ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

ឯកឧត្តម នេត្រ ភ​ក្ត្រា ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​មហោស្រព តន្ត្រី​និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន

ឯកឧត្តម នេត្រ ភ​ក្ត្រា ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​មហោស្រព តន្ត្រី​និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​មហោស្រព តន្ត្រី​និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ។

​កិច្ចប្រជុំ​នេះ​បាន​ស្តាប់​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ស្តីពី​ការរៀបចំ​មហោស្រព​ដ៏​មាន​សារៈសំខាន់​នេះ សម្រាប់​ជា​ផ្នែក​មួយ​ក្នុង​ឈាន​ទៅ​អបអ​រការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ឆ្នាំ​២០២៤ ។

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជម្រុញ​ដល់​គណៈកម្មការ​រៀបចំ​ត្រូវធ្វើ​យ៉ាងណា​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ ដើម្បី​អោយ​សាធារណជន និង​បណ្តា​អង្គការ​ជាតិ អន្តរជាតិ ក្រុមហ៊ុន សហគ្រាស និង​ម្ចាស់ឧ​ប​ត្ត​ម្ភកម្ម​វិធី​នានា បានទទួល​ព័ត៌មាន និង​យល់​ពី​តម្លៃ​នៃ​ការរៀបចំ​មហោស្រព​នេះ ក្នុង​ការចូលរួម​សហកា​រ​គាំទ្រ​ទាំង​ផ្នែក​ស្មារតី ថវិកា និង​សំភារៈ ។​

គោលបំណង​នៃ​ការរៀបចំ​មហោស្រព​គឺ​ដើម្បី លើកកម្ពស់​ការចូលរួម​របស់​កុមារ​កម្ពុជា​ក្នុង​ការបង្ហាញ​សមត្ថភាព​ពិត​របស់​ពួកគេ ដោយ​តាមរយៈ​មហោស្រព វា​ជា​ឱកាស​មួយ​លើកទឹកចិត្ត​ដល់​កុមារ​កម្ពុជា​យើង​ក្នុងការ​បញ្ច​ញ​នូវ​ភាព​អង់អាច​ក្លាហាន ទេពកោសល្យ និង​ស្នាដៃ សម្រាប់​ផ្តល់​ជា​គំរូ​ល្អ​ដល់​កុមារ​ដ៏ទៃទៀត ដែល​សុទ្ធសឹង​ជា​ទំពាំង​ស្នង​ឫស្សី ក្នុង​ការចូលរួម​ក្នុង​សកម្មភាព​សង្គម​យើង​។

រាល់​ការ​បញ្ច​ញ​សមត្ថភាព​ច្រៀង និង​សម្តែង សម្រាប់​ការប្រកួតប្រជែង​យក​ជ័យលាភី​ក៏ពិតមែន ប៉ុន្តែ សុទ្ធសឹង​មានភ្ជាប់​ជាមួយ​នូវ​អត្ថន័យ និង​គោលបំណង​អប់រំ ការបណ្តុះ​គំនិត​និង​សីលធម៌​ល្អ​សម្រាប់​កុមារ​កម្ពុជា ជាពិសេស​ដើម្បី​លើកកម្ពស់​៖ សិទ្ធិ​របស់​កុមារ ការលុបបំបាត់​អំពើ​កេងប្រវ័ញ្ច​លើ​កុមារ ការលុបបំបាត់​ការសេព​គ្រឿងញៀន ការយល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍ តម្លៃ​នៃ​ចំណេះវិជ្ជា សុជីវធម៌​និង​ការរស់នៅ​ក្នុង​សង្គម តួយ៉ាង ការគោរព​ឪពុក ម្តាយ ចាស់ទុំ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ​អ្នកគ្រូ និង​សហគមន៍​ដែល​នៅ​ជុំវិញខ្លួន ។ ការរៀបចំ​កម្មវិធី​នេះ​ឡើង​ក៏​មាន​គោលបំណង​បណ្តុះ​ស្មារតី​ឲ្យ​កុមារ​តូចៗ​ស្រលាញ់​សិល្បៈ ស្រលាញ់​វ​ប្បធ​ម៍ ស្រលាញ់​ជាតិ តាំង​ពី​វ័យក្មេង​។​

​គួរ​រំលឹក​ដែរ​ថា ការប្រឡង​តន្ត្រី និង​ចម្រៀង​កុមារ​បាន​ប្រារព្ធ ធ្វើឡើង​ចាប់ពី​ពាក់កណ្តាល​ទសវត្ស​ឆ្នាំ ១៩៨០ ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា ។ ក្រោយមក មហោស្រព​តន្ត្រី​និង​ចម្រៀង កុមារ ត្រូវបាន​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន និង​ក្នុង​ក្របខណ្ឌ​នៃ​ការសហការ​ជាមួយ ក្រសួង​ពាក់ព័ន្ធ អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នានា ។​

​គណៈកម្មការ​រៀបចំម​ហោ​ស្រព តន្ត្រី​និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន នឹង​រៀបចំ​កិច្ចប្រជុំ​បន្តទៀត​ដើម្បី​ពិភាក្សា និង​កសាង​ផែនការ​លម្អិត​សំដៅ​ធ្វើឲ្យ ការរៀបចំ​មហោស្រព​នឹង​ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ទទួលបាន​ជោគជ័យ គាំទ្រ​ដល់​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.