ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ក្រុងប៉ៃលិន ប្រារព្ធ​មិទ្ធី​ញ អបអរសាទរ​ខួប​ទី​៤៥ នៃ​ទិវា​ជ័យជម្នះ ៧ មករា ២០២៤

ក្រុងប៉ៃលិន ប្រារព្ធ​មិទ្ធី​ញ អបអរសាទរ​ខួប​ទី​៤៥ នៃ​ទិវា​ជ័យជម្នះ ៧ មករា ២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៉ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន នៅ​សាលប្រជុំ សស​យក នា​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤​នេះ បាន​ដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ យុវជន សស​យក យុវជន​កាយ​រឹទ្ធ យុវជន​កាកបាទក្រហម និង​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះជួយ​សង្កាត់​ទាំង​៤ ក្នុង​ក្រុង​ប៉ៃលិន ប្រារព្ធ​មិ​ទ្ទី​ញ​អបអរសាទរ​ខួប​ទី​៤៥ នៃ​ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៤)​។​

​លោក លី សុង​ហ៊ី អភិបាលក្រុង និង​ជា​ប្រធាន​គណបក្ស​ក្រុងប៉ៃលិន បាន​អាន​សុន្ទរកថា​ដ៏​មាន​អត្ថន័យ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាឱកាស​ដែល​សម្តេច​តេជោ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​សរុប​ជាង ២​ម៉ឺន​នាក់ ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ៤៥​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ «៧​មករា​» នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២៤ ដែល​ជា​ថ្ងៃ​ដ៏​វិសេសវិសាល​សម្រាប់​ប្រជាជន​កម្ពុជា បាន​រួច​ជីវិត​ពី​រណ្តៅ​មរណៈ​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត ក្រោម​ការប្រយុទ្ធ​តស៊ូ​ដ៏​អង់អាច​ក្លាហាន របស់​យុទ្ធជន និង​យុទ្ធ​នារី ដឹកនាំ​របស់​ឥស្សរជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ថ្លែង​ក្នុង​អង្គ​មិ​ទ្ទី​ញ​នេះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ដល់​អង្គ​ពិធី ដើម្បី​ជា​ការយល់ដឹង និង​ចងចាំ​ជានិច្ច​ថា គ្រា​ដែល​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ប្រល័យ​ពូជសាសន៍ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ មាន​កម្លាំង​នយោបាយ​តែមួយគត់ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​តស៊ូ​រំដោះជាតិ​ដណ្តើម​បាន​មហា​ជ័យជម្នះ នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​ឱ្យ​រួចផុត​ពី​សេចក្តីស្លាប់ និង​បាន​ដឹកនាំ​ប្រទេសជាតិ ធ្វើឱ្យ​ប្រជាជន​រស់នៅ​ក្នុង​កិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព ប្រកបដោយ​សេចក្តីសង្ឃឹម និង​ភាព​ញញឹម​ស្រស់ស្រាយ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ បើ​គ្មាន​មហា​ជ័យជម្នះ ៧ មករា ១៩៧៩​គឺ​គ្មាន​អ្វីៗ​ទាំងអស់​ដូច​ថ្ងៃនេះ​ទេ នេះ​ជា​សច្ចៈ​ធម៌​ប្រវត្តិសាស្ត្រ ដែល​មិន​អាច​បុគ្គល​ណា​បដិសេធ​បានឡើយ ហើយ​ក្នុង​រយៈពេល ៤៥​ឆ្នាំ​កន្លងមកនេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ទេពកោសល្យ និង​ភាព​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​អគ្គ​មគ្គុ​ទេ្ទស​ដ៏ឆ្នើមបាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា និង​ប្រជាជន​បាន​រស់រាន​ឡើងវិញ មាន​សន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​មាន​កិត្យានុភាព​នៅលើ​ឆាក​អន្តរជាតិ​។​

​ដើម្បី​ជា​សក្ខីភាព​នៃ​ការដឹងគុណ ចំពោះ​បុព្វការី​ជន​៧​មករា គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម អ៊ី ឈាន បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ក្នុង​ការការពារ​សន្តិ​ភាព ការពារ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ ការពារ​ព្រះមហាក្សត្រ គាំទ្រ​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ព្រមទាំង​ចូលរួម​អនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល តាម​អភិក្រម ងូតទឹក ដុះ​ក្អែល ឆ្លុះ​កញ្ចក់ ព្យាបាល និង​វះកាត់ ប្រកប​ដោយ​ឆន្ទៈ​មុត​ស្រួច ស្រុះដៃ​គ្នា និង​មាន​ប្រសិទ្ធភាព ព្រមទាំង​បន្ត​ពង្រឹង និង​ពង្រីក​កេរ្តិ៍មរតក​នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា ដើម្បី​ភាពរុងរឿង​ថ្កើនថ្កាន​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជាជា​រៀងរហូត​។​

​សូមបញ្ជាក់​ថា​៖ នៅ​ចុងបញ្ចប់​នៃ​អង្គ​មិ​ទ្ទី​ញ​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បានធ្វើការ​ព្រលែង​សត្វ​ព្រាប និង​បង្ហោះ​ប៉េងប៉ោង​ផងដែរ ដើម្បី​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​បន្ត​ថែរក្សា​ឱ្យបាន​ជា​ដាច់ខាត​នូវ​សុខសន្តិភាព ដើម្បី​បន្ត​ការកសាង និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​៕​ដោយ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.