ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ចំនួន​៤ ទទួលបាន ថវិការ​១០​លាន​រៀល និង គ្រឿងឧបភោគ បរិភោគ​មួយចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ចំនួន​៤ ទទួលបាន ថវិការ​១០​លាន​រៀល និង គ្រឿងឧបភោគ បរិភោគ​មួយចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​ដឹកនាំ លោក លោកស្រី ស្នងការរង អមដំណើរ​លោក​ឧត្តមសេនីយ៍ទោ ខេង សុ​ហ្វី​ណេ អនុប្រធាននាយកដ្ឋាន​កណ្តាល​នគរបាល​ព្រំដែន តំណាង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ ទី​៤​និង​ទី​៥ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ សំណេះសំណាល និង​បាន​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ សម្ភារៈ​ប្រើប្រាស់​មួយ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មក​ចែក​ជូន​ដល់​កង​ម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ទិស​ភូមិភាគ​ទី​៥ ។​

​ពិធី​នេះ​គណប្រតិភូ​បាន​ចុះ​សួ​សុខទុក្ខ​ផ្ទាល់ ដល់​ទីបញ្ជាការ​វរ​:​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ចំនួន​៤ រួមមាន​: វរ​:​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ ៨០៧, ៨៩១, ៩១១ និង ៨១៥​។ ក្នុង​មួយ​អង្គភាព​ទទួលបាន ថវិការ ចំនួន ១០,០០០,០០០​រៀល អង្ករ​១០០​កា​រ៉ុង មី​១០​កេស​ធំ ត្រីខ​១០​កេស​ធំ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ ខេង សុ​ហ្វី​ណេ ក៏​បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី សម្តេច​មហា​បរ​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា , ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ , ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ដល់​កងកម្លាំង​ដែល​នគរបាល​ទាំងអស់​ដែល​ឈរជើង​តាម​បន្ទាប់​ព្រំដែន​កម្ពុជា​–​ថៃ​ជួរមុខ ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​កិច្ច​ការពារ​ព្រំដែន​ដោយ​ស្មារតី​ទទួលខុសត្រូវ​។​

​ទន្ទឹម​គ្នា​នោះ លោក​ឧត្តមសេនីយ៍ទោ ខេង សុ​ហ្វី​ណេ ក៏​បាន​ថ្លែង ជម្រុញ​ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គ្រប់​បញ្ជាការ​វរ​:​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្តាប់​រាល់​សភាពការណ៍ សន្តិសុខ​តាម​ព្រំដែន –​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ –​បន្ត​អភិវឌ្ឍ​ជំរុំ​បន្ទាយ និង​សាងសង់​លេនដ្ឋាន​បន្ថែម –​ត្រូវ​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​តាម​ព្រំដែន ពិសេស​បទល្មើស​ឆ្លងដែន​ខុសច្បាប់ –​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.