ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

រដ្ឋបាល​ខេត្ត​និង​មន្ទីរ​បរិស្ថាន​កងកម្លាំង​យុវជន​ស្ម័គ្រចិត្ត​និង​សិស្សានុសិស្ស​ចូលរួម​សំអាត​អនាម័យ​តាម​ទីសាធារណ​:​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​

រដ្ឋបាល​ខេត្ត​និង​មន្ទីរ​បរិស្ថាន​កងកម្លាំង​យុវជន​ស្ម័គ្រចិត្ត​និង​សិស្សានុសិស្ស​ចូលរួម​សំអាត​អនាម័យ​តាម​ទីសាធារណ​:​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​) នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​វិច្ឆិកា​នេះ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ យុវ​ជ​ស្ម័គ្រចិត្ត សិស្សានុសិស្ស​ចូលរួម​សំអាត​អនាម័យ​នៅតាម​ទីសាធារណ​:​ដើម្បី​ប្រារព្ធ​ទិវា​អនាម័យ​ជាតិ​២៣​វិច្ឆិកា ក្រោយ​ប្រធានបទ​”​ភូមិឋាន​ស្អាត បរិស្ថាន​ស្អាត សង្គម​សន្តិភាព សេដ្ឋកិច្ច​រីកចំរើន​”
​កម្មវិធី​រៀបចំឡើង​ដោយ​រដ្ឋបាល​ខេត្ត​និង​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​។​

​លោក​ងួន​លី​ណា អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧​នៃ​រដ្ឋសភា បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ សម្រាប់​ការ កសាង និង​ការការពារ​មាតុភូមិ ឆ្នាំ​២០២៣-២០២៨ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ឆ្នាំ​២០២៣- ២០២៨ ដើម្បី​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារ ធានា​សមធម៌ បង្កើន​ប្រសិទ្ធិភាព និង​រក្សា​ចីរភាព​។ ការកែ​ទម្រ​ង ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន ជា​ការងារ​អាទិភាព​មួយ​ក្នុង​ចំណោម​ការងារ​អាទិ​ភាព​របស់​រាជ​រដ្ឋា ភិ​បាល ដែល​មាន​ក្រសួង​បរិស្ថាន​ដឹកនាំ​អនុវត្ត​រួមមាន​៖ ការកាត់បន្ថយ​ការបំពុល​បរិស្ថាន ការពង្រឹង​ការគ្រប់គ្រង តំបន់ការពារធម្មជាតិ ការអប់រំ​ផ្សព្វផ្សាយ​និង​ការប្រែប្រួល​អាកាសធាតុ ទំនើបកម្ម​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ប្រកប ដោយ​ចីរភាព និង​ការ​លើ​កម្ពស់​ការទូត​បៃតង​។​

​ក្រសួង​បរិស្ថាន​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨ ក្នុង​គោលបំណង តម្រង់ទិស​និង​ចង្អុលបង្ហាញ​ការងារ​អាទិភាព ដើម្បី​ធានា​ឱ្យបាន​នូវ​ចីរភាព​បរិស្ថាន និង​សុក្រឹតកម្ម​បរិស្ថាន​កិច្ច​។​

​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​លើកកម្ពស់​សេដ្ឋកិច្ច​បៃតង សំដៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ យុទ្ធសាស្ត្រ​បញ្ច​កោ​ណ គឺជា​ប្រទេស​អព្យាក្រឹត​កាបូន និង​មាន​គម្រប​ព្រៃឈើ ៦០% នៅ​ឆ្នាំ​២០៥០​។​

​ជាក់ស្ដែង ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​នេះ ក្រសួង​បរិស្ថាន​បាន​អនុវត្ត​នូវ​សកម្មភាព អាទិភាព រួមមាន​៖ ទី​១.​ការប្រយុទ្ធប្រឆាំង​នឹង​សំរាម សំណល់​រឹង​ទីប្រជុំជន ដោយ​ដាក់​ចេញ​នូវ​យុទ្ធនាការ​កាត់ បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិកក្រោម​ប្រធានបទ “​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» ទី​២.​ការប្រយុទ្ធប្រឆាំង​នឹង​ការ ប្រែ​ប្រួស​អាកាសធាតុ ដោយ​ដាក់​ចេញ​នូវ​យុទ្ធនាការ​ដាំ​កូនឈើ ១​លាន​ដើម​ក្នុង​មួយ​ឆ្នាំ សំដៅ​បង្កើ​គម្រប ព្រៃ​ឱ្យ​ដល់​៦០% នៅ​ឆ្នាំ​២០៥០ និង ទី​៣.​បង្កើត​ទេសចរណ៍ធម្មជាតិ និង​លើ​កម្ពស់​ជីវភាព​សហគម​ន៍​មូលដ្ឋាន សំដៅ​ធានាបាន​នូវ​សហគមន៍​ចីរភាព និង​អព្យាក្រឹត​កាបូ​ន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.