថ្ងៃ​បង្កើត​បញ្ហា​ការដ្ឋាន​កងទ័ពជើងគោក ក្នុង​ស្មារតី​រំលឹក​ឡើងវិញ នូវ​វីរភាព​ដ៏​ថ្លៃថ្លា​របស់​វីរជន និង​វីរ​យុទ្ធ​នារី​កងទ័ពជើងគោក ដែល​បាន​ធ្វើ​ពលី​កម្ម ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន ព្រមទាំង​បន្ត​រួមចំណែក​គោរព និង​អនុវត្ត​នូវ​ទស្សនៈវិស័យ កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ និង​វិធានការ​គន្លឹះ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

ខាងក្រោម​នេះ​ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​អញ្ជើញ​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​៖
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កងទ័ព​តែង​ផ្សារភ្ជាប់​គ្រប់​ដំណាក់កាល​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​ជាតិ ពោល​ចូល​រួមទាំង​ការធ្វើ​រដ្ឋប្រហារ និង​ការ​រំដោះជាតិ​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រោយពេល​ធ្វើ​សមាហរណកម្ម បើ​គ្មាន​យន្តការ​ដឹកនាំ​មួយ​ដ៏​ប៉ិនប្រសប់​ទេ មិន​អាច​ធ្វើឱ្យ​កងទ័ព​ជឿ​ទុកចិត្ត​គ្នា ហើយ​អាច​រស់នៅ​សុខសាន្ត​មកដល់​ពេល​បច្ចុប្បន្ន​នោះ​ឡើយ​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទន្ទឹម​នឹង​ការ​ប្រារព្ធ​ខួប​២៥​ឆ្នាំ ថ្ងៃកំណើត​កងទ័ពជើងគោក គឺ​ត្រូវ​ពិនិត្យមើល ទទួលស្គាល់ និង​ចាំ​ឱ្យ​ច្បាស់​នូវ​គន្លឹះ​ទាំងឡាយ​នៃ​ការធ្វើឱ្យ​មាន​ការរួបរួម​ផ្ទៃ​ក្នុង​កងទ័ព និង​នយោបាយ​ឈ្នះ​-​ឈ្នះ ដែលនាំឱ្យ​កម្ពុជា​មាន​ការរួបរួម មាន​ការឯកភាព​ជាតិ​មកដល់​ពេល​បច្ចុប្បន្ន​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ថ្លែងអំណរគុណ​ដល់​នាយទាហាន​របស់​យើង ដែល​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​នេះ​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មូលដ្ឋាន​ធំ​បំផុត​គឺ​សន្តិភាព សន្តិសុខ ស្ថេរភាព​សង្គម បើ​គ្មាន​សន្តិភាព យើង​មិន​អាច​អភិវឌ្ឍន៍ និង​ការឯកភាព​កងទ័ព និង​ជាតិ​យើង​បាន​ទេ​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សុខ​សន្តិភាព​នេះ កើតចេញពី​កងទ័ព​របស់​យើង ជាពិសេស​កងទ័ពជើងគោក​ផងដែរ​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កងទ័ព​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការរក្សា​សុខសន្តិភាព កសាង​ជាតិ និង​ឆ្លើយតប​គ្រោះមហន្តរាយ​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មកដល់ពេលនេះ​មាន​ខេត្ត​ជាច្រើន ត្រូវបាន​ប្រកាស​ជា​តំបន់​សុវត្ថិភាព​អស់​មីន ក្រោម​ការចូលរួម​របស់​កងទ័ព ស្របតាម​គោលដៅ​របស់​សម្តេច​តេជោ ដោះ​មីន​ឱ្យ​អស់ពី​ផ្ទៃ​ដី​នៅ​ឆ្នាំ​២០២៥​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា នៅតែ​បន្ត​រក្សា​ជំហរ​បញ្ជូន​កងកម្លាំង​ចូលរួម​សកម្មភាព​ថែរក្សា​សន្តិភាព ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ថ្មី បាន​ដាក់ចេញ​គោលនយោបាយ​ជា​ច្រើន ដើម្បី​ការពារ​សមិទ្ធផល​ចាស់ និង​កសាង​សមិទ្ធផល​ថ្មី​។ កងទ័ព​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការថែរក្សា បរិស្ថាន​ទាំងអស់នេះ ជាពិសេស​ការថែរក្សា​ឱ្យបាន​នូវ​សុខសន្តិភាព​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ទៅកាន់​កងទ័ព​ថា ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ត្រូវ​តែ​រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ថ្មី ដាក់ចេញ​កំណែទម្រង់​ជាច្រើន ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព​។ ប៉ុន្តែ​ការ​កែទម្រង់ ធ្វើ​ទំនើបកម្ម​កងទ័ព គឺ​មិន​ត្រូវឱ្យ​បាត់ស្មារតី​ការពារជាតិ ស្មោះត្រង់​នឹង​ជាតិ និង​ប្រជាជន​, ស្មារតី​ការពារជាតិ សាសនា និង​ព្រះមហាក្សត្រ និង​ការថែរក្សា​សុខសន្តិភាព​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទោះ​បី​ធ្វើ​កំណែទម្រង់ តែ​មិន​ត្រូវ​បាត់បង់​ស្មារតី​លើកតម្កើង​កិត្យានុភាព​ជាតិ​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​បន្ត​ធ្វើ​កំណែទម្រង់​ពង្រឹង​រចនាសម្ព័ន្ធ ពង្រឹង​សមត្ថភាព​កម្លាំង និង​បំពាក់​ផ្សេងៗ​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​កងទ័ពជើងគោក​បន្ត​ស្រាវជ្រាវ​ហ្វឹកហាត់ ដើម្បី​ឆ្លើយតប​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា និង​ស្ថានភាព​របស់​ពិភពលោក​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​បន្ត​ពង្រឹង​របៀបរបប​ការងារ​របស់​កងទ័ព​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការ​បន្ត​និរន្តរភាព និង​ចីរភាព នៃ​សមត្ថភាព​របស់​កងទ័ព​បន្ត​ទៅ​ដល់​កូនចៅ​ជំនាន់​ក្រោយ គឺជា​កិច្ចការ​ដ៏​សំខាន់​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​កងទ័ព​ពង្រឹង​នយោបាយ​កា​ទូត​យោធា​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​បន្ត​យកចិត្តទុកដាក់​លើ​ការបណ្តុះបណ្តាល ហ្វឹកហ្វឺន ដើម្បី​ពង្រឹង​សមត្ថភាព​យោធា​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា​គ្មាន​មហិច្ឆតា​ឈ្លានពាន​ប្រទេស​ណា​នោះឡើយ ការបំពាក់​យុទ្ធោបករណ៍ គឺ​គ្រាន់តែ​ធ្វើ​ពង្រឹងសមត្ថភាព​ការពារ​ជាតិ​តែ​ប៉ុណ្ណោះ​។​
*​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការអភិវឌ្ឍន៍​សមត្ថ​ភាព​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស គ្មាន​មហិច្ឆតា​ទៅ​គំរាមកំហែង ឬ​ឈ្លានពាន​ប្រទេស​ណាមួយ​នោះ​ឡើយ​។​
​ា​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.