ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

លោក ស្រី ឌឹក ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ២០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកជាំក្សាន្ត ជាមួយនឹងការអំពាវនាវឱ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃអាទិត្យនេះ

លោក ស្រី ឌឹក ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ២០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកជាំក្សាន្ត ជាមួយនឹងការអំពាវនាវឱ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃអាទិត្យនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងភរិយា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ២០០០នាក់ ដង្ហែរក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយនឹងការអំពាវនាវឱ្យសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា អញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខានស្អែកនេះ។

ពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសនោះ មានការចូលរួមពីលោក លោកស្រី ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជាំក្សាន្ត លោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងារខេត្តចុះជួយស្រុកជាក្សាន្ត ចុះជួយឃុំ លោកប្រធាន អនុប្រធាន គណបក្សស្រុក ឃុំ ភូមិ និងសមាជិក សមាជិកា គណបក្សប្រជាជនប្រមាណ២០០០នាក់។

លោក ស្រី ឌឹក បានថ្លែងប្រាប់សមាជិកបក្សទាំងអស់ និងប្រជាពលរដ្ឋស្រុកជាំក្សាន្ត ត្រូវថែរក្សាសុខភាពឱ្យបានល្អ ត្រៀមខ្លួន ត្រៀមអត្តសញ្ញាណបណ្ណ និងឯកសារពាក់ព័ន្ធដែលអាចបម្រើការងារបោះឆ្នោតបាន ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខានស្អែកនេះ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។

ពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមវត្តមានលោក ស្រី ឌឹក នាឱកាសនេះ គឺបានរៀបចំធ្វើពិធីជួបជុំគ្នាទីនៅស្នាក់ការគណបក្សបក្សស្រុកជាំក្សាន្ត និងបានដង្ហែរមកជួបជុំគ្នានៅរង្វង់មូលស្រអែម ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង៕ដោយ៖លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.