ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​ជនជាតិ​ថៃ​៦​នាក់ ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន​រឿង​គ្រឿងញៀន​នៅ​ក្រុង​ប៉ោយ​ប៉ែត

​ជនជាតិ​ថៃ​៦​នាក់ ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន​រឿង​គ្រឿងញៀន​នៅ​ក្រុង​ប៉ោយ​ប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ជនជាតិ​ថៃ​ប្រុស​ស្រី​៦​នាក់ ដែល​មក​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត បាន​ជក់ និង​លក់​ថ្នាំញៀន​យ៉ាង​សកម្ម ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន និង​ដកហូត​ថ្នាំញៀន​បាន​មួយចំនួនធំ​។ ប្រតិបត្តិការ​បង្ក្រាប​នេះ បាន​ធ្វើឡើង​នៅ​យប់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​ក្នុង​បុរី​ធី​ធី នៅ​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​មន្ត្រី​នគរបាល​បានឲ្យដឹងថា ការឃាត់ខ្លួន​ជនជាតិ​ថៃ​ទាំង​៦​នាក់ បាន​ធ្វើឡើង​ក្រោម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ត្រូវ​ចុះ​បង្ក្រាប​គ្រឿងញៀន​ឲ្យអស់​ក្នុង​ខេត្ត​បន្ទាយមានជ័​យ​នេះ មិន​ថា​ជក់ និង​លក់​នោះទេ​។ ក្រោយ​ទទួលបាន​បទបញ្ជា​នេះ កម្លាំង​ជំនាញ​បាន​ធ្វើ​ការស៊ើបអង្កេត រហូត​ឈានដល់​ឃាត់​ខ្លួន​អ្នក​ជក់ និង​លក់​ថ្នាំញៀន​បាន​ចំនួន​៦​នាក់ ហើយ​នាំ​យក​មក​អធិការ​ក្រុង​ប៉ោយប៉ែ​ត​ដើម្បី​សួរនាំ​។​

​ក្រោយ​ការចាប់ខ្លួន សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ម្ស៉ៅ​ក្រាមស​ថ្លា​ចំនួន ៦​ថង់ ថ្នាំ​គ្រាប់ ចំនួន​២៩​ថង់ ថ្នាំ​គ្រាប់ wy ចំនួន​៧​ថង់ ថ្នាំ​គ្រាប់ fifi ចំនួន​៣៥​បន្ទះ ថ្នាំ​កញ្ចប់​(​ថ្នាំ​សប្បាយ​) ចំនួន ៤៩​កញ្ចប់ ជញ្ជីង​ចំនួន​២ ៧.​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និង​មាន​ការសម្របសម្រួលនិតី​វិធី​ពី​លោក លឹម ប៊ុន​សុភ័ក្ត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​, កម្លាំង​នគរបាល​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៦​នាក់ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួ​នាំ ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.