ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់​៖ សមិទ្ធផល​ធំៗ​ក្នុង​ខេត្ត​សៀមរាប ជា​សមទ្ធិ​ផល​ដែល​កើតឡើង​ពី​កត្តា​សុខសន្តិភាព ក្រោម​ដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​គណបក្ស​ប្រជាជន​កម្ពុជា

សម្តេច​ពិជ័យ​សេនា ទៀ បាញ់​៖ សមិទ្ធផល​ធំៗ​ក្នុង​ខេត្ត​សៀមរាប ជា​សមទ្ធិ​ផល​ដែល​កើតឡើង​ពី​កត្តា​សុខសន្តិភាព ក្រោម​ដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​គណបក្ស​ប្រជាជន​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀមរាប ៖ ក្នុងឱកាស​ប្រារព្ធ​មិ​ទ្ទិញ​អបអរសាទរ​ស្មារតី​ថ្ងៃ​ជ័យជម្នះ ៧​មករា ១៩៧៩-២០២៤ ខួប​លើក​ទី ៤៥ នាខេត្តសៀមរាប សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល នៃ​គណបក្ស​ប្រជាជន​ចុះ​មូលដ្ឋាន​ខេត្ត​សៀមរាប បានលើកឡើង សមិទ្ធផល​ធំៗ​ក្នុង​ខេត្ត​សៀមរាប ជា​សមទ្ធិ​ផល​ដែល​កើតឡើង​ពី​កត្តា​សុខសន្តិភាព ក្រោម​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បញ្ចប់​នយោបាយ​ដឹកនាំ​របស់​ខ្មែរ​ក្រហម​នៅ​កម្ពុជា ដោយ​នាំមក​នូវ​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល​។​

​​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានធ្វើការ​រំលឹក​អំពី​ស្មារតី​ថ្ងៃ ២​ធ្នូ ១៩៧៨ និង​ស្មារតី​ថ្ងៃ​ជ័យជំនះ ៧​មករា ១៩៧៩ ដែល​បាន​នាំមក​នូវ​សមទ្ធិ​ផល​ជាច្រើន ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស និង​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល ៤៥​ឆ្នាំ​មកនេះ​។ ម្យ៉ាងទៀត សមទ្ធិ​ផល​ទាំងនេះ ក៏​ដោយ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​អ៊ុំ ពូ​មីង បងប្អូន​ជា​និវត្តជន៍​ទាំងអស់ ក្នុង​ខេត្ត​សៀមរាប ក៏ដូចជា​ទូទាំងប្រទេស​ផងដែរ​។

​សម្តេច​ពិជ័យ​សេនា បាន​សម្តែង​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា ចំពោះ​និវត្តន៍​ជន ដែល​បាន​ចូលរួម​កសាង​ឡើង​ជូន​ដល់​សង្គមជាតិ ក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស និង​កសាង​សមទ្ធ​ផល​នានា ក្នុង​ការគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើឲ្យ​គណបក្ស​ប្រជាជន ដឹកនាំ​ប្រទេស​។ សម្តេច​ពិជ័យ​សេនា បន្តថា ការជួបជុំ​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន​នា​ថ្ងៃនេះ ស្របពេល​ដែល​នៅ​ប្រទេស​កម្ពុជា បាន​កំពុង​ប្រារព្ធ​ពិធី​អបអរសាទរ​រំលឹក​ខួប​លើក​ទី​៤៥ ថ្ងៃ​ជ័យជម្នះ ៧​មករា​។​

​សម្តេច​ពិជ័យ​សេនា ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សេន និង​សម្តេច​គិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ចំពោះ​បងប្អូន​និវត្តន៍​ជន​ទាំងអស់ ហើយ​ការជួបជុំ​នេះ គឺ​ជា​ប្រពៃណី ទំនៀមទម្លាប់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា នៅ​រៀងរាល់ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ជាតិ បុណ្យ​ប្រពៃណី​ជាតិ តែងតែបាន​យកចិត្តទុកដាក់ ចំពោះ​មន្ត្រី​ចូលនិវត្តន៍​ទាំង មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក្នុងការ​តបស្នង​សង​គុណបំណាច់ និង​រំលឹក​នូវ​វីរៈភាព​ក្នុង​ការចូលរួម​កិច្ច​អភិវឌ្ឍន៍​ប្រទេស ឲ្យមាន​ភាព​សុខសាន្ត និង​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្នុង​ខេត្តសៀមរាប​។ ដោយ​ស្មារតី​ថ្ងៃ ជ័យជម្នះ​៧​មករា ១៩៧ ទើប​យើង​មាន​សុខសន្តិភាព និង​មាន​ការអភិវឌ្ឍន៍​រីកចម្រើន ដែល​ជា​កត្តា​យើង​គ្រប់គ្នា ត្រូវ​ដឹងគុណ ស្ថាបនិក មគ្គុទ្ទេសក៍​ឯក ប្រតិបត្តិ​ករ នយោបាយ​ឈ្នះ ឈ្នះ បាន​នាំមក​នូវ សុខសន្តិភាព ការឯកភាព​ជាតិ​ពេញលេញ​។​

​ក្នុងឱកាស​សំណេះសំណាល​នោះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ឧបត្ថម្ភ ជូន​ដល់​បងប្អូន​និវត្ត​ជន ទាំងអស់ ក្នុង​ម្នាក់ៗ ទទួល ន​១០​ម៉ឺន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.