ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ប្រជុំ​ត្រួតពិនិត្យ​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញចូល របស់​ពលករ​ខ្មែរ តាម​បណ្ដា​យ​ព្រំដែន​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ប្រជុំ​ត្រួតពិនិត្យ​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញចូល របស់​ពលករ​ខ្មែរ តាម​បណ្ដា​យ​ព្រំដែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៣  លោក​ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួង​ការពារជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច របស់​រាជរដ្ឋាភិបាល ត្រួតពិនិត្យ​និង​ដោះស្រាយ​បញ្ហារ​ដំណើរ​ចេញចូល​របស់​ពលករ​ខ្មែរ តាម​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ក្រុមការងារ​ទី​២ នៃ​គណៈកម្មការ និង​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​អង្គភាព​ពាក់ព័ន្ធ បាន​បើក​កិច្ចប្រជុំ​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញចូល របស់​ពលករ​ខ្មែរ​តាម​ព្រំដែន ដើម្បី​ពង្រឹង​ការអនុវត្ត​ការងារ​របស់​មន្ត្រី​សមត្ថកិច្ច​ឈរជើង​នៅតាម​បណ្ដា​យ​ព្រំដែន​។​

​នៅក្នុង​ឱកាស​នេះ​លោក គីម រិទ្ធី បាន​ថ្លែង​ប្រាប់​កិច្ចប្រជុំ​ស្តីពី​ជំនួប​ទ្វេរ​ភាគី និង​កិច្ចប្រជុំ​ផ្សេងៗ រវាង​ខេត្ត​ព្រះវិហារ និង​ខេត្តឧ​ប៊ុន​រាជធានី ក៏ដូចជា​ជំនួប​ទ្វេរ​ភាគី​រវាង​ថ្នាក់ស្រុក និង​ថ្នាក់​ស្រុក ថ្នាក់ឃុំ និង​ថ្នាក់​ឃុំ តែងតែ​ជួបគ្នា​ជា​ញឹកញាប់ និង​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​នូវ​រាល់​សភាពការណ៍ និង​បាតុភាព​នានា ដែល​កើត​មាន​តាម​បណ្តោយ​ព្រំដែន​ជាប្រចាំ​។​

​អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ទៀតថា ជំនួប​ទាំងនោះ បាន​ធ្វើឲ្យ​ទំនាក់ទំនង​កាន់តែ​ជិតស្និត​បន្ថែម​ទៀត ដោយ​ឈរ​លើ​មូលដ្ឋាន​ចំណង​មិត្តភាព​ជា​ប្រពៃណី និង​ភាព​ជា​អ្នកជិតខាង​ល្អ ប៉ុន្តែ​ទោះបីជា​ទំនាក់ទំនង​រវាង​ខេត្ត​ទាំងពីរ មាន​ទំនាក់ទំនង​ល្អ ជិតស្និទ្ធិ និង​សម្រេចបាន​លទ្ធផល​រួម​គ្នា​ជា​ច្រើន​ក៏ដោយ ក៏​នៅ​មាន​ចំណុច​មួយចំនួន ដែល​ទាមទារ​ឱ្យ​ភាគី​ទាំង​ពីរ​ត្រូវ​បន្ត​អនុវត្ត ពិសេស​កិច្ចព្រមព្រៀង​ផ្សេងៗ ព្រមទាំង​កំណត់​ហេតុ​កិច្ចសហប្រតិបត្តិការ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាពគ្នា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក សៀក សុជាតិ បាន​ថ្លៃ​ង​ថា ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ និង​ដោយ​មាន​ការ​សំណូមពរ​ពី​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​ច្រកទ្វារព្រំដែន លោក​ក៏​បាន​ដាក់ចេញ​វិធានការ​ពាក់ព័ន្ធ នឹង​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ច្រកព្រំដែន​អានសេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ឆ្លងដែន​ចេញចូល​របស់​ប្រជាពលរដ្ឋ និង​ការដោះដូរ​ទំនិញ​រវាង​កម្ពុជា​-​ថៃ​។ ចំពោះ​ច្រករបៀង​ទាំងអស់​ក្នុង​ទឹកដី​ខេត្ត​ព្រះវិហារ ត្រូវ​បិទ​មិនឱ្យ​ដំណើរការ​ទាំងអស់​ចៀសវាង​កុំឱ្យ​មាន​ការ​ឆ្លងដែន​ខុសច្បាប់​។​

​លោក សៀក សុជាតិ ថ្លែង​ដោយ​ដាក់ចេញ​វិធានការ ការកែសម្រួល​សាងសង់​អគា​រដ្ឋបាល​ច្រកចេញចូល​តែ​មួយ នៅ​ច្រក​ទ្វារ​ព្រំដែន​អាន​សេះ ដើម្បី​ជួយ​សម្រួល​ដល់​កង​ម្លាំង​សមត្ថកិច្ច​ប្រចាំការ​នៅ​ទីនោះ នឹង​សង់​លំនៅដ្ឋាន​ជូន ប្រជាពលរដ្ឋ​ចំនួន​៥៥​គ្រួសារ ដែល​រស់នៅ​ច្រកទ្វារ​តំបន់​ព្រំដែន​អាន​សេះ ដើម្បី​ជួយ​សម្រួល​ដល់​ពួក​គាត់​អាច​សាងសង់​លំនៅដ្ឋាន​នៅ​ទីនោះ​បាន​។​

​បន្ថែម​ពី​នេះ​លោក សៀក សុជាតិ ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​ច្រកទ្វារ​ព្រំដែន ត្រូវ​សហការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​សម្រួល​ភាពងាយស្រួល​ដល់​ដំណើរ​ចេញចូល​របស់​ពលករ​ខ្មែរ ហើយ​ត្រូវ​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ និង​រាយការណ៍​នូវ​រាល់​ភាពមិនប្រក្រតី​នានា​នៅតាម​តំបន់​ព្រំដែន និង​តាម​បណ្តា​ច្រកទ្វារ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​៕
​ដោយ លឹម សាវុធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.