ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​ឧត្តមសេនិយ៍ឯក ឯក សំ​អូន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រអគារ និង​សមិទ្ធិផល​នានា​នៅ​ទីបញ្ជាការ​កងអនុសេនាធំ​ទី​២ វរ​សេនា​តូច​រថក្រោះ​លេខ​៦៧

​ឧត្តមសេនិយ៍ឯក ឯក សំ​អូន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រអគារ និង​សមិទ្ធិផល​នានា​នៅ​ទីបញ្ជាការ​កងអនុសេនាធំ​ទី​២ វរ​សេនា​តូច​រថក្រោះ​លេខ​៦៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ អគារ និង​សមិទ្ធិផល​នានា​ជាង ៣​ម៉ឺន​ដុល្លារ ត្រូវបាន​ឧត្តមសេនិយ៍ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ អញ្ជើញ​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​កងអនុសេនាធំ​ទី​២ វរ​សេនា​តូច​រថ​គ្រោះ​លេខ​៦៧ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក ព្រហ្ម គឹម មេបញ្ជាការ​វរ​សេនា​តូច​រថ​គ្រោះ​លេខ​៦៧ បាន​រាយការណ៍​ថា សមិទ្ធិផល​ដែល​ត្រូវ​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រាស់ គឺ​បាន​ការចូលរួម​ពី​សប្បុរសជន​តាមរយៈ​លោក​ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការ​ទិស​ទី​១​បន្ទាយមានជ័យ រួមមាន​៖ អណ្តូង​ស្នងប់​ចំនួន​២ រោង​ដាក់​គ្រឿងចក្រ អគារ​ស្នាក់នៅ​១​ខ្នង ផ្ទៈបា​យ​១​ខ្នង អគារ​ទីបញ្ជាការ​ថ្មី​១​ខ្នង ដែល​សរុប​ថវិការ​ចំនួន​៣២,០២២​ដុល្លារ ជា​អំណោយ​ឧត្តមសេនីយ៍ឯក ឯក សំ​អូន​។​

​ឧត្តមសេនីយ៍ឯក ឯក សំ​អូន បាន​កោតសរសើរ​សប្បុ​រ​សជន ដែល​បាន​ចូលរួម​ថវិកា​កសាង​សមិទ្ធិផល​កងអនុសេនាធំ​ទី​២​វរៈ​សេនា​តូច​រថ​គ្រោះ​លេខ​៦៧ ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវបាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​។​

​លោក​បាន​ធ្វើ​ផ្តាំផ្ញើ​ដល់​កម្លាំង​យោធា​កងរថក្រោះ ត្រូវ​ចេះ​មើលថែ​ដោះ​ខាត់​ឲ្យបាន​ល្អ​ត្រៀម​បម្រុង​ទុក​ក្នុងនាម​កម្លាំងយោធា​ជំនាញ ទោះ​ជា​ប្រទេស​កម្ពុជា​មាន​សុខសន្តិភាព និង​មាន​ការអភិវឌ្ឍន៍​រីកចម្រើន ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​៕


Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.