ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦)

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សន្ទនា​ជាមួយ ឯកឧត្តម ឌី​ម៉េទ្រី ម៉េដ​វេ​ដេ​វ (Dimitri Medvedev) ប្រធាន​គណបក្ស​រុស្ស៊ី​រួម​រួម តាម​ប្រព័ន្ធ​វីដេអូ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សន្ទនា​ជាមួយ ឯកឧត្តម ឌី​ម៉េទ្រី ម៉េដ​វេ​ដេ​វ (Dimitri Medvedev) ប្រធាន​គណបក្ស​រុស្ស៊ី​រួម​រួម តាម​ប្រព័ន្ធ​វីដេអូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ភូមិគ្រឹៈ​តាខ្មៅ ខេត្ត​កណ្តាល រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជួប​សន្ទនា​ជាមួយ ឯកឧត្តម ឌី​ម៉េទ្រី ម៉េដ​វេ​ដេ​វ (Dimitri Medvedev) ប្រធាន​គណបក្ស​រុស្ស៊ី​រួម​រួម តាម​ប្រព័ន្ធ​វីដេអូ​។ នៅក្នុង​កិច្ចសន្ទនា​ដែល​បាន​ចំណាយ​ពេល​ប្រមាណ​២០​នាទី មេដឹកនាំ​គណបក្ស​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់ នៃ​ជំនួប​ទ្វេភាគី​ក្នុង​បរិយាកាស​សប្បាយរីករាយ និង​បាន​សួរសុខទុក្ខ​គ្នា​ទៅវិញទៅមក សម្រាប់​ឆ្នាំ​ថ្មី​។

​ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​លើក​អំពី​គុណសម្បត្តិ នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​រុស្ស៊ី​រួបរួម ដែល​ឆ្នាំ​នេះ​គឺជា​គម្រប់​ខួប ២៥​ឆ្នាំ ហើយ​គណបក្ស​ទាំង​ពីរ​នឹង​ពិចារណា​គ្នា នៅ​ក្នុង​ការផ្លាស់ប្ដូរ​សារ​អបអរសាទរ​ទៅវិញទៅមក និង​ការបង្កើត​នូវ​ព្រឹត្តិការណ៍​ចាំបាច់​នានា ដើម្បី​ផ្លាស់ប្ដូរ​កិច្ច​សហប្រតិបត្តិការ​ដែល​ធ្លាប់​មាន​អស់​រយៈពេល ២៥​ឆ្នាំកន្លងមក​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​កោតសរសើរ​អំពី​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក ដោយ​ភាពជឿជាក់ ការគោរព​គ្នា ការយោគយល់​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក​តាម​ពេលវេលា និង​កាលៈទេសៈ​ចាំបាច់ ហើយ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ នឹង​បង្កើន​បរិយាកាស នៃ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច ទៅតាម​ពេលវេលា​សមស្រប ទាំង​ទៅ​រស្ស៊ី និង​មក​កម្ពុជា​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ក្របខណ្ឌ​វេទិកា​ទ្វេរ​ភាគី វេទិកា​ពហុភាគី និង​វេទិកា​តំបន់ ដែល​ជា​កិច្ច​ពិភាក្សា​ស៊ីជម្រៅ នៅក្នុង​ការរួបរួម​គ្នា​ដោយ​ធ្វើយ៉ាងណា ការពារ​ផលប្រយោជន៍​នៃ​តំបន់​រៀងៗ​ខ្លួន ជា​ពិសេស​ពង្រឹង​ពហុភាគី​និយម​អោយបាន​ត្រឹមត្រូវ​នៅក្នុង​តំបន់ និង​នៅក្នុង​ពិភពលោក​។

​កិច្ចសហប្រតិបត្តិការ​ពហុភាគី​និយម នឹង​បង្កើត​បរិយាកាស​ឲ្យ​យើង​អាច​យោគយល់​គ្នា នឹង​ជួយ​គ្នា​ទៅវិញទៅមក ទៅតាម​ភាពចាំបាច់ ស្របតាម​ច្បាប់ ដែល​យើង​បាន​គោរព​នៅក្នុង​អង្គការសហប្រជាជាតិ​។​

​មេដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ បាន​មើលឃើញ​អំពី​ភាពចាំបាច់ នៃ​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​បដិវត្តន៍​ពណ៌ ដែល​នេះ​គឺជា​ចំណុច​មួយ ត្រូវ​រួមគ្នា​គិត​ឃើញ​ថា ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង គឺជា​ចំនុច​មួយ​នៃ​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​រៀងៗ​ខ្លួន ដូច្នេះ​យើង​នឹង​រួបរួមគ្នា ដើម្បី​ធ្វើ​យ៉ាងណា​ក៏ដោយ កុំឱ្យ​មាន​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នី​មួយៗ ហើយ​ជួយ​មើលគ្នា និង​ចែករំលែក​បទពិសោធន៍​តាម​ភាពចាំបាច់​។​

​មេដឹកនាំ​គណបក្ស​ទាំងពីរ យល់ឃើញថា ការសហការ​គ្នា​រវាង​មេដឹកនាំ​វ័យ​ក្មេងជំនាន់ក្រោយ ជាពិសេស​រុស្ស៊ី ក៏​បាន​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ហើយ​បាន​អបអរសាទរ​នៅពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ជ្រើសរើស​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នេះ​ជា​ការត្រៀម​រៀបចំ​អ្នក​បន្តវេន​ដ៏​សមស្រប​មួយ​។ ឯកឧត្តម ម៉េដ​វេ​ដេ​វ បាន​កោតសរសើរ​ចំពោះ​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេជោ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ជ្រើសរើស​អ្នក​បន្តវេន​ជា​យុវជន ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​គ្នា​យូរអង្វែង​តទៅទៀត​។

​មេដឹកនាំ​គណបក្ស​ទាំងពីរ ក៏​បាន​យល់​គ្នា​ថា កិច្ចសហប្រតិបត្តិការ​សំខាន់​នោះ គឺ​ការកសាង​ច្បាប់ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ទាំងអស់គ្នា ដោយ សារ​រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​ប្រទេស​យើង​ទាំង​ពីរ តែងតែមាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ហើយ​គណបក្ស​ដែល​មាន​តំណាង​នៅក្នុង​រដ្ឋសភា​និង​ព្រឹទ្ធសភា ក៏​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​នេះ ជាពិសេស​នៅពេល​ដែល​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ខាង​មុខ សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី​និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ដោយ​ស្មោះត្រង់​ក្នុង​មិត្ត​ភាពជិតស្និទ្ធ ដើម្បី​បន្ត​នូវ​វប្បធម៌ និង​ការគោរព​គ្នា​ទៅវិញទៅមក​គ្រប់​ជំនាន់​។ ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ ក៏បាន​ផ្ដល់​ការគាំទ្រ​ទៅលើ​កិច្ចសហប្រតិបត្តិការ និង​កិច្ច​ពិភាក្សា​ផ្សេងៗ​ពាក់ព័ន្ធ​ទៅនឹង​វេទិកា​ធំៗ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​មិត្ត​រុស្ស៊ី ក៏​ដូច​ជា​មិត្ត​ផ្សេងៗ​ទៀត នៅក្នុង​សហគមន៍​ប្រ៊ិ​ដ (BRICS) សហគមន៍​អឺ​រ៉ាស៊ី ក៏​ដូច​នៅក្នុង​សហគមន៍​រុស្ស៊ី​-​មេគង្គ ក៏​ជា​ចំណុច​ដែល​ភាគី​ទាំងពីរ​មាន​ការពេញចិត្ត ក្នុង​ការផ្លាស់ប្ដូរ​នៃ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង ហើយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​នី​មួយៗ នឹង​ធ្វើ​ការសហការ​គ្នា ដើម្បី​ពិនិត្យមើល​លទ្ធភាព នៃ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង ។​

​នៅ​ចុងបញ្ចប់ មេដឹកនាំ​គណបក្ស​ទាំងពីរ បាន​ឯកភាព​និង​ពិនិត្យមើល​លើ​ការងារ​ណា ដែល​អាច​សហប្រតិបត្តិ​ការ​លើ​កិច្ចព្រមព្រៀង​ចាស់ និង​បង្កើន​នូវ​កិច្ចព្រមព្រៀង​ថ្មី​ទៅ​តាម​លទ្ធភាព និង​កិច្ចព្រមព្រៀង​ផ្សេងទៀត អាច​ត្រូួតពិនិត្យ ពិចារណា​ឡើងវិញ​តាម​ជាក់ស្ដែង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.