ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម ដើម្បីអបអរសាទរ ខួបអនុវស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ដែលរៀបចំដោយរដ្ឋបាលខេត្ត សហការជាមួយ ស.ស.យ.ក. ខេត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងក្លឹប នៃក្តីស្រឡាញ់ ដែលទទួលបានឈាមចំនួន ៦៣សាក់។
ខេត្តព្រះវិហារ មានបណ្តាញអ្នកផ្តល់ឈាមដោយស្ម័គ្រចិត្តតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីអន្តរាគមន៍អោយទាន់ពេលវេលាជួយសង្គ្រោះជិវិតអ្នកជំងឺក្នុងករណីមន្ទីរពេទ្យខ្វះឈាម។
ដោយ លឹម សាវុធ




