ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

មន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

មន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ មន្ទីរសង្គមកិច្ច អតីតយុត្តិជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈាង បាក់ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា លោក អម សុភា អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវតិសម្បទា ខេត្តកំពង់ឆ្នាំង បានលើកឡើងថា ក្នុងនាមមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវតិសម្បទាខេត្តកំពង់ឆ្នាំង និងក្នុងនាមរូបលោកផ្ទាល់ពិតជាមានកិត្តិយស និងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងយន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មីនាពេលនេះ។

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងអភិវឌ្ឍន៍សមត្ថភាពបន្ថែម លើនីតិវិធីនៃការអនុវត្ត និងការឧបត្ថម្ភតាមអត្រាថ្មីរបស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់រដ្ឋបាលឃុំសង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ដែលជាតួអង្គប្រតិបត្តិករផ្ទាល់ និងដល់រដ្ឋបាលក្រុង ស្រុក ដែលជាតួអង្គសម្របសម្រួល។ វគ្គបណ្ដុះបណ្ដាលក្នុងថ្ងៃនេះ នឹងជួយបង្កើននូវចំណេះដឹង និងជំនាញយ៉ាងជាក់លាក់ ដើម្បីធ្វើឲ្យការអនុវត្តកម្មវិធីមានតម្លាភាពគណនេយ្យភាព សុចរិតភាព និងប្រសិទ្ធភាពខ្ពស់។

លោក ឈាង បាក់ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ អំពីការដំឡើងអត្រាឧបត្ថម្ភថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងដោយមានការណែនាំចង្អុលបង្ហាញពីលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម លោកបានដឹកនាំនាយកដ្ឋានជំនាញ នៃមូលនិធិជាតិជំនួយសង្គមរៀបចំនូវសេចក្តីព្រាងអនុក្រឹត្យស្ដីពីការកែសម្រួល និងការបំពេញបន្ថែម នៃអនុក្រឹត្យលេខ២៤៥ អនក្រ.បកចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩ ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលគ្រោងនឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។

លោកបានបញ្ជាក់ទៀតថា កម្មវិធីនេះមិនត្រឹមតែផ្ដល់នូវសាច់ប្រាក់នោះទេ ប៉ុន្តែវាជាផ្នែកមួយក្នុងការជំរុញលើកទឹកចិត្តដល់អ្នកទទួលផល ឲ្យទទួលយកសេវាសុខភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជាជម្រើសដំបូង ពិសេសទៀតនោះ គឺបាននិងកំពុងជំរុញការផ្លាស់ប្ដូរឥរិយាបទរបស់ក្រុមគោលដៅតាមរយៈការផ្សព្វផ្សាយសុខភាពមាតា ទារក និងអាហារូបត្ថម្ភ សម្រាប់កម្មវិធីឧបត្តមសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ តាមសហគមន៍ ដោយ អ.គ.ន.ក ឃុំ សង្កាត់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.