ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន បើក​កិច្ចប្រជុំ​ស្តីពី​ការដាក់​ចេញ​ផែនការ​សម្រាប់​ផែន​ការងារ​ធនធានមនុស្ស

លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន បើក​កិច្ចប្រជុំ​ស្តីពី​ការដាក់​ចេញ​ផែនការ​សម្រាប់​ផែន​ការងារ​ធនធានមនុស្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ បាន​ដឹកនាំ​កម្លាំង​ផែន​ការងារ​ធនធានមនុស្ស​ប្រជុំ​ពង្រឹង​អនុវត្ត​ការងារ​ប្រចាំថ្ងៃ ជាមួយ​ពី​លោក​ឧត្ដមសេនីយ៍​វរ​សេនីយ៍​ស្នងការរង វរ​សេនីយ៍ អនុ​សេនីយ៍ នាយ នាយរង នាយផ្នែក ការិយាល័យ​ទាំង​៣​ចំណុះ​ផែន​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​បាន​ជំរុញ​ដល់​លោក​ស្នងការរង​ទទួល​ផែន​ពង្រឹង និង​គ្រប់គ្រង​បញ្ជី​វត្តមាន​ប្រចាំថ្ងៃ ចាប់ពី​ស្នងការរង​ដល់​មន្ត្រី​ឱ្យ​បានល្អ​។ ការិយាល័យ​បុគ្គលិក ត្រូវ​គ្រប់គ្រង​ការគោរព​វិន័យ​របស់​កម្លាំង​នគរបាល​ជាតិ​លេខ​០០៦ និង​បង្កើត​ក្រុមការងារ​គ្រប់គ្រង​រាល់​ឯកសារ​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជូនមក​។​

​ការិយាល័យ​បណ្តុះបណ្តាល ត្រូវ​រៀបចំ​ផែនការ​បើក​វគ្គ​បណ្ដុះបណ្ដាល​រៀនសូត្រ​នៅ​នឹង​កន្លែង និង​ត្រៀម​បន្ត​បើក​វគ្គ​បន្ថែមទៀត និង​គ្រប់គ្រង​បញ្ជី​ឈ្មោះ​មន្ត្រីនគរបាល​ដែល​បាន​ឆ្លង​វគ្គ​សិក្សា​ក្នុង​និង​ក្រៅប្រទេស​។​

​លោក​បាន​ណែនាំ​ដល់​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​ត្រូវ​តាមដាន​រាល់​ព័ត៌មាន និង​តាម​គេហទំព័រ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​កងកម្លាំង​នគរបាល​ខេត្ត​ដែរ​សម្រេចបាន​។​

​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ បាន​ណែនាំ​ដល់​កងកម្លាំង​នគរបាល​ក្នុង​ផែន​ធនធានមនុស្ស ត្រូវ​សាមគ្គីភាព​ផ្ទៃក្នុង​និង​សហការ​ជាមួយ​បណ្ដា​អង្គភាព​ផ្សេងៗ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឱ្យបាន​ស្អិតល្មួត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.