ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​អភិបាល​ខេត្ត​ព្រះវិហារ ណែនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បន្ត​ចូលរួម​ឱ្យបាន​ខ្លាំងក្លា​ថែម​ទៀត ទាំង​ការងារ​សង្គម និង​ការងារ​មនុស្សធម៌​

​អភិបាល​ខេត្ត​ព្រះវិហារ ណែនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បន្ត​ចូលរួម​ឱ្យបាន​ខ្លាំងក្លា​ថែម​ទៀត ទាំង​ការងារ​សង្គម និង​ការងារ​មនុស្សធម៌​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ថ្នាក់កណ្តាល បាន​ជំរុញ​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រះវិហារ​ទាំងអស់ សូម​បន្ត​ចូលរួម​សកម្មភាព ឱ្យបាន​ខ្លាំងក្លា​ថែម​ទៀត ទាំង​ការងារ​សង្គម និង​ការងារ​មនុស្សធម៌ ដើម្បី​រួមចំណែក​ធ្វើឱ្យ​សម្រេច​បាន​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ឱ្យ​ទទួលបាន​ជោគជ័យ​។​

ឯកឧត្តម គីម រិទ្ធី បាន​ថ្លែង​ដូចនេះ​នា​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​លោក យុង គឹម​ហ៊ាន ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រះវិហារ ព្រមទាំង លោក លោកស្រី ជា​ប្រធាន អនុប្រធាន ជា​សមាជិក សមាជិកា នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត ក្រុង ស្រុក ជាច្រើនរូប​ទៀត​។​

លោក យុង គឹម​ហ៊ាន ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ដឹងថា បច្ចុប្បន្ននេះ​សមាសភាព​គណៈកម្មាធិកា​រ​សហភាព​សហព័ន្ធ យុវជន​កម្ពុជា​ខេត្ត​ព្រះវិហារ មាន​សមាជិក​សរុប​ទូទាំង​ខេត្ត​ចំនួន ៣៧៣៦​រូប ស្រី​១៤២៩​រូប ក្នុងនោះ​គណៈកម្មាធិការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត មាន​ចំនួន​៦៩​រូប ស្រី​០៤​រូប និង​គណៈកម្មាធិការ ក្រុង ស្រុក មាន​ចំនួន ៣៧៥​រូប ស្រី ៩៧​រូប ព្រមទាំង​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​នៅតាម​បណ្តា​ឃុំ សង្កាត់ និង​តាម​បណ្តា​មន្ទីរ អង្គភាព ទូទាំង​ខេត្ត នៅតាម​គ្រឹះស្ថានសិក្សា​ជុំវិញ​ខេត្ត មាន​ចំនួន​សរុប ៣៣១២​រូប ស្រី​១២៥៦​រូប និង​ក្រុម​សមាជិក​គាំទ្រ​មាន​ចំនួន​៦១ រូប ស្រី​០៧​រូប​។​

ថ្លែង​សំណេះសំណាល​នា​ឱកាស​នោះឯកឧត្តមលោក គីម រិទ្ធី បាន​កោតសរសើរ និង​អំណ​គុណ​ចំពោះ​ប្រធាន អនុប្រធាន និង​សមាជិក សមាជិកា នៃ​សហភាព​សហព័ន្ធ យុវជន​កម្ពុជា ស​.​ស​.​យ​.​ក ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ ដែល​កន្លងមក​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កម្មវិធី​ផ្សេងៗ​ជាច្រើន ទាំង​ការងារ​សង្គម និង​ការងារ​មនុស្សធម៌​។​

ឯកឧត្តម គីម រិទ្ធី ក៏​បាន​ថ្លែង​ជំរុញ និង​លើកទឹកចិត្ត ទៅ​ដល់​សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ទាំងអស់ ខិតខំ​ពង្រឹង​នូវ​សមត្ថភាព ចំណេះដឹង និង​ជំនាញ​បន្ថែមទៀត និង​បន្ត​ចូលរួម​ឱ្យបាន​ខ្លាំងក្លា​ទាំង​ការងារ​សង្គម និង​ការងារ​មនុស្សធម៌ ក៏ដូចជា​ការងារ​បរិ​ស្ថាន ការងារ​អប់រំ​កីឡា ការងារ​ពលរដ្ឋ​ល្អ និង​ចូលរួម​សកម្មភាព​ផ្សេងៗ​ច្រើន​ទៀត ស្រប​តាម​ស្ថានភាព​ជាក់ស្ដែង របស់​រដ្ឋបាល ខេត្ត ក្រុង ស្រុក ក្នុងន័យ​គាំទ្រ ដើម្បី​រួមចំណែក​ធ្វើឱ្យ​សម្រេច​បាន​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ឱ្យ​ទទួលបាន​ជោគជ័យ​៕​ដោយ លឹម សាវុធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.