ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

លោក វង សូត អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

លោក វង សូត អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែកខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកស្រី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងសមាជិកសមាជិកាបក្សមូលដ្ឋានឃុំទាំង៨ នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារខេត្តព្រៃវែងសរុបប្រមាណ ២ពាន់នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក។

នាឱកាសនោះ លោក វង សូត សម្តែងនូវមោទនភាពយ៉ាងខ្លាំងសម្រាប់ខេត្តត្បូងឃ្មុំ ពិសេសស្រុកពញាក្រែក ដែលទទួលបានសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួនប្រមាណ ៦៤,០៣៧ នាក់ ស្មើនឹងជាង ៨១% នៃអ្នកបោះឆ្នោតសរុប។ដោយឡែកសន្លឹកឆ្នោតមិនបានការមានចំនួន៣,៥៦៧ សន្លឹក។

លោក វង សូត ក៏បានថ្លែងនូវការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនក្រុមការងារយើងទាំងអស់ទាំងក្រុមការងារថ្នាក់កណ្ដាល និងនៅថ្នាក់មូលដ្ឋានដោយបានប្រើប្រាស់ទាំងកម្លាំងកាយចិត្ត ទាំងថវិកា និងសម្ភារអស់យ៉ាងច្រើនដើម្បីបម្រើនិងជួយដល់ គណបក្សប្រជាជនកម្ពុជាយើងឱ្យទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតនៅអាណត្តិទី៧ ឆ្នាំ២០២៣នេះ។

ប្រធានក្រុមការងារ លោក វង សូត បានបង្ហាញពីមោទនភាពក្នុងការរួមកម្លាំងគ្នាដើម្បីធ្វើការឱ្យមូលដ្ឋាន។ ជាមួយគ្នានោះយើងត្រូវចាំឱ្យច្បាស់ថាបងប្អូនប្រជាពលរដ្ឋមានការស្រឡាញ់គាំទ្រយើងទាល់តែយើងស្រឡាញ់គាត់ដែរ។ ហើយមានតែកត្តាខិតខំប្រឹងប្រែងធ្វើការងារដោយយកចិត្តទុកដាក់គឺមិនអាចប្រហែលបាននោះទេទើបយើងទទួលបានជោគជ័យបន្តទៀត។ ដោយការទទួលបានជោគជ័យនេះគឺបានមកការលះបង់ និងការ ខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ លោក វង សូត និងលោកស្រី ក៏បានអញ្ជើញប្រគល់ប័ណ្ណសរសើរទុកជាអនុស្សាវរីយ៍ និងថវិកាលើកទឹកចិត្តផងដែរដល់ក្រុមការងារគណបក្សដែលមានស្នាដៃ ដែលបានចូលរួមចំណែកជួយឧបត្ថម្ភនូវសម្ភារ និងថវិកាក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ ហើយបន្ទាប់ពីបញ្ចប់ពិធីនោះក៏មានទទួលនូវអាហារសាមគ្គីផងដែរ។

លោក លី សុភាលីន ប្រធានគណៈកម្មាធិការគណបក្សស្រុកពញាក្រែក បានឱ្យដឹងថា គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៣នេះសមាជិកបក្សក្នុងប្រព័ន្ធព័ត៌មាន សរុបចំនួន ៧២,០៦៤ នាក់ ក្នុងនោះមានកំណើនចំនួន ៥,៦៤៧ នាក់ ស្មើនឹង ៨.៥០%។

ដោយនៅទូទាំងស្រុកពញាក្រែក មានប្រជាពលរដ្ឋចំនួន ៧៨,៨០៨ នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួន ៦៤,០៣៧ នាក់ ស្មើនឹងជាង ៨១ % នៃចំនួនអ្នកបោះឆ្នោតសរុប បើធៀបនឹងចំនួនសមាជិកបក្សនៅក្នុងប្រព័ន្ធយើងទទួលបានអាត្រា ៨៨.៨៦% ។ សម្រាប់សន្លឹកឆ្នោតមិនបានការមានចំនួន ៣,៥៦៧ សន្លឹក ក្នុងនោះដោយអចេតនាចំនួន ២,២៣៤ សន្លឹក និងដោយចេតនាចំនួន ១,៣៣៣ សន្លឹក(គូសខ្វែង)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.