ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

​សន្តិ​បណ្ឌិត គៀត ច័ន្ទ​ថា​រិទ្ធ ចុះ​ពិនិត្យ​កន្លែង​ប្រថាប់ត្រា​ថ្មី ទូរ​ឡាន ម៉ូតូ និង​រទេះ ចេញ​-​ចូល តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​

​សន្តិ​បណ្ឌិត គៀត ច័ន្ទ​ថា​រិទ្ធ ចុះ​ពិនិត្យ​កន្លែង​ប្រថាប់ត្រា​ថ្មី ទូរ​ឡាន ម៉ូតូ និង​រទេះ ចេញ​-​ចូល តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ លោក​សន្តិ​បណ្ឌិត គៀត ច័ន្ទ​ថា​រិទ្ធ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កន្លែង​ប្រថាប់ត្រា​ថ្មី ទូរ​ឡាន ម៉ូតូ និង​រទេះ ចេញ​-​ចូល តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​កាត់បន្ថយ​ការកក់ស្ទះ​អ្នកដំណើរ​ចេញ​-​ចូល​ប្រទេស និង​ប៉ុស្តិ៍​បាន​ធ្វើ​បញ្ជារ​ប្រថាប់ត្រា​៨​បញ្ជារ​ចេញ ៨​បញ្ជារ​ចូល​។​

​ការចុះ​ត្រួតពិនិត្យ​នេះ ដើម្បី​ពិនិត្យ​មើល​សកម្មភាព​ដំណើរ​ចេញ​-​ចូល ឆ្លងកាត់​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ជាពិសេស​ចំពោះ​ពលករ និង​អាជីវករ​ខ្មែរ​ប្រើប្រាស់ ប័ណ្ណ​ព្រំដែន​ចេញ​ព្រឹក​-​ចូល​ល្ងាច ដើម្បី​ទៅ​ប្រកប​របរ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ផ្សេងៗ នៅ​ផ្សារ​រោង​ក្លឿ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ​។​

​ការចុះ​ត្រួតពិនិត្យ​នេះ ក៏​មាន​ការ​អមដំណើរ ពី​លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ ព្រំដែន អន្តរជាតិ​ប៉ោយប៉ែត​, នាយ​ឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករង​អន្តោប្រវេសន៍ លោក​ឧត្ដមសេនីយ៍ទោ វឌ្ឈនៈ មង្គល ប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ និង​លោក​ឧត្ដមសេនីយ៍ទោ ទៀប ប៊ុន​លាភ អនុប្រធាន​នាយកដ្ឋាន​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​សន្តិ​បណ្ឌិត គៀត ច័ន្ទ​ថា​រិទ្ធ បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​អន្តោប្រវេសន៍ យកចិត្តទុកដាក់​ក្នុង​ការបំរើ​សេវា​សាធារណៈ​ជូន​ភ្ញៀវ​ជាតិ អន្តរជាតិ ឲ្យបាន​ល្អ និង​គោរព​វិន័យ​០០៦ នគរបាលជាតិ និង​អនុវត្ត​តាម​ជំនាញ​របស់​ខ្លួន ឲ្យមាន​ប្រសិទ្ធភាព ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន ហើយ​ក៏​សួរ​សុខ​ទុក​ផ្តាំផ្ញើ ដល់​កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.