ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

អភិបាលខេត្ត​ពោធិ៍សាត់ ដឹកនាំ​ពិភាក្សា​រក​ដំណោះស្រាយ ករណី​អតីត​មេ​ភូមិ​ចំការ​អូរ ស្រុក​បាកាន ត្រូវបាន​ដកចេញ​ពី​តំណែង

អភិបាលខេត្ត​ពោធិ៍សាត់ ដឹកនាំ​ពិភាក្សា​រក​ដំណោះស្រាយ ករណី​អតីត​មេ​ភូមិ​ចំការ​អូរ ស្រុក​បាកាន ត្រូវបាន​ដកចេញ​ពី​តំណែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ដោយ​មាន​ការចូលរួម​ពី​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​មួយចំនួន​ទៀត បាន​សម្របសម្រួល និង​ពិភាក្សា​រក​ដំណោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ លោក អ៊ុក មាន អតីត​មេភូមិ​ចំការ​អូរ ពាក់ព័ន្ធ​នឹង​ការផ្តល់​កិច្ចសម្ភាសន៍​ដល់​បណ្តាញ​ព័ត៌មាន​សង្គម ធ្វើការ​ចោទប្រកាន់​មកលើ​អាជ្ញាធរ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​

កិច្ច​ដំណោះស្រាយ​នេះ ត្រូវបាន​ធ្វើឡើង​នា​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​សាលា​ស្រុក​បាកាន ក្រោយ​មាន​ការចុះផ្សាយ​វីដេអូ​ខ្លី​ប ពី​បណ្តាញ​ព័ត៌មាន​សង្គម​ថា «​លោកពូ អ៊ុក មាន ត្រូវបាន​គេ​ទម្លាក់​ចេញ​ឈប់​ឱ្យ ធ្វើ​មេ​ភូមិ ព្រោះ​គាត់​ធ្វើ​ប័ណ្ណ​ក្រីក្រ​ឱ្យ​អ្នកក្រ មិន​ចូលរួម​គាំទ្រ​ធ្វើ​ប័ណ្ណ​ក្រីក្រ​ឱ្យ​អ្នក​មាន​»​។​

លោក អ៊ឹម សា​មិន ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា ចំណុច​ដែល​លោក អ៊ុក មាន ដែល​ជា​អតីត​មេ​ភូមិ​ចំការ​អូរ បាន​និយាយថា ការបោះឆ្នោត​ផ្លាស់ប្តូ​មេ​ភូមិ​មាន​ភាពមិនប្រក្រតី​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ មូលហេតុ​មាន​ច្រើន ដូចជា​៖ ដោយសារ​លោក អ៊ុក មាន បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ បាត់​សេចក្តីទុកចិត្ត ដោយ​រុះរើ​សាលប្រជុំ​ភូមិ មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​មាន​ទំហំ ៧x៩​ម៉ែត្រ​, រុះរើ​អគា​រ​មត្តេយ្យ សិក្សា​សហគមន៍ ១​ខ្នង ២​បន្ទប់ ដោយ​ឯកចិត្ត ដែល​មាន​ទំហំ ៩x១៨​ម៉ែត្រ របស់​សប្បុរសជន​, ប្រើប្រាស់​ថវិកា​ភូមិ បានមក​ពី​បុណ្យ​ពូន​ភ្នំស្រូវ យក​ទៅ​ចាយ​បំបិទ​មុខ និង​អវត្តមាន​ជា​ញឹកញាប់ គ្រប់​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាឃុំ​។ ដូច្នេះហើយ​បានជា​ប្រជាពលរដ្ឋ ផ្តិតមេដៃ សំណូមពរ ស្នើសុំ​ដល់​ក្រុមប្រឹក្សាឃុំ​ឱ្យមាន​ការផ្លាស់ប្តូរ​មេភូមិ​។​

​លោក អ៊ឹម សា​មិន បន្តថា ក្នុងនាម​ក្រុមប្រឹក្សា​ឃុំ លោក​បាន​សម្រេច​ប្រជុំ​ផ្ទៃក្នុង ដោយ​បាន​ធ្វើ​ផែនការ​បោះឆ្នោត និង​បាន​ផ្សព្វផ្សាយ​កំណត់​ពេលវេលា ព្រមទាំង​ចុះ​ស្ទាបស្ទង់​ជ្រើសរើស​បេក្ខជន​បាន ៦​នាក់​។ ក្នុងពេល​បោះឆ្នោត យើង​បាន​រៀបចំ​គណៈកម្មការ​បោះឆ្នោត ដោយ​មាន​សន្លឹកឆ្នោត និង​មាន​គណៈកម្មការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​។ ជា​លទ្ធផល​យើង​ឃើញថា ការចូលរួម​របស់​ប្រជាពលរដ្ឋ បោះឆ្នោត​បាន​២៣៥​នាក់ លើ​ប្រជាពលរដ្ឋ​រួម ក្នុងភូមិ ៣៩៧​នាក់់​។ បេក្ខជន​ទី​១៖ លោក អ៊ុក មាន ៩៨​សម្លេង​, បេក្ខជន​ទី​២៖ លោក មឿន ម៉ន ១៩៨​សម្លេង​, បេក្ខជន​ទី​៣៖ លោក អ៊ែល ស្រី ១៦១​សម្លេង​, បេក្ខជន​ទី​៤ លោក ឈឹម យ៉ុត ៦៧​សម្លេង​, បេក្ខជន​ទី​៥៖ លោក អ៊ុំ ពិ​សិទ្ធ ៤៣​សម្លេង និង​បេក្ខជន​ទី​៦៖ លោក រុន ចាន់​ដា ៣៥​សម្លេង​។​

ជាមួយគ្នា​នោះ លទ្ធផល​នៃ​ការបោះឆ្នោត យើង​បាន​ប្រកាស​ជាបន្ទាន់ នៅ​ចំពោះមុខ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មាន​ការប្តេជ្ញាចិត្ត គឺ​លោក មឿន ម៉ន ជា​មេភូមិ​, លោក អ៊ែល ស្រី ជា​អនុ​ភូមិ និង​លោក អ៊ុក មាន (​អតីត​មេភូមិ​) ជា​ជំនួយការ​ភូមិ និង​សមាជិក​ភូមិ​។ ការបោះឆ្នោត​នេះ គឺ​យើង​ធ្វើ​តាម​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ពោល​គឺ​មិន​ដូច​ការចោទប្រកាន់ របស់​បណ្តាញ​ព័ត៌មាន​សង្គម ថា​ក្រុមប្រឹក្សា​ឃុំ ឃុតឃិត​ដក​លោក​ចេញ​ពី​មេ​ភូមិ​នោះ​ទេ​។

រឿងនេះ ក៏​មិនមែន​ពាក់ព័ន្ធ ជាមួយនឹង​ប័ណ្ណ​ក្រីក្រ​នោះដែរ គឺ​ពាក់ព័ន្ធ​ទៅនឹង​ប្រជាពលរដ្ឋ ស្នើសុំ​ដើម្បី​ឲ្យធ្វើ​ការផ្លាស់ប្ដូរ​លោក​មេភូមិ​ផ្ទាល់​តែម្ដង​។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង​ជន បាន​គូសបញ្ជាក់ថា កាល​ដែរ​ទទួលបាន​សំណូម ក៏ដូចជា​សំណើ​របស់​ប្រជា​ពលរ​ល​ដ្ឋ រយៈពេល​៣​ខែ លោក​ក៏​បាន​យកមក​ពិចារណា និង​បាន​ធ្វើការ​ជាមួយ​គាត់​។ នៅ​ពេល​ជិត​ដល់​ថ្ងៃ បោះឆ្នោត ប្រហែលជា​៣​ថ្ងៃ លោក​បាន​ទៅដល់​ផ្ទះ​របស់​លោក អ៊ុក មាន (​អតីត​មេភូមិ​)​ផ្ទាល់ ដោយ​ធ្វើ​ការណែនាំ រហូត​ដល់​គាត់​សំណូមពរ​មកវិញ ឱ្យ​លោក​ជួយ​គាត់​ទៀត​។

ជុំវិញ​ករណី​រឿង​នេះ លោក​ក៏​បាន​ប្រាប់​ទៅ​វិញ​ថា ដើម្បី​ជួយ​បាន គឺ​គាត់​ត្រូវ​ប្រឹង​ខ្លួនឯង ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ស្រលាញ់​ទៅ​គេ​បោះឆ្នោត​ឱ្យ​ហើយ​។​

ក្រោយ​ការជជែក​ពិភាក្សា​រក​ដំណោះស្រាយ ជា​លក្ខណៈ​គ្រួសារ យ៉ាង​យកចិត្តទុកដាក់ ក្រោម​ការដឹកនាំ​សម្របសម្រួល​ពី​អភិបាលខេត្ត​ពោធិ៍សាត់ នោះ​រួចមក​, លោក អ៊ុក មាន ដែល​ផ្តល់​បទសម្ភាសន៍ ដល់​បណ្តាញ​ព័ត៌មាន សង្គម​កាលពីពេល​កន្លង​មក ក៏​បាន​ថ្លែង​ទទួលស្គាល់​ចំពោះ​កំហុសឆ្គង​របស់​ខ្លួន ដែល​ខ្វះ​ការយល់ដឹង និង​សូមទោស​ជា​សាធារណៈ ដែល​មាន​ការភាន់ច្រឡំ មក​លើ​ថ្នាក់ដឹកនាំ ពិសេស​សម្តេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ជុំវិញ​ការផ្តល់​ប័ណ្ណ​ក្រីក្រ និង​ការបោះឆ្នោត​ជ្រើសរើស​មេភូមិ ពិតប្រាកដ​មែន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.