ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​លោក ជា ចាន់តូ ជំរុញ​ឲ្យ​មន្ត្រី​ធនាគារជាតិ ចូលរួម​ពង្រឹង​ស្ថិរភាព​ប្រាក់រៀល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ពោធិ៍សាត់​ ៖ លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បាន​ស្នើ​ឲ្យ​មន្ត្រី​សាខា​ធនាគារជាតិ​ខេត្ត​ពោធិ៍សាត់ បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញការងារ តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ឲ្យបាន​ល្អ​ពិសេស ការពង្រឹង​ស្ថិរភាព​ប្រាក់រៀល​។​

​កា​ស្នើ​របស់លោក ជា ចាន់តូ នេះ​ធ្វើឡើង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សាខា​ធនាគារជាតិ​ខេត្ត​ពោធិ៍សាត់ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​លោក ជា ចាន់តូ បានឲ្យដឹងថា «​ដើម្បីឲ្យ​ស្ថាប័ន​ធនាគារជាតិ និង​ប្រាក់​រៀល​មាន​ស្ថិរភាព រឹងមាំ​ថែម​ទៀត ក្នុងនាម​ជា​មន្ត្រី​គារ​ជាតិ​នៃ​កម្ពុជា ត្រូវតែ​ខិតខំ​ប្រឹង ប្រែង​ពង្រឹង​ស្ថាប័ន​មួយ​នេះ និង​ធ្វើ​យ៉ាងណាឲ្យ​ទទួល​បានកា​រ​ជឿជាក់​ពី​ប្រជាជន និង​សាធារណៈជន​មក​លើ​ប្រាក់​រៀល​កាន់តែ​ខ្លាំងខ្លា​ថែម​ទៀត ដើម្បីឲ្យ​ប្រាក់​រៀល​មាន​ស្ថេរភាព​កាន់តែ​ល្អ​»​។​

​លោក​បាន​បន្ថែមទៀតថា ដើម្បី​ឈាន​ទៅ​សម្រេច​ភារកិច្ច​នេះ ឲ្យបាន​ជោគជ័យ​លុះត្រាតែម​ន្ត្រី​ម្នាក់ៗ​មាន​សមត្ថភាព និង​ការប្ដេជ្ញា​ចិត្ត​ខ្ពស់ ព្រមទាំង​ការគោរព​វិន័យ តួនាទី ភារកិច្ច និង​សាមគ្គីភាព​ផ្ទៃក្នុង​បានល្អ​។​

​លោក ជា ចាន់តូ ក៏បាន​រំលឹក​ដល់​មន្ត្រីរាជការ​របស់ខ្លួន ពិសេស​មន្ត្រី​វ័យក្មេង ដែលជា​អ្នក​បន្តវេណ​ថា «​មុន​នឹង​ក្លាយខ្លួនជា​ដឹកនាំ​ល្អ ត្រូវតែ​មាន​ការ​ស្វែងយល់ឲ្យ​បានច្បា​ស់ ពី​ប្រវត្តិសាស្ត្រ​នៃ​កា​បែកបាក់​ប្រទេស​កម្ពុជា រួម​ទាំង​ពិភពលោក ហើយ​ត្រូវ​ចាំ​ថា គប្បី​ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​មាន​តម្លៃ សម្រាប់​សង្គម​»​។​

​ក្នុងនោះ​ដែរ​លោក ទេសាភិបាល​ក៏​មិន​បាន​ភ្លេច ក្រើនរំលឹក​ដល់​មន្ដ្រី​ធនាគារ​ជាតិ​ទាំង ឲ្យទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​៕​លោក រុន សារ៉េត​
​

 

r180522b2 r180522b3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.