នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងថវិការបស់ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ និងសប្បុរសជននានា ក្រុមការងារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ស្រុក ឃុំ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព កញ្ញា ង៉ែត ស្រីម៉ៅ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្ម ដែលបានទទួលមរណ:ភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្ពាន OCIC ឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។ គេហដ្ឋាននៃ ស្ថិតនៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ថវិកាខាងលើនេះផ្តល់ជូនគ្រួសារនៃសពតាមរយ: លោក សំ ណារិទ្ធិ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ និង លោក វេត វិសេសបញ្ញា ប្រធានមន្ទីរ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់។




