ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង បង្ក្រាប​ករណី​ជួញដូរ និង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន រឹបអូស​បាន​ថ្នាំញៀន​ជិត ១៦០​គីឡូក្រាម ដែល​ជនល្មើស​បង្កប់​ដឹក​តាម​គោយន្ត​កន្ត្រៃ​ ​

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង បង្ក្រាប​ករណី​ជួញដូរ និង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន រឹបអូស​បាន​ថ្នាំញៀន​ជិត ១៦០​គីឡូក្រាម ដែល​ជនល្មើស​បង្កប់​ដឹក​តាម​គោយន្ត​កន្ត្រៃ​ ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្ទឹងត្រែង​៖ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ស្ទឹងត្រែង​បាន​បើក​ប្រតិ​តប​ត្តិ​ការបង្ក្រា​បករ​ណី​ជួញដូរ និង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ដែល​ជនល្មើស​បង្កប់​ដឹក​តាម​គោយន្ត​កន្ត្រៃ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង ដោយ​រឹបអូស​បាន​ថ្នាំញៀន​ជិត ១៦០​គីឡូក្រាម​។

​ការបង្ក្រាប​នេះ អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​, ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ និង​ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​០៨ ខែ​មករា ឆ្នមាំ​២០២៤ វេលា​ម៉ោង​៣៖៤០​នាទី​ទៀបភ្លឺ ដោយ​កម្លាំង​ជំនាញ (​ក​៩) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ស្ទឹងត្រែង ដោយ​មាន​ការដឹកនាំ និង​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ធ្វើ​ការបង្ក្រាប​ករណី​ជួញដូរ និង​ដឹកជញ្ជូន​ឆ្លងដែន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​អូរ​ធំ ជាំ​តា​លឺ​ម ភូមិ​អ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បូរី​អូ​ស្វាយ​សែន​ជ័យ ខេត្ត​ស្ទឹងត្រែង​។

​លទ្ធផល​នៃ​ការបង្ក្រាប​នេះ កម្លាំង​ជំនាញ​ចាប់​យក​បាន គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១៦០​ដុំ ស្មើ​នឹង​ទម្ងន់ ១៥៩​គីឡូក្រាម ៤៤៩.៨៦ ក្រាម​, ទូរស័ព្ទ​០១​គ្រឿង និង​គោយន្ត​កន្ត្រៃ​ចំនួន ១​គ្រឿង​។ ចំណែក​ជនសង្ស័យ​ចំនួន ២​នាក់ បាន​រត់គេចខ្លួន​។​

​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ បន្ត​ស្វែងរក​ជនសង្ស័យ​ទាំង ២​នាក់ ខណៈ​វត្ថុតាង​ដែល​ជា​ថ្នាំ​ញៀន​ជិត ១៦០​គីឡូក្រាម ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ​ខេត្ត​ស្ទឹងត្រែង​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.