ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​យុវ​សិស្ស អន ផានិត និង​ក្រុមគ្រួសារ​ចូល​ជួប​នៅ​ភូមិគ្រឹះ​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​យុវ​សិស្ស អន ផានិត និង​ក្រុមគ្រួសារ​ចូល​ជួប​នៅ​ភូមិគ្រឹះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បានអនុញ្ញាត​ឱ្យ​យុវ​សិស្ស អន ផានិត ព្រមទាំង​ក្រុមគ្រួសារ​ចូលជួប​សម្តេច​នៅ​ភូមិគ្រឹះ​នា​ក្រុង​តាខ្មៅ ដើម្បី​បាន​សាកសួរ និង​ផ្តល់​ដំបូន្មាន​មួយចំនួន​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ឆ្លងកាត់​ការសន្ទនា សម្តេច​ពិនិត្យឃើញថា ឪពុក ម្តាយ​របស់​ផានិត ដែលជា​ជនពិកា​រទាំង​ពីរ​នាក់ ពិត​ជា​មនុស្ស​គួរឱ្យ​គោរព​សម្រាប់​ការលះបង់​ដើម្បី​កូន និង​ក្រុមគ្រួសារ​។​

​សម្តេច​តេជោ បានបង្ហាញ​ការកត់សម្គាល់​ទៀតថា ផានិត ជា​ក្មេង​ប្រកប​ដោយ​គុណធម៌ និង​ការចេះដឹង​សាកស​ម​ជា​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A​។ រីឯ​ប្អូនស្រី របស់ ផានិត បាននិងកំពុង​ឈាន​ឆ្ពោះ​ទៅ​បញ្ចប់​ការសិក្សា​នូវ​កម្រិត​មធ្យមសិក្សា ដើម្បី​ឈាន​ឆ្ពោះ​ទៅកាន់​មហាវិទ្យាល័យ​នា ៣​ឆ្នាំ​ខាង​មុខ​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា ករណី​របស់ ផានិត ជា​ករណី​ពិសេស​ដែល​សម្តេច​ត្រូវ​ជួយ​សម្រាប់​ការរៀនសូត្រ​នៅ​ភ្នំពេញ​ផង និង​ឪពុក​ម្តាយ​នៅឯ​ស្រុកកំណើត​ផង​។ ធ្វើ​យ៉ាងនេះ​ដើម្បី​កុំឱ្យ​ផានិត​បា​រម្ម​ពី​ឪពុក​ម្តាយ​នៅឯ​ស្រុក និង​កុំឱ្យ​ឪពុក​ម្តាយ​បា​រម្ម​ពី ផានិត ដែល​រៀន​នៅ​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា អន ផានិត ជា​យុវ​សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ​មួយរូប​រស់នៅក្នុង​ខេត្ត​កំពត ដែល​ប្រលង​បាន​និទ្ទេស A ក្នុងសម័យ​ប្រលង​ឆ្នាំ​២០២៣​នេះ​។ ដោយ​ឃើញ​ពី​ស្ថានភាព​លំបាក​ក្នុង​គ្រួសារ សម្តេច​តេជោ ហ៊ុន សែន បាន​សម្រេចចិត្ត​ផ្គត់ផ្គង់​រាល់​ការចំណាយ​ក្នុង​សិក្សា​របស់​យុវជន អន ផានិត​។ សម្តេច​តេជោ ក៏បាន​សម្រេច​ឧបត្ថម្ភ​ថវិកា​ប្រចាំខែ​ដល់​គ្រួសារ​របស់ ផានិត ហើយ​បាន​ជួយ​សាងសង់​ផ្ទះ​ជូន​ថែមទៀត​ផង​។​

​ពេល​នេះ​យុវជន អន ផានិត បាន​ប្រលង​ជាប់​ចូលរៀន​នៅ​សាលា​បច្ចេកវិទ្យា​កម្ពុជា ផ្នែក​វិស្វករ​ផងដែរ​។​

​ការជួយជ្រោមជ្រែង​របស់​សម្តេច​តេ​ជោ ទៅ​លើ​យុវជន អន ផានិត និង​ក្រុមគ្រួសារ ជាការ​ស្តែង​ឱ្យឃើញ​នូវ​ទឹកចិត្ត​ពោរពេញ​ដោយ​ព្រហ្មវិហារ​ធម៌​របស់​សម្តេច​តេជោ ហ៊ុន សែន​។ ករណី អន ផានិត មិនមែន​ជា​លើក​ទី​១​នោះឡើយ សម្តេច​តេជោ ហ៊ុន សែន បាន​ជួយ​យុវជន​ឱ្យ​ទទួលបាន​ឱកាស​សិក្សា​រៀនសូត្រ​ខ្ពង់ខ្ពស់​ជា​ច្រើន​ករណី​មកហើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.