ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ព្រះពុទ្ធ​រូប​ព្រះអង្គ​អភ័យ​កម្ពស់​៤៥​ម៉ែត្រ​នៅ​ខេត្ត​កែប បានធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​នៅ​ព្រឹក​នេះ​

ព្រះពុទ្ធ​រូប​ព្រះអង្គ​អភ័យ​កម្ពស់​៤៥​ម៉ែត្រ​នៅ​ខេត្ត​កែប បានធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​នៅ​ព្រឹក​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កែប​: គម្រោង​សាងសង់​ព្រះពុទ្ធ​រូប​ព្រះអង្គ​អភ័យ​កម្ពស់​៤៥​ម៉ែត្រ ព្រម​ទាំង​សំណង់​ផ្សេងៗ​ទៀត ស្ថិតនៅ​តំបន់​ឧទ្យាន​ជាតិ​កែប ប៉ែក​ខាងកើត ត្រូវបាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២៤ នេះ ក្រោម​អធិបតីភាព សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ពិធី​នេះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​  ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម បណ្ឌិត​សោម ពិសិដ្ឋ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កែប និង​លោកស្រី​អគ្គ​មហា​ឧបាសិកា មហា​សទ្ធម្ម​ជោតិ​កធ​ជ​: សុខ អ៊ី​ម ព្រមទាំង​មន្ត្រីរាជការ​ចំណុះ​អោយ​រដ្ឋបាល​ខេត្ត​កែប ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ការសាងសង់​ព្រះ​ពុទ្ធរូប​ព្រះអង្គ​អភ័យ កម្ពស់​៤៥​ម៉ែត្រ​នេះ ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប លើ​កំពូលភ្នំ អតីត​ព្រះសង្ឃ​ចិន​នា​ជំនាន់​ដើម នៃ​មជ្ឈមណ្ឌល​វិបស្សនា​ធុរ​: ខេត្ត​កែប ការសាងសង់​នេះ​សម្រាប់​ទុកជា​សម្បត្តិ​ព្រះពុទ្ធសាសនា វប្បធម៌​ទេសចរណ៍ ក្នុង​អាណាចក្រ​ខេត្ត​កែប​ទាំងមូល​។​

​ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប កន្លងមក​ធ្លាប់បាន​លើកឡើង​ថា គម្រោង​ការសាងសង់​ព្រះ​ពុទ្ធបដិមា​ធំ​កម្ពស់​៤៥​ម៉ែត្រ ស្ថិត​លើ​កំពូលភ្នំ​កែប​នេះ ជាការ​រក្សា​នូវ​អត្តសញ្ញាណ​នៃ​សាសនា​ជាតិ ព្រោះ​ព្រះ​ពុទ្ធបដិមា​ដែល​គង់​នៅ​ជា​សម្បត្តិ​វប្បធម៌​ជាតិ បន្ត​គ្រប់​ជំនាន់ សម្រាប់​ជា​ទី​ស​ក្ការ​:​ដ៏​ឧត្តុង្គឧត្តម​របស់​សាសនិកជន​ទាំងអស់គ្នា និង​ទុកជា​ស្នាដៃ​នៃ​កេរ​មរតក ដល់​កូនចៅ​ជំនាន់​ក្រោយ​។​ពិសេស​ជួយ​លើកកម្ពស់​ដល់​វិស័យ​ទេសចរណ៍ បែប​សាសនា​របស់​ខេត្ត​កែប​ផងដែរ​។​

​ក្រៅ​ពី​រូប​បដិមា​ព្រះអង្គ​អភ័យ​នេះ នៅ​មាន​សំណង់​ដោយឡែក​ពីគ្នា​ទៀត រួមមាន ខ្លោងទ្វារ​ច្រកចូល​ទទឹង​៦​ម៉ែត្រ ផ្លូវ​ថ្នល់ទទឹង​៧​ម៉ែត្រ សាលា​វិបស្សនា​មាន​ទំហំ​២២ គុណ​នឹង​៣៥​ម៉ែត្រ កុដិ​មាន​ចំនួន​៦០​កុដិ និង​ជណ្តើរ​ឡើង​ភ្នំ​ជាដើម​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.