ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ដល់​គោលការណ៍​លើ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ ត្រូវ​ធានា​តម្លៃ​នៃ​ការអភិវឌ្ឍ​យូរអង្វែង កុំ​ដើម្បី​ប្រកួតប្រជែង​គ្នា​ដែល​នាំឱ្យ​បាត់បង់​ប្រយោជន៍​រួម

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ដល់​គោលការណ៍​លើ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ ត្រូវ​ធានា​តម្លៃ​នៃ​ការអភិវឌ្ឍ​យូរអង្វែង កុំ​ដើម្បី​ប្រកួតប្រជែង​គ្នា​ដែល​នាំឱ្យ​បាត់បង់​ប្រយោជន៍​រួម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ដល់​គោលការណ៍​ចាំបាច់​សម្រាប់​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ទាំង​៤​ដែល​ជាប់​ឆ្នេរសមុទ្រ គឺ​ត្រូវ​ធានា​តម្លៃ​នៃ​ការអភិវឌ្ឍ​យូរអង្វែង​ដើម្បី​ប្រយោជន៍​របស់​កម្ពុជា ដាច់ខាត​កុំ​ដើម្បី​តែ​ប្រកួតប្រជែង​គ្នា ដែល​នាំឱ្យ​បាត់បង់​ប្រយោជន៍​រួម​។​

​ការលើកឡើង​នូវ​គោលការណ៍​ពី​សំណាក់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​១០ (​ជុំ​ទី​៣) នៅ​ខេត្ត​កែប នា​រាត្រី​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៣​។​

​នា​ឱកាស​នោះ សម្ដេច​ធិបតី​បាន​ថ្លែងថា ខេត្ត​ទាំង​៤​ដែល​ជាប់​ឆ្នេរសមុទ្រ​កម្ពុជា ប្រសិនបើ​ផ្គុំ​គ្នា​គឺ​មិន​ធំ​ទេ តែ​យើង​មាន​សក្ដានុពល​ឆ្នេរសមុទ្រ កោះ ធនធានធម្មជាតិ មាន​សក្ដានុពល​ធ្វើជា​កំពង់ផែ មាន​សក្ដានុពល​សម្រាប់​ទេសចរណ៍​ពហុ​បំណង​ជាដើម​។​

​សម្ដេច​ធិបតី​បាន​បន្តថា ចំពោះ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ទាំង​៤​ដែល​ជាប់​ឆ្នេរសមុទ្រ​កម្ពុជា គឺ​ត្រូវ​ធានា​តម្លៃ​នៃ​ការអភិវឌ្ឍ​ឱ្យបាន​យូរអង្វែង ខេត្ត​ណា​មាន​សក្ដានុពល​លើ​វិស័យ​អ្វី ត្រូវ​ជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​ទាំង​នោះ​ឱ្យ​ចំ​គោលដៅ ហើយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ដើម្បី​ប្រយោជន៍​របស់​កម្ពុជា ដាច់ខាត​កុំ​ដើម្បី​តែ​ប្រកួតប្រជែង​គ្នា ដែល​នាំឱ្យ​បាត់បង់​ប្រយោជន៍​រួម​។​

​សម្ដេច​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ការរៀបចំ​ផែនការ​នេះ​គឺ​ធ្វើយ៉ាងណា​ធានា​ការអភិវឌ្ឍ​ឱ្យបាន​ច្បាស់លាស់ កុំ​ឱ្យ​ខេត្ត​ទាំង​បួន​ប្រកួតប្រជែង​គ្នា តែ​ធ្វើ​ឱ្យ​ខេត្ត​ទាំង​បួន​ជា​ខេត្ត​ដែល​គាំទ្រ​គ្នា​ទី​វិញ​ទៅមក ដើម្បីឱ្យ​ឆ្នេរសមុទ្រ​របស់​យើង​ទៅ​ជា​ខេត្ត​ដែល​ប្រមូល​កម្លាំង​រួម ជំរុញ​សក្ដានុពល​ជាប់​សមុទ្រ​របស់​កម្ពុជា ជា​កម្លាំង​សរុប​តែម្ដង នេះ​ជា​អ្វី​ដែល​យើង​ត្រូវធ្វើ​»​។​

​សម្ដេច​ធិបតី​បាន​ផ្ដល់​អនុសាសន៍​ថា «​ប្រសិនបើ​ខេត្ត​ណា​មាន​សក្ដានុពល​អ្វី​ខ្លះ​នោះ គឺ​ត្រូវ​តម្រង់​ទិស​សម្រាប់​ការវិនិយោគ ការអភិវឌ្ឍ​ឱ្យចំ​គោលដៅ ហើយ​រៀបចំ​ផែនការមេ​ដើម្បី​ជួយ​គាំទ្រ​ការអភិវឌ្ឍ​នោះ​។​

​សម្រាប់​ខេត្ត​កែប ត្រូវបាន​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ជា​ខេត្ត​មាន​សក្ដានុពល​ទេសចរណ៍ធម្មជាតិ និង​ផលិតផល​ទេសចរណ៍​មួយចំនួនទៀត ដូច្នេះ​ត្រូវ​គិតគូរ​ដើម្បី​ធានា​ឱ្យបាន​នូវ​តម្លៃ​រយៈពេល​វែង ជាជាង​ឱ្យ​តម្លៃ​ទៅលើ​រយៈពេល​ខ្លី ព្រោះ​ធ្លាប់​មាន​បទពិសោធន៍​ដែល​អភិវឌ្ឍ​ហើយ តែ​បរាជ័យ​ទៅវិញ​។​

​ចំពោះ​កិច្ចការ​អភិវឌ្ឍ​នេះដែរ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​បន្ថែមថា យើង​ដើរ​យឺត​បន្តិច តែ​ដើរ​លឿន​និង​រលូន បានន័យថា ដើរ​ដោយ​មាន​សណ្ដាប់ធ្នាប់ មាន​លំដាប់លំដោយ មាន​ផែនការ​ច្បាស់លាស់ មាន​ចក្ខុវិស័យ​ច្បាស់លាស់ ទើប​ដើរ​បាន​វែងឆ្ងាយ​ត​ទៅ​មុខ ដោយ​គ្មាន​បញ្ហា​ខ្ទាស់​គ្នា​ដែល​ត្រូវ​ចំណាយពេល​ដោះស្រាយ​ក៏​បែរ​ជា​យឺត​វិញ​។ គោលការណ៍​ទាំងនេះ គឺជា​អ្វី​ដែល​ត្រូវ​បញ្ចូល​ទៅក្នុង​ផែនការ​មេ​អភិវឌ្ឍន៍​ខេត្ត​នី​មួយៗ​ជាប់​ឆ្នេរសមុទ្រ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.